ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់បែ.ក​ប្រភេទ ​MK82 ​ទម្ងន់​ជាង២០០​គីឡូ​ក្រាម​ ក.ប់​ជ្រៅ​ក្នុង​ដី​រហូត​ដល់​ទៅ៥​ម៉ែត្រ

23 ម៉ោង មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ​៖ គ្រាប់បែក​ប្រភេទ​MK82 ដែល​យន្តហោះ​បាន​ទម្លាក់​កាលពី​អំឡុង​សម័យ​លន់​ណុ​ល ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កប់​ជ្រៅ​ក្នុង​ដី​រហូត​ដល់​ទៅ ៥​ម៉ែត្រ នៅ​ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅ​ពី​ល្ងាច​ថ្ងៃ​ទី​២០ ខែកុម្ភៈ…

​ខេត្តកំពង់ស្ពឺ​៖ គ្រាប់បែក​ប្រភេទ​MK82 ដែល​យន្តហោះ​បាន​ទម្លាក់​កាលពី​អំឡុង​សម័យ​លន់​ណុ​ល ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កប់​ជ្រៅ​ក្នុង​ដី​រហូត​ដល់​ទៅ ៥​ម៉ែត្រ នៅ​ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅ​ពី​ល្ងាច​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៥​។

មន្ត្រី​ជំនាញ​CMAC បាន​បញ្ជាក់​ថា វា​ជា​ប្រភេទ​គ្រាប់បែក​ដែល​ទម្លាក់​ចេញពី​យន្តហោះ ដើម្បី​សម្លា.ប់​មនុស្ស​។ គ្រាប់​នេះ​ប្រភេទ​MK82 មាន​ទម្ងន់​ប្រមាណ ២៣០​គីឡូក្រាម មាន​រាង​ទ្រវែង ស្រ​ដៀង​ទៅ​នឹង​គ្រាប់​B52 ដែល​ទម្លាក់​ពី​លេ​ី​យន្ដហោះ​នា​សម័យ​សង្គ្រាម សហរដ្ឋអាមេរិក​ជាមួយ​វៀតណាម​ខាង​ជេ​ី​ង​នៅ​ទីក្រុង​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម បច្ចុប្បន្ន​(​សាយ​ហ្គ​ន​) ។

បើ​តាម​មន្ត្រី​ជំនាញ​បាន​បន្ថែម​ថា ក្នុង​កំឡុង​សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ​ដែល​ភាគី​ម្ខាង​បានការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត អា​មេ​រិ​ក​កាំ​ង ខ្មែរ​លន់​ណុ​ល ត្រូវ​បាន​សម្ព័ន្ធមិត្ត​ដឹក​គ្រាប់​យក​មក​ទម្លាក់​ដើម្បី​សម្លាប់​ខ្មែរ​ដោយសារ​តែ​សង្គ្រាម​ផ្ទៃក្នុង​។

បើ​តាម​លក្ខណៈ​បច្ចេកទេស​គ្រាប់បែក​ប្រភេទ​MK82 អ្នកបច្ចេកទេស​ថា គ្រាប់​នេះ គឺ​នៅ​មាន​ប្រសិទ្ធិ​ភាព​នៅឡើយ ទោះបីជា​វា​បាន​កប់​ក្នុង​ដី​រាប់​ឆ្នាំ​មក​ហើយ​ក្តី គ្រាប់​នេះ​មិន​អាច​ដោះ​បន្សាប និង​ដឹក​ជញ្ជូន​បាន​ទេ ដោយ​ស្ថានភាព​គ្រាប់បែក​ពេល​នេះ​មាន​ហានិភ័យ​ខ្ពស់ ត្រូវ​កាត់​បន្សាប​ដោយ​ម៉ា​សុ​ី​ន​ស្វ័យប្រវត្តិ ហើយ​ត្រូវ​ធ្វើការ​កម្ទេច​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​។

ប៉ុន្តែ​ទន្ទឹម​នឹង​ធ្វើការ​កម្ទេច​ចោល អាជ្ញាធរ​ត្រូវ​តែ​ប្រកាស និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​នោះ​ឱ្យ​ចាក់ចេញ​បណ្តោះអាសន្ន​ជា​មុន​សិន ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ហានិភ័យ​ផ្សេង​ៗ ដោយ​រង់ចាំ​ក្រុមការងារ​បញ្ចប់​ប្រតិបត្តិការ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ