ត្រួតពិនិត្យ និងណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មក្លិបកម្សាន្តនៅខណ្ឌពោធិ៍សែនជ័យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ត្រួតពិនិត្យ និងណែនាំ ដល់ម្ចាស់ទីតាំងអាជីវកម្មក្លិបកម្សាន្តនៅខណ្ឌពោធិ៍សែនជ័យ ។ នាវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥…
រាជធានីភ្នំពេញ ៖ ត្រួតពិនិត្យ និងណែនាំ ដល់ម្ចាស់ទីតាំងអាជីវកម្មក្លិបកម្សាន្តនៅខណ្ឌពោធិ៍សែនជ័យ ។ នាវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥…
រាជធានីភ្នំពេញ ៖ ត្រួតពិនិត្យ និងណែនាំ ដល់ម្ចាស់ទីតាំងអាជីវកម្មក្លិបកម្សាន្តនៅខណ្ឌពោធិ៍សែនជ័យ ។ នាវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យ និងណែនាំទីតាំងអាជីវកម្មក្លិបឌីស្កូថេកចំនួន០៥ទីតាំង ក្នុងខណ្ឌពោធិ៍សែនជ័យ ។
ក្លិបទាំង៥រួមមាន ក្លិបស្ពាយឌឺ, ក្លឹបឌី.អូ.ធី.២ , ក្លិបជី២១, ក្លិបមីតណាយ ស្ថិតនៅសង្កាត់ចោមចៅទី១ និងក្លិប អ៊ិច ហ្សូម ស្ថិតនៅសង្កាត់ចោមចៅទី២ ។
យុទ្ធនាការនេះ លោកអភិបាលខណ្ឌបានណែនាំដល់ម្ចាស់ទីតាំង៧ចំណុចទី១-ហាមជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀ.នគ្រប់ប្រភេទ ២-ហាមជួញដូរផ្លូវភេទ ៣-ហាមមិនឲ្យក្មេងក្រោមអាយុ១៨ឆ្នាំ ចូលក្លិបកម្សាន្ដ (អនីតិជន) ៤-ត្រូវរៀបចំបំពាក់អំពូលសូឡា នៅតាមច្រកផ្លូវសុវត្ថិភាព ៥-ត្រូវរៀបចំស្លាកសញ្ញាសុវត្ថិភាពច្រកចេញ-ចូលឲ្យបានត្រឹមត្រូវ ៦-ត្រូវកែតម្រូវច្រកទ្វារសុវត្ថិភាពឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់ និងមានលំហូរចេញចូលបានរលូន ៧-និងត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានល្អប្រសើរ ៕
ចែករំលែកព័តមាននេះ