ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«អាត្មា​សុំ​បិណ្ឌ​បាត្រ​ញោម​ ជួយ​ដូរ​ឈុត​សម្លៀក​​​​បំពាក់​ក្រុម​​ទំនើង​នោះ​ចេញ​ផង កុំ​ឲ្យ​ដូច​​​ពេក​»

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ព្រះសង្ឃ​មួយ​អង្គ មាន​ព្រះ​នាម​ថា​ ​ព្រះ​គ្រូ​ធម្មាចារ្យ ផល​ធ​រោ ផុ​ន ភក្តី​ បាន​ត្រូវ​អ្នកលេង​បណ្តាញ​សង្គម​យក​ម​បង្ហោះ​ត​ៗ​គ្នា​ ដែល​ធ្វើ​ឲ្យ​មានការ​ចាប់​អារម្ម​ណ៍ដល់​សាធារណជន​ទៅ​លើ​ខ្លឹមសារ​ដែល​មាន​សំ​ណេ​រទាំង​ស្រុង​ថា…

រាជធានី​ភ្នំពេញ ៖ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ព្រះសង្ឃ​មួយ​អង្គ មាន​ព្រះ​នាម​ថា​ ​ព្រះ​គ្រូ​ធម្មាចារ្យ ផល​ធ​រោ ផុ​ន ភក្តី​ បាន​ត្រូវ​អ្នកលេង​បណ្តាញ​សង្គម​យក​ម​បង្ហោះ​ត​ៗ​គ្នា​ ដែល​ធ្វើ​ឲ្យ​មានការ​ចាប់​អារម្ម​ណ៍ដល់​សាធារណជន​ទៅ​លើ​ខ្លឹមសារ​ដែល​មាន​សំ​ណេ​រទាំង​ស្រុង​ថា អាត្មា​សូម​បិណ្ឌ​បាត្រ​ក្រសួង​ពាក់​ព័ន្ធ ជា​ពិសេស ​សម្តេច​ក្រឡាហោម ស ខេ​ង សម្តេច​អភិ​សន្តិ​បណ្ឌិត ស សុខា អាត្មា​សូម​ចម្រើនពរ​បិណ្ឌ​បាត្រ​ពី​ចម្ងាយ សូម​សម្តេច​ជួយ​ឲ្យ​មន្ត្រី​យើង​កែប្រែ​ពណ៌អាវ​ខោ​នេះ​ផង​ «វា​ដូច​ពេក»​ នាំ​ឲ្យ​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​ផ្សេង​ទៀត​គេ​មើលងាយ​យើង ព្រោះ​អាច​យល់​ច្រឡំ​តែ​ម្តង ក្បាល​សក់ ហើយ​ពណ៌​សម្លៀក​បំពាក់​ទៅ​ទាំង​ព្រម​ពីលើ​ដល់​ក្រោម​វា​ដូច​ពេក ។

ព​ណ៌ខោ​អាវ​មាន​ច្រើន​ណាស់ ​សម្តេច​ជួយ​កែប្រែ​១​ចំណុច​នេះ​ផង ​ជូនពរ ! អាត្មា​បិណ្ឌ​បាត្រ ។ សូម​សម្តេច​នឹង​ក្រុម​គ្រួសារ កូន ចៅ មាន​សុខភាព​ល្អ ជន្មាយុ​វែង ដើម្បី​ដឹកនាំ​ជាតិ​មាតុភូមិ​យើង ឆ្ពោះទៅ​រក​វឌ្ឍនភាព​ជា​និច្ច​និ​រ​ន្ទ​រ៍ ។  អាត្មា​ធ្វើការ​រួច​រៀបចំ​សឹង​ហើយ​មិ​ញ ដល់​បើក​មក​ឃើញ​ភ្ញាក់​ស្មាន​តែ​ព្រះសង្ឃ​» ។

សូម​ជម្រាប​ថា ថ្មី​ៗ​កន្លង​មកនេះ​ សមត្ថ​កិច្ច​នគរបាល​តាម​បណ្តា​ខណ្ឌក្នុង​រាជធានី​ភ្នំពេញ បាន​សហការ​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ប្រើ​ដាវ កាំបិត ទ្រនង់ ដំបង អុកឡុក​ក្នុង​មូលដ្ឋាន មាន​ជម្លោះ​កាប់​ចាក់​គ្នា និង​ជក់​គ្រឿងញៀន ហើយ​ត្រូវ​បាន​សមត្ត​កិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ​ជា​ច្រើន​ក្រុម ដើម្បី​អនុវត្ត​តាម​នីតិវិធី​ពាក់​ពន្ធ​បទល្មើស​ដែល​ពួក​គេ​ប្រព្រឹត្ត តែ​ក៏​មាន​ខ្លះ​ត្រូវ​បាន​អប់រំ ធ្វើ​កិច្ចសន្យា ប្រគល់​ឲ្យ​អាណាព្យាបាល​យក​ទៅ​ដុសខាត់​បន្ត ។

ក្រុម​ក្មេង​ទំនើង​ដែល​សមត្ត​កិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ មួយ​រយៈ​ក្រោយ​នេះ ត្រូវ​បាន​សមត្ត​កិច្ច​កោស​ក់ និង​ទិញ​សម្លៀក​បំពាក់​ខោអាវ ព​ណ៌​លឿងទុំ​ ឲ្យ​ស្លៀកពាក់ ដែល​ពណ៌​នោះ​ប្រហាក់ប្រហែល​ស្បង់​ចីវរ​របស់​ព្រះ​ដែរ ។

បើ​តាម​សមត្ត​កិច្ច​បង្ហើប​ឲ្យ​ដឹង​ថា បានជា​កោស​ក់ និង​តម្រូវ​ឲ្យ​ក្មេង​ទំនើង​ស្លៀកពាក់​ខោអាវ​ពណ៌​លឿងទុំ​យ៉ាង​ដូច្នេះ នោះ​ជា​ភាព​ងាយស្រួល​ក្នុង​ការ​ចំណាំ ដែល​ស្ថិត​ក្នុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​សមត្ថកិច្ច នឹង​ពេល​ដឹក​ចុះឡើង​ទៅ​តុលាការ​រហូត​ដល់​ពន្ធនាគារ​ផុត​ពី​ដៃ​សមត្ត​កិច្ច ចៀសវាង​ការ​ច្រឡំ ឬ​បាត់បង់​ចំនួន​មនុស្ស​ដោយ​ប្រការ​ណាមួយ​ធ្វើ​ឲ្យ​មាន​បញ្ហា​កើតឡើង​តែ​ប៉ុណ្ណោះ​ទេ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ