ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ ថៃ​-​កម្ពុជា​នឹង​បើក​កិច្ចប្រជុំ​នៅស​ប្តា​ហ៍​ទី​១ ខែមករា ឆ្នាំ​២០២៦ នៅ​ខេត្តសៀមរាប ដើម្បី​ពិភាក្សា និង​បន្តការងារ​វាស់វែង​និង​ខណ្ឌ​សីមា

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ ថៃ​-​កម្ពុជា នៅ​ស​ប្តា​ហ៍​ទី​១ ខែមករា ឆ្នាំ​២០២៦ នៅ​ខេត្តសៀមរាប ដើម្បី​ពិភាក្សា និង​បន្តការងារ​វាស់វែង​និង​ខណ្ឌសីមា…

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ ថៃ​-​កម្ពុជា នៅ​ស​ប្តា​ហ៍​ទី​១ ខែមករា ឆ្នាំ​២០២៦ នៅ​ខេត្តសៀមរាប ដើម្បី​ពិភាក្សា និង​បន្តការងារ​វាស់វែង​និង​ខណ្ឌសីមា ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​បាន​លើក​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ ថា ដោយ​អនុវត្ត​តាម​កំណត់ហេតុ​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​កម្ពុជា​-​ថៃ ថៃ​-​កម្ពុជា ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ នៅ​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ និង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មការ​ព្រំដែន​ទូទៅ (GBC) ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ (​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា​)-​បាន ប៉ាក់កា​ដ (​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ​) គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​ទៅ​គណៈកម្មការ ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​ថៃ ស្នើ​រៀបចំ​កិច្ចប្រជុំ ពិសេស​បន្ទាន់​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា ព្រំដែន​គោក​កម្ពុជា​-​ថៃ ថៃ​-​កម្ពុជា នៅ​ស​ប្តា​ហ៍​ទី​១ ខែមករា ឆ្នាំ​២០២៦ នៅ​ខេត្តសៀមរាប ដើម្បី​ពិភាក្សា និង​បន្តការងារ​វាស់ វែង​និង​ខណ្ឌសីមា ។

ប្រភព​បាន​លើក​ឡើង​ថា​កិច្ចប្រជុំ​និង​លើក​ពិភាក្សា​ដូច​ខាងក្រោម​៖
១-​បន្ត​ចុះ​អនុវត្ត​ការងារ​វាស់វែង​និង​បោះបង្គោល​បណ្តោះអាសន្ន​លើ​ដី​ជាក់ស្តែង នៅ​ចន្លោះ​បង្គោល ព្រំដែន​លេខ 42-47 ក្នុងភូមិ​សាស្ត្រ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត បន្ទាយ​មាន​ជ័យ និង​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ 52-59 ក្នុងភូមិ​សាស្ត្រ​ឃុំ​បឹង​រាំង​និង​ឃុំ​កំ​រៀង ស្រុក​កំ​រៀង ខេត្តបាត់ដំបង​។

២-​ពិភាក្សា​អំពី​ការ​ចុះ​វាស់វែង និង​បោះបង្គោល​បណ្តោះអាសន្ន​លើ​ដី​ជាក់ស្តែង នៅ​កំណាត់ ខ្សែ​ព្រំដែន ចន្លោះ​បង្គោល​ព្រំដែន​លេខ 33-37 (​តំបន់​បឹង​ត្រកួន​), តំបន់​ច្រក​ទ្វារ​ព្រំដែន អន្តរជាតិ​ថ្មដា (​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​), តំបន់​ព្រំដែន​អូរ​ភ្លុក​ដំរី (​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​), តំបន់​ព្រំដែន​ច​១ (​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​) និង​តំបន់​ព្រំដែន ផ្សេង​ទៀត​។

៣-​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ ដើម្បី​ចុះ​អនុវត្ត​ការងារ​វាស់វែង និង​ខណ្ឌសីមា​លើ​ដី​ជាក់ស្តែង នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​ដែល​បាន​ឯកភាព​គ្នា (​ខ្សែ​ព្រំដែន​ដើរ​តាម​ផ្លូវទឹក និង​ខ្សែ ព្រំដែន​ជា​បន្ទាត់​ត្រង់​) ដោយ​អនុវត្ត​តាម​ស្មារតី​នៃ​កំណត់ហេតុ​កិច្ចប្រជុំ​លើក​ទី​៦ របស់​គណៈកម្មការ ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ ថៃ​-​កម្ពុជា ចុះ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅ​រាជធានី​ភ្នំពេញ​។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​បញ្ជាក់​ជូន​ជនរួមជាតិ និង​សាធារណជន​ទាំងអស់ ឱ្យ​បាន​ជ្រាប​ថា គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​កម្ពុជា ប្រកាន់​ជំហ រយ៉ា​ង​ម៉ឺងម៉ាត់ ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោ យ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំ​ដែ ន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា​សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។

ក្នុង​ន័យ​នេះ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​កម្ពុជា នឹង​បន្ត​អនុវត្ត ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ឱ្យ​បាន​ឆាប់​បំផុត​ជាមួយ​គ ណៈ​កម្ម​ការ​ចម្រុះ​ខណ្ឌ​សី មា​ព្រំដែន គោក​(JBC)​ថៃ ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​តាម​បណ្តោយ​ព្រំដែន និង​មិន​ទទួលស្គាល់​នូវ​ការ កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​អំពាវនាវ​ដល់​ជនរួមជាតិ និង​សាធារណជន​ទាំងអស់ មេត្តា ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន គោក​(JBC)​កម្ពុជា ដែល​ជា​និច្ចកាល តែង​ប្រកាន់ខ្ជាប់​នូវ​មនសិការ​វិជ្ជាជីវៈ និង​ការ​ទទួល​ខុ សត្រូវ​ខ្ពស់​បំផុត ដោយ​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ​ជា​ធំ ជា​ពិសេស​ការ​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com