ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៤​នាក់​រង​របួស​ធ្ង​ន់-​ស្រាល ឯផ្ទះ​៤​ខ្នង​ឆេះ​​ស្ទើរ​ទាំងស្រុង​ ក្រោយ​ក្រុម​ជនអនាមិក​ចូល​កា.ប់និងដុ.ត

13 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រឿង​ដីធ្លី​ក៏​មាន​ហេតុការណ៍​ចូល​កាប់​ប្លន់ និ​ងដុត​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​យប់ បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ចំនួន​២​នាក់ដំបូង កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២១ កុម្ភៈ ស្ថិត​នៅ​ចំណុច​អូរ​ដា ក្នុងភូមិ​ពូ​ធឿ​ង…

ខេត្ត​ព្រះ​សីហ​នុ ៖ រឿង​ដីធ្លី​ក៏​មាន​ហេតុការណ៍​ចូល​កាប់​ប្លន់ និ​ងដុត​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​យប់ បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ចំនួន​២​នាក់ដំបូង កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២១ កុម្ភៈ ស្ថិត​នៅ​ចំណុច​អូរ​ដា ក្នុងភូមិ​ពូ​ធឿ​ង សង្កាត់​បិត​ត្រាំ​ង ក្រុង​កំពង់សោម ខេត្ត​ព្រះ​សីហ​នុ ។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ហិង្សា​មួយ​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​មួយ​ក្រុម មាន​គ្នា​ប្រហែល​២០​នាក់​មិន​ស្គាល់​អត្តសញ្ញាណ្ណ បាន​ធ្វើ​សកម្មភាព​ចូល​វាយ​កាប់ និង​ដុត​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស​ចំនួន​២​នាក់ ១-​ឈ្មោះ សឿង សុភ​ក្រ័ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ (​មុខរបរ​យោធា​) ស្នាក់​នៅផ្ទះ​កើតហេតុ​ចំណុច​អូរ​ដា (​រង​បួស​ក្បាល​ធ្ងន់​) ២-​ឈ្មោះ ចាយ ចាន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​មុខរបរ​កម្មករ​) ស្នាក់​នៅផ្ទះ ចំណុច​កើតហេតុ (​រង​របួសស្រាល​) ខូចខាត​ឆេះ​ផ្ទះ ចំនួន​៤​ខ្នង និង​ម៉ូតូ​២​គ្រឿង ។

បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ហេង វ​ត្តី ភេទ​ស្រី អាយុ​២៩​ឆ្នាំ (​ជា​ប្រពន្ធ​ជន​រង​គ្រោះ )​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ឮ​សម្លេង​ក្ឌូង​ក្តាំង និង​ស្រែក​ឱ្យ​ចេញ​ៗ​ពី​ផ្ទះ​បើ​មិន​ចេញ​ដុត​ផ្ទះ​ចោល ។ ភ្លាម​ៗ​នោះ​ក៏​ក្រោក​ឡើង​មើលឃើញ​ឆេះ​ផ្ទះ​អ្នក​ជិតខាង​ហើយ​ក៏​ចុះ​ដើ​ទៅ​មើល ស្រាប់តែ​ក្រុម​ជន​បង្ក​កាប់​គាត់​១​កាំបិត​តែ​ម្តង បណ្តាល​ឱ្យ​រង​បួស​ត្រង់​ក្បាល ។ ក្រោយ​កើតហេតុ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ខេត្ត​ព្រះ​សីហ​នុ ហើយ​បច្ចុប្បន្ន​បញ្ជូន​បន្ត​ទៅ​មន្ទី​ពេទ្យ​ភ្នំពេញ ។

ដោយឡែក លោក​.​ឈុំ ឡឺ ដែល​ជា​ប្រជាពលរដ្ឋ​រស់​ក្នុង​ទីតាំង​កើតហេតុ​បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​ទីតាំង​កើតហេតុ​ខាងលើ មាន​ប្រជាពលរដ្ឋ​ជាក់ស្ដែង​ប្រមាណ​ជាង​300​គ្រួសារ​ដែល​បាន​អាស្រ័យ​ផល​ជា​យូរ​ឆ្នាំ​មក​ហើយ ពុំដែល​មាន​បញ្ហា​ឡើយ ទើបតែ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ខណៈ​ពេល​ដែល​ក្រុមការងារ​ជំនាញ​សុរិយោដី​ចុះ​មក​ធ្វើការ​វាស់វែង​ចុះបញ្ជី​លក្ខណៈ​ប្លង់​ប្រព័ន្ធ​រួចរាល់ ស្រាប់តែ​មាន​បណ្ដឹង​ជំទាស់​ដោយ​ចោទ​ពួក​គាត់​ថា បាន​មក​រក​នៅ​លើ​ដី​របស់​គេ​ទៅ​វិញ ។

រហូត​មក​ដល់​កំឡុង​ខែមករា ឆ្នាំ​2025 បាន​លេចមុខ​មនុស្ស​មួយ​ក្រុម សុទ្ធតែ​ពាក់មួក​សុវត្ថិភាព​និង​ពាក់​ម៉ាស់ ដឹក​របង​ថ្ម​មុខ​បម្រុង​ហ៊ុម​ដី​ដែល​ពួក​គាត់​កំពុង​រស់នៅ ប៉ុន្តែ​ត្រូវ​បាន​ពួក​គាត់​រារាំង​។
រហូត​មក​ដល់​ថ្ងៃ​១១ ខែកុម្ភៈ ឆ្នាំ 2025 ស្រាប់តែ​មាន​លិខិត​អញ្ជើញ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ជម្រាប​មក​លោក​សឿង សុ​ភ័ក្ត្រ ដែល​ជា​ជន​រង​គ្រោះ​ឲ្យ​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​20 ខែកុម្ភៈ ឆ្នាំ​២០២៥ តាម​បណ្ដឹង​របស់​ឈ្មោះ ផល គឹ​ម​វី​រៈ ប៉ុន្តែ​ដោយ​ក្នុង​លិខិត​អញ្ជើញ​ជា​ឯកសារ​ខុស​កាលបរិច្ឆេទ ទើប​លោក​សឿង​សុ​ភ័​ក្រ ពុំ​បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ទេ ។

នៅ​យប់​កើតហេតុ​លា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ស្រាប់តែ​មាន​ជនអនាមិក​មួយ​ក្រុម មាន​គ្នា​ប្រមាណ​៦០​នាក់ បែងចែក​ជា​ច្រើន​ក្រុម​ដោយ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​20​នាក់​ចូល​បិទបា​រ៉ែត​ភ្លើង និង​ដុត​កម្ទេច​ផ្ទះ ។ ខណៈនោះ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្រែក​ឆោឡោ និង​បានរ​ត់ទៅ​ជួយ​ផ្ទះ​ដែល​ឆេះ តែ​ត្រូវ​ជនអនាមិក​ស្ទាក់​កាប់​យ៉ាង​សាហាវ សំណាងល្អ​ពុំ​មាន​ប្រជាពលរដ្ឋ​ណា​បាត់បង់​ជីវិត គឺ​មាន​តែ​រង​របួសធ្ងន់​និង​ស្រាល​ចំនួន​4​នាក់ ។

ក្រោយ​ហេតុការណ៍​ដ៏​អាក្រក់​នេះ ក្រុម​ជនសង្ស័យ​គេចខ្លួន​បាត់​អស់ បើ​ទោះបីជា​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​យ៉ាងណា​ក្តី បាន​ត្រឹមតែ​វត្ថុ​តាង​ដែល​បាន​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ រួម​មាន​៖ ១-​សាំង ចំនួន​៦​ដប ២-​កាំបិត និង​ផ្គាក់​១​ដើម ។

បច្ចុប្បន្ន កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កំពង់សោម កំពុង​សហការ​ជាមួយ​កម្លាំង​អធិ​ការដ្ឋាន​នគរបាល​ក្រុង​កំពង់សោម និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បិត​ត្រាំ​ង កំពុង​ស្រាវជ្រាវ​តាម​ស្វែងរក​ក្រុម​មុខសញ្ញា​បង្ក ទាំងនោះ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ