ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​ខេត្ត​ព្រះ​សីហ​នុ​ឃាត់ខ្លួន​ចិន​4​នាក់ បន្ទាប់​ពី​ទទួល​អា​.​វុ​.​ធ​.​នៅ​ក្នុង​សណ្ឋាគារ​ណា​ហៃ

12 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​4​នាក់ ដែល​បាន​បង្ក​ភាព​ចលាចល​ផ្ទុះអាវុធ​នៅ​ក្នុង​សណ្ឋាគារ​ណា​ន់​ហៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​2025 ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​4​នាក់ ដែល​បាន​បង្ក​ភាព​ចលាចល​ផ្ទុះអាវុធ​នៅ​ក្នុង​សណ្ឋាគារ​ណា​ន់​ហៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​2025 ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព ដែលហេតុការណ៍​ខាងលើ បាន​កើតឡើង​នៅ​វេលា​ម៉ោង​10 និង​15​នាទី​ព្រឹក​ថ្ងៃ​ទី​21 ខែកុម្ភៈ នៅ​ក្នុង​ស​ណ្ឋា គារ​ណា​ន​ហៃ ក្នុងភូមិ​១ សង្កាត់​លេខ​3 ខេត្ត​ព្រះ​សីហ​នុ ។

ជុំវិញ​ករណី​ផ្ទុះអាវុធ​នេះ​ផង​ដែរ យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២១ កុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​១០ និង​១៤​នាទី​មាន​ករណី​ផ្ទុះអាវុធ​មួយ​កើតឡើង បង្ក​ដោយ​ជនជាតិ​ចិន នៅ​ចំណុច​កាស៊ីណូ និង​សណ្ឋាគារ​ណា​ន​ហៃ ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុង ខេត្ត​ព្រះ​សីហ​នុ ។


ភ្លាម​ៗ​នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​ន​ឡ​របាល​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុងព្រះសីហនុ ចុះ​ទៅ​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ ដោយ​កំណត់​មុខសញ្ញា​បាន​ជនសង្ស័យ​ម្នាក់​ឡើង​ជិះ​រថយន្ត​០១​គ្រឿង ម៉ាក​សឺ​ដែ​ស ពណ៌​.​ស នៅ​ចំណុច​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​៣ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​ពី​បាន​សាកសួរ​ព័ត៌មាន​នៅ​ជុំវិញ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​និង​១៩​នាទី នៅ​ក្នុង ហូ​ថេ​ល ណា​ន​ហៃ ជាន់​ទី​០២ មានការ​ផ្ទះ​អាវុធ​០១​គ្រាប់​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន ។ ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​រត់​ចុះ​មក​ក្រោម សន្តិសុខ​ធ្វើការ​នៅ​ទីនោះ បាន​ស្ទាក់​ចាប់ តែ​ជនសង្ស័យ បាន​បាញ់​០១​គ្រាប់​ទៀត រួច​រត់​ចេញ​ក្រៅ​សំដៅ​ទៅ​រថយន្ត ម៉ាក​Prius ពណ៌​.​ស ដែល​ចត​នៅ​លើ​ផ្លូវ​ខាងក្រៅ ជនសង្ស័យ​ចូល​ក្នុង​រថយន្ត​បញ្ឆេះ​អត់​ដំណើរការ ទើប​ជន​សង្ស័យ​បាន​ទូរស័ព្ទ​ហៅ​មិត្តភក្តិ​មក​យក ។

មធ្យោបាយ​រត់គេច​ខ្លួន រថយន្ត​ម៉ាក​សឺ​ដែ​ស ពណ៌​.​ស អត់​ស្គាល់​ផ្លា​ក​លេខ​ធ្វើ​ដំណើរ​ចេញពី​ផ្លូវ ប្លូ​រ​បេ ឈប់​ចាំ​យក​ជនសង្ស័យ​មុខ​កន្លែង​លាង​ឡាន ជិត​ស៊ី​ហ៊ូ រួច​បើក​រត់គេច​ខ្លួន​ទៅ​តាម​ផ្លូវ​ផ្សារ​ព្រី​ន ចូល​ទៅ​ពេទ្យ ហើយ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ តាម​ទៅ​ឃាត់​ជនសង្ស័យ​បាន​ម្នាក់់ ជា​ជនជាតិ​ចិន (​រង​របួស​ផ្ទុះអាវុធ ដោយ​ខ្លួនឯង​) ត្រូវ​០១​គ្រាប់​ចំ​ភ្លៅ​ខាងឆ្វេង កំពុង​ដេក​សម្រាក​នៅមន្ទី​ពេទ្យ​ឯកជន និង​បក្សពួក​ចំនួន​០៣​នាក់ (​ចិន​២​នាក់​, ស្រី​១​នាក់​/​ខ្មែរ​១​នាក់ ភេទ​ប្រុស​) និង​ដកហូត​រថយន្ត ចំនួន​០១​គ្រឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធ្វើការ​សាកសួរ និង​អនុវត្ត​នីតិវិធី​ច្បាប់ រីឯ​វត្ថុ​តាង​កែវ​សមត្ថកិច្ច​បាន​រក​ឃើញ​រួម​មាន​៖​សំបក​គ្រាប់ ចំនួន ២​គ្រាប់ និង​គ្រាប់​ចំនួន ៤​គ្រាប់ នៅ​កន្លែង​កើតហេតុ ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​នាំ​ជនជាតិ​ចិន​ចំនួន​០៣​នាក់ (​ស្រី​០១​នាក់​) និង​រថយន្ត​០១​គ្រឿង យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ស្រាវជ្រាវ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ