ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនា គារជាតិ​នៃ​កម្ពុជាអនុញ្ញាតជួបលោកស្រី​នាយក​ធនា​​គារពិភលោកប្រចាំតំបន់អាស៊ីខាងកើតនិងប៉ា​ស៊ីហ្វិក

1 អាទិត្យ មុន
  • ភ្នំពេញ

លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ធនាគារពិភពលោក ដឹកនាំ​ដោយ​លោកស្រី Lalita M. Moorty នាយកធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត…

លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ធនាគារពិភពលោក ដឹកនាំ​ដោយ​លោកស្រី Lalita M. Moorty នាយកធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត និង​ប៉ា​ស៊ី​ហ្វិ​ក ចូល​ជួប​សម្តែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​នា​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ធនាគារជាតិ​នៃ​កម្ពុជា អគារ​វត្ត​ភ្នំ​។

ក្នុង​ជំនួប​នេះ លោកស្រី Lalita M. Moorty បាន​ជម្រាប​ជូន​អំពី ស្ថានភាព​ទូទៅ​នៃ​សេដ្ឋកិច្ច​ពិភពលោក បេសកកម្ម​របស់​ធនាគារពិភពលោក វឌ្ឍនភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​តំបន់ និង​លទ្ធភាព​របស់​ធនាគារពិភពលោក​ក្នុង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​នានា​ជូន​ធនាគារជាតិ​នៃ​កម្ពុជា​តាម​ការ​ចាំបាច់ ប្រសិនបើ​ត្រូវការ និង​ព្រមទាំង​ចង់​ស្វែង​យល់​បន្ថែម​ពី​ស្ថានភាព​ទូទៅ​នៃ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​។

ជា​ការ​ឆ្លើយ​តប លោក​ជំទាវ ទេសាភិបាល បាន​ជម្រាប​ជូន​អំពី​ស្ថានភាព​ទូទៅ​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា ដែល​បន្ត​រក្សា​បាន​នូវ​ស្ថិរភាព និង​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​។ កន្លង​មក ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​ច្រើន ដូច​ជា គោលនយោបាយ​ម៉ា​ក្រូ​ប្រុង​ប្រយ័ត្ន និង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ឌី​ជី​ថ​ល ជា​ពិសេស​ប្រព័ន្ធ​ទូទាត់​បាគង ដែល​មិន​ត្រឹមតែ​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រព័ន្ធ​ទូទាត់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ប្រើប្រាស់​ជា​សូចនាករ​នៃ​លំហូរ​សាច់ប្រាក់​របស់​សហគ្រាស​ធន់​តូច​និង​មធ្យម​សម្រាប់​ការ​វាយតម្លៃ​ផ្នែក​ឥណទាន ដែល​នេះ ជា​ជំហាន​ថ្មី​មួយ​សម្រាប់​វិស័យ​ធនាគារ​នៅ​កម្ពុជា​។

ទន្ទឹម​នេះ លោក​ជំទាវ ក៏​បាន​គួ​សបញ្ជាក់​អំពី​តួនាទី​របស់​ក្រុមហ៊ុន​ក្រេ​ឌី​ត​ប៊ុ​យ​រ៉ូ​កម្ពុជា ក្នុង​ការ​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​វិភាគ​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដែល​ជា​ចំណែក​មួយ​នៃ​វិធាន​ការពារ​និង​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​។ លោក​ជំទាវ ទេសាភិបាល ក៏​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​កិច្ចសហការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ជាមួយ​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋា ភិបាល និង​ដៃគូ​អភិវឌ្ឍ​នានា​ផង​ដែរ​។

បន្ថែម​ពី​នេះ លោក​ជំទាវ ទេសាភិបាល ក៏​បាន​ឡើង​ពី​ការ​រួមចំណែក​របស់​ធនាគារពិភពលោក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ហើយ​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ធនាគារពិភពលោក​និង​ដៃគូ​អភិវឌ្ឍ​នានា ផង​ដែរ ស្រប​តាម​តម្រូវការ​និង​បរិបទ​របស់​កម្ពុជា​។ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ