ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​សរុប​៥នាក់ ខណៈ​៤នាក់រ​ត់ទៅ​ដល់​ខេត្ត​បន្ទាយ​មានជ័យ ក្រុម​កឺ​កឺ​បា.ញ់គ្នាមុខព្រ​លាន​យន្តហោះ​

4 ថ្ងៃ មុន
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នក​នាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា…

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នក​នាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា សូម​បញ្ជាក់​ជូន​ករណី​ផ្ទុះអាវុធ​មាន​ជម្លោះ​ជនជាតិ​ចិន និង​ជនជាតិ​ចិន​ពីរ​ក្រុម​ដែល​មក​តាម​បណ្តា​ខេត្ត ធ្វើ​សកម្មភាព​ផ្ទុះអាវុធ​ក្នុង​អំពើ​ហិង្សា​មួយ​នៅ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ នៃ​អគារ​រតនៈសម្បត្តិ កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៥ ។

អ​ញ្ចឹ​ង​មក ដល់​ពេល​នេះ​ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​អគ្គ​ស្នង​ដ្ឋា​ន​នគរបាល​ជាតិ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ឯក​ឧត្ត ម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គ​ស្នង នគរបាល​ជាតិ និង​មាន ការ​ដឹកនាំ​អនុវត្ត​បញ្ជា​ផ្ទាល់​ដោយ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ យើង​បាន​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ឈាន​ទៅ​ដល់​ការ​ឃាត់ ខ្លួន​ករណី​ផ្ទុះអាវុធ​នេះ ជនជាតិ​ចិន​ចំនួន​៣ នាក់ និង​ជនជាតិ​ខ្មែរ​ម្នាក់ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដែល​មានការ​ចូលរួម​សហការ​ពី​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​កម្លាំង​នគរបាល​ខេត្តបន្ទាយ​មានជ័យ ។

អ​ញ្ចឹ​ង​ពី​យប់មិញ​នេះ ​យើង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ហើយ​ព្រឹក​នេះ​(​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​)​យើង​នឹង​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៤ នាក់​នោះ​មក​សួរនាំ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី ។ ដោយឡែក​ករណី​ពាក់​ពន្ធ​ក្នុងផ្ទះ​អាវុធ​នេះ យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥ នាក់ ដែល​មាន​ជនជាតិ​ចិន​៤ នាក់ និង​ជនជាតិ​ខ្មែរ​ម្នាក់ ដើម្បី​យក​មក​សួរនាំ​ទៅ​តាម​ការងារ​របស់​សមត្ត​កិច្ច ។


ចំណែក​សមត្ថ​កិច្ច​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើ​សេចក្តីរាយការណ៍​ដែរ​ថា នៅ​វេលា​ម៉ោ​ប្រមាណ​១៩ និង​២៤ នាទី​យប់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៥ ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ កម្លាំង​ជំនាញ​ការិយាល័យ​នគរ បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ដេញ​តាម និង​ស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខ​ស​ញ្ជា កឺ​កឺ ចំនួន​៣ នាក់ និង​ខ្មែរ​ម្នាក់ ។

ជនសង្ស័យ​ទាំង​៤ នាក់​នោះ​មាន ៖
១.​ឈ្មោះ សុខ តុលា ភេទ​ប្រុស អាយុ​៤០ ឆ្នាំ មុខរបរ ជា​តៃកុង​ឡាន​រត់​តាក់ស៊ី​ដឹក​ជនជាតិ​ចិន​៣ នាក់ ដែល​បាញ់បោះ​សេរី ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។
២.​ឈ្មោះ ZHU DACHUN ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ
៣.​ឈ្មោះ HAN CHONG ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ
៤.​ឈ្មោះ LIU YONG ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ ។

ជនសង្ស័យ​ទាំង​៤ នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ស្ទាក់​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ​មាន ជ័យ រួម​ជាមួយ​រថយន្ត​១​គ្រឿង ម៉ាក​លុ​ច​សុ​ី​ស RX ៣៣០ ដោយ​បាន​ធ្វើការ​ប្រគល់​ជូន​ទៅ​នគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ចាត់ការ​បន្ត ។

សូម​ជម្រាប​ថា យោង​តាម​ព័ត៌មាន​បឋម មាន​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២ ក្រុម មាន​ទំនាស់​គ្នា ចំនួន​៣ លើក ក្នុង​ពេល​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​នៅ​ក្នុង​ហាង​មួយ កន្លែង ដោយ​លើក​ទី​១ និង​លើក​ទី​២ បាន​ដេញ​វាយ​កាប់​ចាក់​គ្នា ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ ហើយ​ក៏​ស្ងប់ស្ងាត់ បន្តិច​ទៅ​វិញ លុះ​លើក​ទី​៣ ស្រាប់តែ​ភាគី​ម្ខាង​ទៀត​មាន​គ្នា​៣ នាក់ បានរ​ត់ទៅ​យក​អាវុធ​វែង​០២ ដើម និ អាវុធ​ខ្លី​០១ ដើម ចេញពី​ក្នុង​រថយន្ត​ដែល​ចត​នៅ​មុខ​អគារ​នោះ ទៅ​ដេញ​បាញ់​គូ​ទំ នា​ស់ ប៉ុន្តែ​បាញ់​អត់​ត្រូវ ក៏​បាញ់​មេឃ​១ គ្រាប់ រួច​នាំ​គ្នា​ជិះ​រថយន្ត គេចខ្លួន​បាត់​អស់​តែ​ម្ដង​ទៅ ។

ហេតុ​ការណ៍នោះ​បាន​បង្ក​ឡើង​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា ម៉ោង​១២ ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅ​ក្នុង​ហាង​ខា​រ៉ា អូ​ខេ មួយ​កន្លែង​ស្ថិត​ក្នុង​អគារ​«​មជ្ឈមណ្ឌល រតនៈសម្បត្តិ​»​ដែល មា​នទី​តាំងនៅ​ភូមិ តា​ងួ​ន​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍ សែន ជ័យ រាជធានី​ភ្នំពេញ ។
ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ មាន​ជនជាតិ​ចិន​២ ក្រុម បាន​ចូល​ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ នៅ​ក្នុង​មជ្ឈមណ្ឌល​រតនៈសម្បត្តិ​នោះ ក្រោយមក​ពុំ​ដឹង​ថា​ពួក​គេ មានរឿង​អ្វី​ទេ ស្រាប់តែ​មាន​ទំនាស់​គ្នា​(​កឺ​កឺ និង កឺ​កឺ )​ឈាន​ដល់ ការ​ដេញ​វាយ​កាប់​ចាក់​គ្នា ម្ដង​ហើយ​ម្ដងទៀត​ចំនួន​២ ដង​ទាំង ព្រឹក ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​ភាគី​ណា​រង​របួស​ទេ ។

ក្រោយ​ពី​សភាព​ការ​ស្ងប់ស្ងាត់​បន្តិច នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល ស្រាប់ តែ​មានរឿង​ទំនាស់​គ្នា​កើត​ឡើងជា​លើក​ទី​៣ ទៀត ។ ពេល​នោះ​ទើប​ភាគី​ម្ខាង​មាន​គ្នា​៣ នាក់ បានរ​ត់ទៅ​យក​កាំភ្លើង​វែង​(​អាកា​) ០២​ដើម និង​កាំភ្លើងខ្លី​០១ ដើម​ចេញពី​ក្នុង​រថយន្ត ដែល​ចត​នៅ មុខ​អគារ​នោះ ទៅ​ដេញ​បាញ់ប្រហារ​លើ​គូទំនាស់ ប៉ុន្តែ​ដោយ​ភាគី​ម្ខាង​នោះ​ដឹងខ្លួន​ទាន់ ក៏​នាំ​គ្នា​រត់គេច​ខ្លួន​ចេញ​បាត់​អស់​ទៅ ទើប ក្រុម​ខ្មាន់កាំភ្លើង​៣ នាក់ បាញ់​មេឃ​១ គ្រាប់ ដើម្បី​បន្ធូរ​កំហឹង រួច ឡើង​ជិះ​រថយន្ត​គេចខ្លួន​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​សភាពការណ៍​ស្ងប់ស្ងាត់​បន្តិច​ទៅ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ ដោយ​បាន​រក​ឃើញ​រថយន្ត​ចំ​នួ ន​២ គ្រឿង ដែល​ជនជាតិ​ចិន​ប្លុង​ចោល​នៅ​ម្ដុំ​ជិត​កន្លែង កើត​ហេ តុ ព្រមទាំង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​២ នាក់ នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន ជ័យ ។ ក្នុង​ហេតុ​ការ​ណ៍នោះ​ សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​អាវុធ AK47 ចំនួន​២ ដើម ​នៅ​ក្នុង​រថយន្ត ដែល​ជនជាតិ​ចិន​ប្លុង​ចោល ហើយ​ជន​សង្ស័យ និង​វត្ថុ​តាង​ទាំង​អស់នោះ ត្រូវ​បាន​នាំ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ