ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក ស្នងការនឹងធ្វើ​ពិធី​បង្ហាញមុខ​ចិន​៥​នាក់ ករណី​ជម្លោះ​ផ្ទុះអាវុធមុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹកស្អែក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ធ្វើ​ពិធី​បង្ហាញមុខ​ជនជាតិ​ចិន​៥ នាក់ ករណី​មាន​ជម្លោះ​រហូត​ដល់​ផ្ទុះអាវុធ​នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ ព្រឹកស្អែក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ធ្វើ​ពិធី​បង្ហាញមុខ​ជនជាតិ​ចិន​៥ នាក់ ករណី​មាន​ជម្លោះ​រហូត​ដល់​ផ្ទុះអាវុធ​នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ។

បើ​តាម​ព័ត៌មាន​បឋម​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​៥ នាក់ នោះ​មាន ៖
១.​ឈ្មោះ HAN CHONG ភេទ​ប្រុស (​ជា​ជន​ដៃដល់​កាន់​អាវុធ AK៤៧ បាញ់​០១​គ្រាប់​) ។
២.​ឈ្មោះ LIU YONGJIE ភេទ​ប្រុស (​ជា​ជន​ដៃដល់​កាន់​អាវុធ AK៤៧) ។
៣.​ឈ្មោះ​ ZHU DACHUN ភេទ​ប្រុស (​ជា​ជន​ដៃដល់​កាន់​អាវុធ​ខ្លី​ក្លែងក្លាយ​) ។
៤.​ឈ្មោះ DENG TIAN MING ហៅ អឺ​ម៉ ភេទ​ប្រុស (​ជា​ជន​ដៃដល់​យក​កាំបិត​ចាក់​ទៅ​លើ​) ឈ្មោះ HAN CHONG ។
៥-​ឈ្មោះ LI ZIYUAN ​ភេទ​ប្រុស ។

ជនសង្ស័យ​ទាំង​៥នាក់ ពាក់​ពន្ធ​ករណី​ហិ.ង្សា​ដោយ​ចេតនា និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត នៅ​បរិវេណ​អគារ រតនៈ សម្បត្តិ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស ហ​ការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ខេត្ត បាត់ដំបង និង​កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ ខ្លួន​ជនសង្ស័យ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​នៅ​ចំណុច​បរិវេណ​អគារ ​រតនៈ សម្បត្តិ ស្ថិត​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី ភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំ​ពេ ញ កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៥ ។

ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ៖
-​គ្រាប់កាំភ្លើង​ប្រភេទ អាកា មិន​ទាន់​ផ្ទុះ ចំនួន ០១ គ្រាប់
-កា​រ៉ុ​ង ពណ៌ ស ចំនួន ០១
-អាវុធ​ខ្លី​គ្មាន​ម៉ាក​(​ក្លែងក្លាយ​) ពណ៌ ខ្មៅ ចំនួន ០១ ដើម និង​គ្រាប់​ចំនួន ០៣ គ្រាប់​(​ជ័រ​)
-អាវុធ​វែង ម៉ាក AK៤៧ ចំនួន ០២ ដើម
-​គ្រាប់​អាវុធ​វែង និង​ខ្លី សរុប​ចំនួន ៥៩ គ្រាប់
-ខោ​ជើង​ខ្លី ចំនួន ០១
-រថយន្ត​ម៉ាក FAW BESTUNE ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AC-៧២១០ មួយ​គ្រឿង
-រថយន្ត​ម៉ាក TOYOTA LEXUS RX៣៣០ ពណ៌ ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AH-២៣០៤ មួយ​គ្រឿង ។

ដូច្នេះ​សូម​រង់ចាំ​តាមដាន​ព័​ត៌​លម្អិត និង​ជា​ផ្លូវការ សមត្ត​កិច្ច​និង​បង្ហាញមុខ​ជនសង្ស័យ​នៅ​ព្រឹកស្អែក​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ