ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្រេចចិត្ត​របស់​រដ្ឋបាល លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ក្នុង​ការ​ផ្អាក ឬ​ឈាន​ទៅ​បិទ​បញ្ចប់​ប្រតិបត្តិការ​៦៤​ឆ្នាំ របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិ​វ​ឌ្ឈ​អន្តរជាតិ ហៅ​កាត់​ថា USAID ត្រូវ​បាន​អ្នកវិភាគ​មួយ​ចំនួន​លើក​ឡើង​ថា…

ការ​សម្រេចចិត្ត​របស់​រដ្ឋបាល លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ក្នុង​ការ​ផ្អាក ឬ​ឈាន​ទៅ​បិទ​បញ្ចប់​ប្រតិបត្តិការ​៦៤​ឆ្នាំ របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិ​វ​ឌ្ឈ​អន្តរជាតិ ហៅ​កាត់​ថា USAID ត្រូវ​បាន​អ្នកវិភាគ​មួយ​ចំនួន​លើក​ឡើង​ថា គឺជា​ការ​ជីក​កប់​កិត្យានុភាព ដែល​ប្រទេស​មហាអំណាច​នេះ​បាន​កសាង​ឡើង​មក​តាំងពី​សម័យ​សង្គ្រាមត្រជាក់ ។

ការ​សម្រេចចិត្ត​នេះ ពិត​ណាស់​កម្ពុជា​ក៏​ទទួលផល​ប៉ះពាល់​មួយ​ផ្នែក ជា​ពិសេស គឺ​កម្មវិធី​ជំនួយ​ដែល​មាន ។ ក្នុង​រយ​:​ពេល​ជាង​៣០​ឆ្នាំ នៃ​បេសកកម្ម​នៅ​កម្ពុជា អា​មេ​រិ​កបាន​ផ្តល់​ជំនួញ​ជាង​៣​ពាន់​លាន​ដុល្លារ ចាប់តាំងពី​ឆ្នាំ​១៩៩២​មក ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រី Samantha Power ដែល​ជា​អ្នកគ្រប់គ្រង​អង្គការ USAID ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែតុលា ឆ្នាំ​២០២៤ ។

ប៉ុន្តែ លោក ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​និយាយ​ថា ការ​ផ្អាក​ជំនួយ​របស់​USIAD ប៉ះពាល់​តែ​គម្រោង​តូច​ៗ​នៅ​កម្ពុជា​ប៉ុណ្ណោះ ហើយ​វា​មិន​ធ្វើ​អោយ​ជាប់​គាំង​ដល់​ដំណើរការ​របស់​រដ្ឋាភិបាល​ឡើយ ។

បើ​និយាយ​អំពី​ទំហំ​នៃ​ផល​ប៉ះពាល់​នេះ​សម្រាប់​កម្ពុជា​វា​មិនធំ​ទេ បើ​ធៀប​នឹង​កម្មវិធី​ជំនួយ​ដែល USAID បាន​ផ្តល់​ដល់​ប្រទេស​កំពុង​អភិ​វ​ឌ្ឈ​ន៍​នានា ដោយ​រួម​ទាំង​អង្គការសហប្រជាជាតិ​ដែល​មាន​ទំហំ​ទុន​សរុប​ប្រមាណ​ជា​ជាង ៧០​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ ។

ការ​បិទ​បញ្ចប់​ប្រតិបត្តិការ​របស់ USAID នេះ ផល​ប៉ះពាល់​ពិតប្រាកដ គឺ​អ្នក​ដែល​បម្រើ​តាម​គម្រោង និង​ស្ថាប័ន​ដែល​ទទួល​កញ្ចប់​ជំនួយ និង​អ្នក​ដែល​ទទួលផល​ពី​គម្រោង​នេះ ប៉ុន្តែ​នៅ​លើ​ពិភពលោក គឺ​ធំ​គួរសម​ដែរ ជា​ពិសេស គឺ​នៅ​អាហ្វ្រិក និង​ប្រទេស​ក្រីក្រ​ផ្សេង​ៗ​ទៀត ។

ជាក់ស្តែង អង្គការ​សុខភាព​ពិភពលោក​បាន​អះអាង​ថា ការ​សម្រេចចិត្ត​នេះ​វា​អាច​ធ្វើ​ឲ្យ​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​នៃ​មេរោគ​អេ​ដស៍​នៅ​ប្រទេស​៥០ ពិសេស​នៅ​អាហ្វ្រិក​ស្ថិត​នៅ​ក្នុង​ហានិភ័យ ។

ជាមួយនឹង​ការ​សម្រេចចិត្ត​នៃ​អនាគត​របស់ USAID បែប​នេះ អ្នកវិភាគ​ខ្លះ​បាន​អះអាង​ថា ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​នេះ គឺជា​ការ​ជីក​កប់​កិត្យានុភាព​របស់​ខ្លួន​នៅ​ក្នុង​នាម​ជា​មហាអំណាច​ពិភពលោក ។ ការ​អះអាង​បែប​នេះ ក៏​ត្រូវ​បាន​លើក​ឡើង​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​សារព័ត៌មាន​មួយ​របស់​សារព័ត៌មាន South China Morning Post​ផង​ដែរ ។
នៅ​ក្នុង​អត្ថបទ​សារព័ត៌មាន​នោះ លោក គ្រី​ស្ទ ខុន (Chris Coons) សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​កម្នា​ក់បាន​អះអាង​ថា ការ​បិទ​ប្រតិបត្តិការ USAID នៅ​លើ​ពិភពលោក​នៅ​ពេល​នេះ គឺជា​ការ​ហុច​អំណោយ​មួយ​ទៅ​ឲ្យ​ប្រទេស​ចិន ។

លោក​បាន​អះអាង​ថា នេះ គឺជា​ការ​ផ្តល់​អំណោយ​ដល់​ដៃគូ​ប្រជែង​មួយ​ដែល​សហរដ្ឋអាមេរិក​កំពុង​តែ​ប្រឈម​ជាមួយ​នៅ​លើ​ពិភពលោក​សព្វថ្ងៃ ។ ដោយឡែក​ក្រុម​មន្ត្រី​ចិន​ដែល​អះអាង​ដោយ​មិន​បញ្ចេញ​ឈ្មោះ បាន​លើក​ឡើង​ថា ការ​បិទ​ប្រតិបត្តិការ​របស់ USAID នឹង​ធ្វើ​ឲ្យ​កិត្យានុភាព​ទីក្រុង​ប៉េ​កាំ​ង​រះ​ឡើង​នៅ​ក្នុង​ប្រទេស​ត​តី​យ​លោក ដែល​កំពុង​តែ​ត្រូវការ​ការ​ជួយ​សង្គ្រោះ ។

ការ​បិទ​បញ្ចប់​បេស​កម្ម​របស់ USAID ដែល​បាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ក្នុង​សម័យ​សង្គ្រាមត្រជាក់ ក្រោយ​ពេល​ដែល​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៦១ រហូត​ដល់​អតីត​សហភាព​សូ​វៀត​ដូ​ល​រលំ នៅ​ដើម​ទស្សវត្សរ៍​នៃ​ឆ្នាំ​១៩៩០ នឹង​បើកឱកាស​ឲ្យ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរ​ជាតិចិន (CIDCA) ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៨ ពង្រីក​សកម្មភាព​ដើម្បី​លើកកម្ពស់​កិត្យានុភាព និង​ឥទ្ធិពល​របស់​ទីក្រុង​ប៉េ​កាំ​ង​នៅ​លើ​ឆាក​អន្តរជាតិ ។

ក្រោយ​ពេល​ដែល USAID ត្រូវ​បាន​ប្រកាស​ផ្អាក​ជំនួយ​កាលពី​ពេល​ថ្មី​ៗ​នេះ មន្ត្រីជាន់ខ្ពស់​ម្នាក់​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរ​ជាតិចិន (CIDCA) បាន​បង្ហើប​ថា ខ្លួន​នឹង​បង្កើន​ការ​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍន៍​អន្តរជាតិ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កម្មវិធី​របស់​ខ្លួន​ចំពោះ​ជំនួយ​បរទេស ។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ Phoenix TV លោក ហ៊ូ ជៀន​លាន (Hu Zhangliang) អនុប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរ​ជាតិចិន​បាន​លើក​ឡើង​ដោយ​មិន​និយាយ​ចំ​នឹង​សហរដ្ឋអាមេរិក​ឡើយ ។ លោក​គ្រាន់តែ​និយាយ​ថា យើង​នឹង​មិន​ប្រ​ពឹ​ត្តិ​ដូច​ជា ប្រទេស​មួយ​ចំនួន​ទុក​ឲ្យ​អ្នក​ដែល​ទទួល​ជំនួយ​នៅ​ក្នុង​ស្ថានភាព​អស់សង្ឃឹម​ឡើយ ។

មក​ដល់​ពេល​នេះ​ក្រៅពី USAID និង CIDCA ចេញ ប្រទេស​ជា​ច្រើន​បាន​បង្កើត​ទីភ្នាក់ងារ​អភិ​វ​ឌ្ឈ​ន៍​អន្តរជាតិ​សម្រាប់​ជួយ​ប្រទេស​ក្រីក្រ​ជា​ច្រើន គ្រាន់តែ​មូលនិធិ​វា​មិនធំ​ដូច​ជា USAID ។ ស្ថាប័ន​ផ្តល់​ជំនួយ​ទាំងនោះ​មាន​ដូច​ជា ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ហៅ​ថា JICA , ទីភ្នាក់ងារ​អូស្ត្រាលី​ដើម្បី​អភិ​វ​ឌ្ឈ​ន៍​អន្តរជាតិ ហៅ​ថា AusAID, ទីភ្នាក់ងារ​អភិ​វ​ឌ្ឈ​ន៍​អន្តរជាតិ​កា​ណា​ដា CIDA, ទីភ្នាក់ងារ​អភិ​វ​ឌ្ឈ​ន៍​បារាំង ហៅ​ថា AFD ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ