ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តច្នៃដឹកដើមអាកាស្យាជ្រុលចង្កូតបុករបាំងដែកទ្រូងផ្លូវរបួសម្នាក់ស្លា.ប់២នាក់កៀបជាប់ការប៊ីនរថយន្ត

4 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​០២​នាក់​បាន​ស្លា​.​ប់​យ៉ាង​រន្ធត់​កៀប​ជាប់​នឹង​ការ​ប៊ី​ន​រថយន្ត​កែ​ច្នៃ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួស​នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​រថយន្ត​ខ្លួន​បើក​បុក​នឹង​របាំង​ដែក​ពុះ​ចែក​ទ្រូង​ថ្នល់ កាលពី​វេលា​ម៉ោង​ប្រហែល​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ កុម្ភៈ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ហា​យ​វេ ត្រង់​ចំណុច​ភូមិ​ដាក់​សរស សង្កាត់​អូរ​ម៉ា​ល់…

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​០២​នាក់​បាន​ស្លា​.​ប់​យ៉ាង​រន្ធត់​កៀប​ជាប់​នឹង​ការ​ប៊ី​ន​រថយន្ត​កែ​ច្នៃ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួស​នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​រថយន្ត​ខ្លួន​បើក​បុក​នឹង​របាំង​ដែក​ពុះ​ចែក​ទ្រូង​ថ្នល់ កាលពី​វេលា​ម៉ោង​ប្រហែល​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ កុម្ភៈ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ហា​យ​វេ ត្រង់​ចំណុច​ភូមិ​ដាក់​សរស សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ។

តាម​សេចក្ដីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​នោះ​ជា​រថយន្ត​កែ​ច្នៃ ហើយ​បាន​ដឹក​កូន​ឈើ​ដើម​អាកា​ស្យា​រាប់រយ​ដើម​ដែល​មាន​អ្នក​ជិះ​ចំនួន​០៣​នាក់​រាប់​ទាំង​អ្នកបើកបរ​ផង ។

សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ ដើម្បី​ជួយ​សង្គ្រោះ​អ្នក​រង​របួស តែ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ទេ​ដែល​នាំ​ឲ្យ​រថយន្ត​ដឹក​កូន​ឈើ​នេះ ជ្រុល​ទៅ​បុក​របាំង​ដែក​ទ្រូងផ្លូវ​រហូត​គ្រោះថ្នាក់​ដល់​ជីវិត​ធ្ងន់​ធ្ងន់​បែប​នេះ ។

ប៉ុន្តែ​បើ​តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​ខ្លះ​ៗ​បាន​ប្រាប់​ថា រថយន្ត​ច្នៃ​ដឹក​កូន​ឈើ​ខាងលើ​នេះ​ហាក់​បើកបរ​លឿន​បន្តិច​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ប្រភព​បាន​និយាយ​ថា ពេល​បើក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវ​កោង​បន្តិច​ផង​ដែល​ទំនងជា​ដាច់​ខ្សែ​ចង​កូន​ឈើ ស្រាប់តែ​មានកូន​ឈើ​ធ្លាក់​រប៉ាយ ហើយ​ភ្លាម​នោះ​គេ​ឃើញ​រថយន្ត​រេ​ចង្កូត​ជ្រុ​ក​ទៅ​បុក​របាំង​ចែកផ្លូវ​ពេញទំហឹង ហើយ​កូន​ឈើ​រាប់រយ​ដើម​នៅ​លើ​រថយន្ត​ក៏​រ៉ុល​ទៅ​មុខ​បុក​តៃកុង និង​អ្នក​អង្គុយ​ក្បែរ​កៀប​ជាប់​កាប៊ី​ន​ស្លា​.​ប់​យ៉ាង​រន្ធត់ រីឯ​ម្នាក់​ទៀត​បាន​លោត​ចេញ​ផុត​បាន​ត្រឹម​រង​របួស ។

ជន​រង​គ្រោះ​រហូត​ដល់​បាត់​បង់ជីវិត​ទាំង​០២​នាក់ ត្រូវ​គេ​ស្កាល់​ថា ១​ឈ្មោះ នី ធឿ​ន ប្រុស អាយុ​ជាង​៥០​ឆ្នាំ (​អ្នក​ជិះ​ក្បែរ​តៃកុង​) និង​២​ឈ្មោះ ហៃ វិត ប្រុស​អាយុ​ប្រហែល​៤០​ឆ្នាំ (​អ្នកបើកបរ​) រីឯ​អ្នក​រង​របួស​គេ​មិន​ទាន់​ស្កាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ មិន​ទាន់​មាន​ប្រភព​ច្បាស់លាស់​ទេ​អំពី​គោលដៅ​រថយន្ត​ដឹក​កូន​ឈើ​នេះ ប៉ុន្តែ​បើ​តាម​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា រថយន្ត​កែ​ច្នៃ​នេះ​ទំនង​ដឹក​កូន​ឈើ​នេះ​ចេញពី​កន្លែង​មួយ​ឆ្ពោះទៅ​កាន់​កន្លែង​មួយទៀត តែ​មិន​ទាន់​ដល់​គោលដៅ​ផង​ក៏​ជួប​គ្រោះថ្នាក់​តែ​ម្ដង ។

ម្យ៉ាងទៀត បើ​ពិនិត្យ​លើ​ស្ថានភាព​រថយន្ត​កែ​ច្នៃ​នេះ គឺ​អាច​ដឹក​កូន​ឈើ​លើស​ចំណុះ​ផង​ទើប​បង្ក​ឲ្យ​គ្រោះថ្នាក់ ។ ពេល​នេះ សមត្ថកិច្ច​កំពុង​ស្ទូច​រថយន្ត​ចេញពី​ផ្លូវ និង​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​សាកស​.​ព​ជន​រង​គ្រោះ​ទៅ​កាន់​លំនៅ​ឋាន ដើម្បី​ធ្វើបុណ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ