រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយគិតមកទល់ថ្ងៃទី២២ កុម្ភៈ ២០២៥ នេះ ត្រូវបានភាគីខាងជនរងគ្រោះអះអាងថា មិនទាន់ទទួលបានសំណងត្រឹមត្រូវណាមួយនៅ ឡើយ ជាពិសេស ខាងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យទទួលផែនចរាចរណ៍ផ្លូវគោក បានរងការចោទប្រកាន់ថា ដោយមិនបានបញ្ជូនសំណុំរឿងនេះទៅតុលាការទេ បែរជាបញ្ជូនទៅស្នងការក្រុងភ្នំពេញ ។

យោងតាមគណនីហ្វេសបុកឈ្មោះ Pichkola Ang (អះអាងជាភាគីរងគ្រោះ) បានបង្ហោះបែបនេះថា «សូមបងប្អូនជួយគិតពិចារណារឿងដល់អយុត្តិធម៌ ជនបង្កមិនព្រមសងសំណងតាមហេតុការណ៍ដែលគាត់បានបង្កសោះ មិនមានការទទួលខុសត្រូវ ហើយការដោះស្រ័យនៅខណ្ឌពោធិសែនជ័យយូរទៅកាន់យូរ ដោយសារគ្មានការយល់ពីគ្នាជាជនរងគ្រោះសោះ ខាងខ្ញុំបាទដេកពេទ្យពីរនាក់មើលតាំងពីឈឺ រហូតដល់មើលខ្លួនជា ហើយនៅតែរឿងដោះស្រ័យមិនចេញ កាលពីថ្ងៃទី07/01/2025 ខ្ញុំបាទប្រទះគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយសារឡានមានស្លាកលេខកំពង់ឆ្នាំង 2C-4456 បានបើកបត់បញ្ច្រាស់ខ្វះការប្រុងប្រប្រយ័ត្ន (មិនមើលផ្លូវអាទិភាព) ធ្វើអោយខ្ញុំធ្វើដំណើរផ្លូបត្រង់មានគ្រោះថ្នាក់ភ្លាមៗ ។

យោងគណនីខាងលើបន្តទៀតថា បន្ទាប់មក សមត្ថកិច្ចនៅអធិការខណ្ឌពោធិ៍សែនជ័យទទួលផែនចរាចរណ៍ផ្លូវគោក បានវាស់វែងនឹងដោះស្រាយជាមួយភាគី ។ ការដោះស្រាយជាមួយគូភាគី៥ ៦លើក ដោយភាគីខាងរថយន្តសងសំណងត្រឹម៤០០$ ដែលជាសំណងមួយពុំអាចទទួលយកបាន ចំណែកប៉ូលិសតែងតែនិយាយកាន់ជើងភាគីរថយន្តរហូត ទើបខ្ញុំស្នើឲ្យសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការ។ ប៉ុន្តែអស់រយ:ពេលជាយូរហើយអធិការខណ្ឌពោធិ៍សែនជ័យមិនបញ្ជូនទៅតុលាការទេ បែរជាបញ្ជូនទៅស្នងការក្រុងភ្នំពេញទៅវិញ ។ តើការបញ្ជូនសំណុំរឿងទៅស្នងការ មិនព្រមបញ្ជូនសំណុំរឿងទៅតុលាការនេះត្រូវនិតិវិធីច្បាប់ដែរ រឺទេ?»។

ទោះបីជាយ៉ាងណា ជុំវិញរឿងរ៉ាវខាងលើ កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ពាក់ព័ន្ធករណីខាងលើ ឬក៏មានការបំភ្លឺណាមួយពីភាគីបង្ក ឬក៏សមត្ថកិច្ចដែលត្រូវបានចោទប្រកាន់នេះ ។




ចែករំលែកព័តមាននេះ