ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មីយ៉ាន់ម៉ាចាប់ផើ្ដមបោះឆ្នោត ក្រោយសង្គ្រាមស៊ី​វិល៥​ឆ្នាំ

4 ម៉ោង មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ការ​បោះ​ឆ្នោត​សភា​នៅ​មី​យ៉ា​ន់​ម៉ា​ចាប់ផ្ដើម​ហើយ នា​ថ្ងៃ​ទី​២៨​ធ្នូ ក្រោម​ការ​ផ្ដួចផ្ដើម​គំនិត​របស់​របប​យោធា​កាន់​អំណាច​។ របប​យោធា​ចាត់​ទុក​ការ​បោះ​ឆ្នោត​នោះ​ថា​ជា​ការ​វិល​ត្រឡប់​ទៅរ​កល​ទ្ធិ្ធ​ិ​ប្រជាធិបតេយ្យ វិញ ជិត​៥​ឆ្នាំ​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​រដ្ឋាភិបាល​លោកស្រី​អ៊ូង​សាន់​ស៊ូ​ជី​នាំ​ឲ្យ​កើតសង្គ្រាម​ស៊ី​វិល​។ លោកស្រី​អ៊ូង​សាន់​ស៊ូ​ជី​នៅ​ជាប់​ឃុំឃាំង​នៅឡើយ…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ការ​បោះ​ឆ្នោត​សភា​នៅ​មី​យ៉ា​ន់​ម៉ា​ចាប់ផ្ដើម​ហើយ នា​ថ្ងៃ​ទី​២៨​ធ្នូ ក្រោម​ការ​ផ្ដួចផ្ដើម​គំនិត​របស់​របប​យោធា​កាន់​អំណាច​។ របប​យោធា​ចាត់​ទុក​ការ​បោះ​ឆ្នោត​នោះ​ថា​ជា​ការ​វិល​ត្រឡប់​ទៅរ​កល​ទ្ធិ្ធ​ិ​ប្រជាធិបតេយ្យ វិញ ជិត​៥​ឆ្នាំ​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​រដ្ឋាភិបាល​លោកស្រី​អ៊ូង​សាន់​ស៊ូ​ជី​នាំ​ឲ្យ​កើតសង្គ្រាម​ស៊ី​វិល​។

លោកស្រី​អ៊ូង​សាន់​ស៊ូ​ជី​នៅ​ជាប់​ឃុំឃាំង​នៅឡើយ ហើយ​គណបក្ស​លោកស្រី ត្រូវ​បាន​រំលាយ​ចោល​ក្រោយ​រដ្ឋប្រហារ​យោធា​ខែកុម្ភៈ​ឆ្នាំ​២០២១ ដែល​បិទ​ជា​ថ្មី​ល​ទ្ធិ្ថ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​នោះ​។ អ​.​ស​.​ប​និង​ប្រទេស​លោក​ខាងលិច​ជា​ច្រើន ព្រមទាំង​បណ្ដា​អង្គការសិទ្ធិមនុស្ស​បាន​ថ្កោលទោស​ការ​បោះ​ឆ្នោត​នេះ ដោយ​បរិហារ​ជា​ពិសេស​ការ​គាបសង្កត់​លើ​ពួក​ប្រឆាំង​។

គណបក្ស​សម្ព័ន្ធភាព​សាម​គ្កី​ភាព​និង​អភិវឌ្ឍ​USDP​ដែល​មាន​ទំនោរ​ទៅ​រក​ពួក​យោធា នឹង​ជា​គណ​បក្ស​ដែល​ទទួល​បាន​សំឡេង​ច្រើន​ជាងគេ​។ មាន​ប្រជាជន​៥០​លាន​នាក់​មី​យ៉ា​ន់​ម៉ា​ត្រូវ​ហែកហួរ​ដោយ​សង្គ្រាម​ស៊ីវិល ហើយ​ការ​បោះ​ឆ្នោត​មិន​ធ្វើ​នៅ​ក្នុង​បណ្ដា​តំបន់ កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ឡើយ​។ ដំណាក់កាល​ទី​មួយ​នៃ​ការ​បោះ​ឆ្នោត​នោះ​ដែល​មាន​៣​ដំណាក់កាល បើក​ធ្វើ​នា​ព្រឹក​ថ្ងៃ​ទី​២៨​ធ្នូ​។ បណ្ដា​ការិយាល័យ​បោះ​ឆ្នោត​ចាប់​បើក​តាំងពី​ព្រឹក​ព្រលឹម នៅ​តាម​សង្កាត់​នានា​នៃ​ទីក្រុង​រ៉​ង់​ហ្គូ​ន​។

ខណៈ​របប​យោធា​បើក​ធ្វើការ​វាយលុក​ធំ​មួយ ដើម្បី​ដណ្ដើម​ដែនដី​ពី​ពួក​ឧទ្ទាម​។ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត គេ​មិនឃើញ​មានការ​ប្រមូលផ្ដុំ​មនុស្ស​ធំ​ៗ​ឡើយ​។ កងទ័ព​ជា​អ្នកដឹកនាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ចាប់តាំងពី​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យ​ពី​ឆ្នាំ​១៩៤៨​មក លើកលែងតែ​រវាង​ពី​ឆ្នាំ​២០១១​ទៅ​២០២១ ដែល​នាំ​ឲ្យ​មានកា​រកែទម្រង់​ដ៏​ទូលំទូលាយ​និង​សុទិដ្ឋិនិយម ចំពោះ​អនាគត​របស់​ប្រទេស​នៅ​អា​សី​ុ​អាគ្នេយ៍​នោះ​។ ប៉ុន្តែ​ពេល​ដែល​គណបក្ស​សម្ព័ន្ធជាតិ​ ​ដើម្បី​លទ្ធិប្រជា​ធិបតេយ្យ​LND របស់​លោកស្រី​អ៊ូង​សាន់​ស៊ូ​ជី កាល​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២០ ដណ្ដើម​បាន​សំឡេង​នាំមុខ​ដាច់​លើ​គណបក្ស​ស្និទ្ធ​យោធា ឧត្ដមសេនីយ​MIN AUNG HLAING បាន​ដ​ណ្ដើ​អំណាច ដោយ​លើក​ឡើង​ពី​ការ​ក្លែងបន្លំ​ក្នុង​ការ​បោះ​ឆ្នោត​នោះ​។

អាយុ​៨០​ឆ្នាំ​លោកស្រី​អ៊ូង​សាន់​ស៊ូ​ជី​ទទួល​ការ​កាត់ទោស​ដាក់​ពន្ធនាគារ​២៧​ឆ្នាំ ពី​បទចោទប្រកាន់​ជា​ច្រើន​រហូត​ដល់​ពី​បទចោទប្រកាន់​ពុក​រលួយ ដូច​ជា​រំលោភ​បំពាន​បែបបទ​ប្រឆាំង​ជំ​ងឹ​កូ​វី​ដ​-១៩​ជាដើម​។ ពី​ក្រុង​ឡុ​ង​ដ៏​មក​កូនប្រុស​លោកស្រី​ស៊ូ​ជី​លោក​គី​ន​អា​រី​ស​ថ្លែង​ថា ខ្ញុំ​គិត​ថា​ ការ​បោះ​ឆ្នោត​នោះ​ពិតជា​គ្មាន​ន័យ​អ្វី​ឡើយ​។ ការ​បោះ​ឆ្នោត​ដំណាក់កាល​ទី​២​ត្រូវធ្វើ​ក្នុង​ពេល​២​ស​ប្ដា​ហ៍​ទៀត ហើយ​ដំណាក់កាល​ទី​៣​ដែល​ជា​ដំណាក់កាល​ចុង​ក្រោយ​ធ្វើ​នា​ថ្ងៃ​ទី​២៥​មក​រា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com