រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសពត័ត៌មានជាផ្លូវការ លើសំណុំរឿងជនសង្ស័យជាជនជាតិចិន ៥នាក់ ពាក់ពន្ធករណីជម្លោះផ្ទុះអាវុធនៅបរិវេណអគារ រតនៈសម្បត្តិ ក្នុងខណ្ឌពោធិ៍សែនជ័យ មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានតំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់ផ្លូវការ រួមមាន ៖
១.ឈ្មោះ តឹង ធានមីង (DENG TIAN MING) ភេទប្រុស កើតឆ្នាំ១៩៩៥ ជនជាតិចិន ពីបទ.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។
២.ឈ្មោះ ហាន ឆុង (HAN CHONG) ភេទប្រុស កើតឆ្នាំ១៩ ៩១ ជនជាតិចិន ពីបទ.ជួញដូរអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨ មាត្រា ២០ និងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
៣.ឈ្មោះ ជូ តាឈុន (ZHU DA CHUN) ភេទប្រុស កើតឆ្នាំ១ ៩៨៧ ជនជាតិចិន ។
៤.ឈ្មោះ លាវ យ៉ុងជៀ (LIU YONGJIE) ភេទប្រុស កើតឆ្នាំ១ ៩៩១ ជនជាតិចិន ពីបទ.កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨ និងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
៥.ឈ្មោះ លី ចើយាន (LI ZIYUAN) ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិចិន ពីបទ.សមគំនិតក្នុងអំពើកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពើប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិតាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៨ មា ត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
៦.និងបក្ខពួក (កំពុងគេចខ្លួន) ពីបទ.កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងជួញដូរអាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិតាមមាត្រា ៨ មាត្រា ២០ និងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវ រួចហើយនោះ សំណុំរឿងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី ។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីជនជាតិចិនពីរក្រុម ដែលមកពីតាមបណ្តាខេត្ត ឈ្លោះគ្នានៅអគាររតនៈសម្បត្តិ ស្ថិតក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយប្រើអំហិង្សារហូតមានការផ្ទុះអាវុធផ្អើលទាំងព្រឹក ហើយខ្មាន់កាំភ្លើងក៏បាននាំគ្នារត់គេចខ្លួន តែត្រូវសមត្ថកិច្ចសហការតាមចាប់ដល់ខេត្តបន្ទាយមានជ័យ ៤នាក់ នៅរាជធានីភ្នំពេញម្នាក់ និងដកហូតវត្ថុតាង អាវុធអាការ ២ ដើម កាំភ្លើងខ្លីជ័រ១ ដើម រថយន្ត ២គ្រឿង ៕







ចែករំលែកព័តមាននេះ