ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យចំនួន៦នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យធ្វើការបង្ក្រាបសំបុក និងឃាត់ខ្លួនបន្តបន្ទាប់ខណៈដែលនគរបាលល្បាតប្រទះឃើញជនសង្ស័យកំពុងចរាចរណ៍គ្រឿងញៀន។ ការបង្ក្រាបសំបុកក្រុមជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ។

នគរបាលស្រុកសាមគ្គីមុនីជ័យបាននិយាយឱ្យដឹងថាក្រុមជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះទី១~១. ឈ្មោះ លាប លីន ភេទប្រុស អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ទី២~ឈ្មោះ ឡូង វ៉ាន់ថន ភេទប្រុស អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ ទី៣~ឈ្មោះ ងាន ធូ ភេភេទប្រុស អាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាកដ ទី៤~ឈ្មោះ ជិន សុផល ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ ទី៥~ឈ្មោះ ជិន ផុន ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ អ្នកទាំង៣រស់នៅក្នុងភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងទី៦~ឈ្មោះ ផាត រតនា ភេទប្រុស អាយុ១៦ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសាមគ្គីមុនីជ័យបានបន្តឱ្យដឹងថា÷ នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ ដោយអនុវត្ដតាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្ដកំពង់ស្ពឺនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានល្បាតតាមមូលដ្ឋានលុះដល់ចំណុចផ្លូវលំខាងជើងភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានឃើញមុខសញ្ញាសង្ស័យចំនួន០២នាក់ និងធ្វើការត្រួតពិនិត្យឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ូតូ០១ គ្រឿង និងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

នគរបាលស្រុកសាមគ្គីមុនីជ័យបានបន្តឱ្យដដងទៀតថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ដែលបានឃាត់ខ្លួនខាងលើ និងបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ សមត្ថកិច្ចដឹកនាំពីលោកវរសេនីយ៍ទោ សាវ សុភក្ដីអធិការនគរបាលស្រុកសាមគគីមុនីជ័យ បានឆែកឆេរផ្ទះជនសង្ស័យបន្ត និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៤ នាក់បន្ថែមទៀត និងបានរកឃេីញសម្ភារៈមួយចំនួនដូចជា
- ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ១៤ កញ្ចប់
- ទូរស័ព្ទដៃចំនួន ៣ គ្រឿង
- ជញ្ចឹងអេឡិចត្រូនិច ១ គ្រឿង
- បារីអេឡិចត្រូនិច (YOOZ) ១ គ្រឿង – ម៉ូតូចំនួន ៣ គ្រឿង – កាំបិតចំនួន ៦ ដើម
- ដាវចំនួន ២ ដើម
- កាំភ្លើងកែច្នៃប្រើខ្យល់ចំនួន ០៤ ដើម
- ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ក្រុមជនសង្ស័យរួមជាមួយវត្ថុតាង នគរបាលស្រុកសាមគ្គីមុនីជ័យកំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដេីម្បីចាត់ការបន្ដតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ