នៅលើគណនីហ្វេសប៊ុកសម្ដេចតេជោ បានបង្ហោះ នូវរូបពីរសន្លឹក ដោយភ្ជាប់នៅខ្លឹមសារទាំងស្រុងថា ៖ ថ្មីៗនេះ មានគណនី តេឡេក្រាមមួយ ឈ្មោះ « Samdech Hun Sen of Cambodia » ជាមួយរូបភាពសម្ដេចតេជោ ដូចបានភ្ជាប់ជូន បានធ្វើការផ្ញើសារទំនាក់ទំនងទៅគណនី តេឡេក្រាមរបស់ប្រជាពលរដ្ឋជាច្រើន ពិសេសក៏បានឆាតចូលក្នុងក្រុម : Samdech Hun Sen of Cambodia Chat ផងដែរ ។
គណនីតេឡេក្រាមខាងលើនេះ ជាគណនីក្លែងក្លាយ ដែលបានដាក់ឈ្មោះបន្លំ ដូចទៅនឹង Channel Telegram ផ្លូវការរបស់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា « Samdech Hun Sen of Cambodia» ដែលគណនីតេឡេក្រាមផ្លូវការតែ១គត់របស់ សម្ដេចតេជោប្រធានព្រឹទ្ធសភា និងមានសញ្ញា ធិក verified ពណ៌ខៀវពីក្រុមហ៊ុនតេឡេក្រាម ។ សូមបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានសារ ពីគណនីក្លែងក្លាយនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ ។ បុគ្គលដែលបានបង្កើតគណនីនេះ សូមបិទជាបន្ទាន់ ៕
ចែករំលែកព័តមាននេះ