ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UEFA Champions League រកឃើញ១៦ក្រុមចុងក្រោយជាផ្លូវការ

2 ថ្ងៃ មុន

អន្តរជាតិ ៖ ការប្រកួតពានរង្វាន់ UEFA Champions League បានរកឃើញ១៦ក្រុមចុងក្រោយជាផ្លូវការហើយ កាលពីយប់មិញ ក្រោមការប្រកួតទម្រង់ថ្មីលើកដំបូងនៅរដូវកាលនេះ ដើម្បីបន្តដំណើរប្រជែងដណ្តើមកៅអីវគ្គ៨ក្រុមចុងក្រោយបន្តទៀត។…

អន្តរជាតិ ៖ ការប្រកួតពានរង្វាន់ UEFA Champions League បានរកឃើញ១៦ក្រុមចុងក្រោយជាផ្លូវការហើយ កាលពីយប់មិញ ក្រោមការប្រកួតទម្រង់ថ្មីលើកដំបូងនៅរដូវកាលនេះ ដើម្បីបន្តដំណើរប្រជែងដណ្តើមកៅអីវគ្គ៨ក្រុមចុងក្រោយបន្តទៀត។

ក្រុមដែលបានកក់កៅវគ្គ១៦ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ ក្រោយបញ្ចប់ការប្រកួតក្នុងលីគតែមួយ រួមមាន ៖ Liverpool, Barcelona, Arsenal, Inter Milan, Atletico Madrid, Bayer Leverkusen, Lille និង Aston Villa។ ចំណែកក្រុមឡើងមកកាន់វគ្គនេះ តាមរយៈការប្រកួតវគ្គ Play-off ចំនួន២ជើង រួមមាន ៖ Real Madrid, Bayern Munich, PSG, Borussia Dortmund, Benfica, Feyenoord, PSV និង Club Brugge។ ការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយ នឹងប្រព្រឺត្តទៅនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

គួរបញ្ជាក់ជូនថា ចាប់ពីរដូវកាល ២០២៤-២០២៥ តទៅ ការប្រកួតពានរង្វាន់ UEFA Champions League នឹងត្រូវលេងក្នុងទម្រង់ថ្មី ដែលត្រូវបានប្រកាសដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA។ ការប្រកួតបានបន្ថែមសមាសភាពក្រុមពី ៣២ ដល់ ៣៦ក្រុម ហើយនឹងលែងមានការប្រកួតវគ្គចែកពូលតទៅទៀតហើយ។ ក្រុមទាំង៣៦ នឹងត្រូវប្រកួតតាមទម្រង់ជាលីគតែមួយ (League Phase) ដោយក្រុមនីមួយៗមាន៨ប្រកួតដូចគ្នា ដណ្តើមពិន្ទុ និងចំណាត់ថ្នាក់ ដើម្បីស្វែងរកក្រុមបន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ហើយចាប់ពីវគ្គ១៦ក្រុមរហូតទៅដល់វគ្គផ្តាច់ព្រ័ត្រ នឹងប្រកួតតាមទម្រង់ចាស់។

ក្រុមរក្សាតំណែងកំពូលពីចំណាត់ថ្នាក់លេខ១ ដល់លេខ៨ នឹងបានកៅអីវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ។ ចំណែកក្រុមនៅចំណាត់ថ្នាក់លេខ៩ ដល់ លេខ២៤ នឹងត្រូវលេង Play-Off ចំនួនពីរជើង ដើម្បីឡើងទៅបំពេញវគ្គ១៦ក្រុម។ រីឯក្រុមនៅចំណាត់ថ្នាក់ពីលេខ២៥ ដល់លេខ៣៦ អស់ឱកាសត្រឹមនេះ និងគ្មានការធ្លាក់ទៅលេងនៅពានរង្វាន់ UEFA Europa League ដូចពីមុនឡើយ។ ទម្រង់ថ្មីសន្លាំងមួយនេះ ក៏ត្រូវបានអនុវត្តសម្រាប់ការប្រកួតពានរង្វាន់ UEFA Europa League និង UEFA Conference League ផងដែរ ចាប់ពីរដូវកាលនេះតទៅ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ