ខេត្តសៀមរាប ៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកពួក កាលពីវេលាម៉ោងប្រមាណ២និង៣០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ បានឆ្មក់បង្ក្រាបទីតាំងល្បែងបញ្ជល់មាន់មួយកន្លែង នៅវាលស្រែខាងត្បូងភូមិដូនស្វា ឃុំសំរោងយារ ស្រុកពួក ។

នៅក្នុងការបង្ក្រាបនេះ ឃាត់ខ្លួនមនុស្សបានចំនួន៩នាក់ និងវត្ថុតាងមួយចំនួនមាន មាន់ជល់ ម៉ូតូ និងសង្វៀន រួចបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ។ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា អ្នកញៀនល្បែងបញ្ជល់មាន់ចំនួន ៩នាក់ ដែលត្រូវបានឃាត់ខ្លួននេះមាន៖

១-ឈ្មោះ ម៉ក់ ច្រឹក ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិអំពិល ឃុំសំរោងយារ ស្រុកពួក ។២-ឈ្មោះ នន់ បូរ៉ា ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ។ ៣-ឈ្មោះ ភោគ វី ភេទប្រុស អាយុ៦៦ឆ្នាំរស់នៅភូមិដូនស្វា ឃុំសំរោងយារ ស្រុកពួក រួមជាមួយម៉ូតូ១គ្រឿង ម៉ាកវេវ សេ៊រីឆ្នាំ២០០៧ ពណ៌ខ្មៅលាយក្រហម ពាក់ផ្លាកលេខ សៀមរាប ១F-៤១៨១ ។ ៤-ឈ្មោះ ក្រូច ទីន ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅស្វាយចេក ឃុំកែវពណ៌ ស្រុកពួក រួមជាមួយមាន់ជល់ ១ក្បាល ។

៥-ឈ្មោះ ថោង រ៉េត ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅព្រៃវែង ឃុំសំរោងយារ ស្រុកពួក រួមជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប ១C-៣៥៩៨ ។ ៦-ឈ្មោះ មុំ ចាំ ភេទប្រុស អាយុ៨២ឆ្នាំ រស់នៅភូមិដូនស្វា ឃុំសំរោងយារ ស្រុកពួក ។ ៧-ឈ្មោះ ហួន ទ័ព ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិដូនស្វា សំរោងយារ ស្រុកពួក ។ ៨-ឈ្មោះ ហឿម សុខ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិដូនស្វា សំរោងយារ ស្រុកពួក ។ ៩-ឈ្មោះ ឈឿម តី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជ្រលង ឃុំខ្នាត ស្រុកពួក ។

ប្រភពដដែលបន្តថា ចំពោះវត្ថុតាងដែលសមត្ថកិច្ចបានដកហូតមាន មាន់ជល់ ៩ក្បាល ចង្ក្រានហ្កាស២ ធុងដាក់ទឹក៣ ធុងទឹកកក១រទេះរ៉ឺម៉កកែច្នៃ១គ្រឿង សង្វៀនបញ្ជល់មាន់ចំនួន២ និងម៉ូតូចំនួន២០គ្រឿង ៕
ចែករំលែកព័តមាននេះ