ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បំពាក់​​មេ​ដាយ​មុនី​​សារា​ភ័ណ្ឌ​ដល់​​គ្រូ​បង្វឹក​ ​គ្រូ​ជំនួយ និង​​ថ្នាក់​ដឹកនាំ និង​​បំពាក់​គ្រឿង​​ឥស្ស​រិយយស​​ថ្នាក់​​ធិប​ឌិន្ទ​​ដល់​កីឡាករ​-​កីឡា​​ការិនីពិការ​​១៣នាក់

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅ​ទី​ស្នាក់ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា កាល​ពី​រសៀល​ថ្ងៃទី​២៨ មិថុនា មាន​រៀប​ចំ​ពិធី​បំពាក់​មេ​ដាយ​​មុនី​សារា​ភ័ណ្ឌ​ដល់​គ្រូ​បង្វឹក-​គ្រូ​ជំនួយ​ ថ្នាក់​ដឹកនាំ​ និង​កីឡាករ​-កីឡាការិនី​ ជន​ពិការ ចំនួន​១៣​នាក់ និង​គ្រឿង​ឥ​ស្សរិយយស​ព្រះ​រាជា​ណា​ចក្រ​កម្ពុជាថ្នាក់​ធិប​ឌិន្ទ​ចំនួន​១​គ្រឿង ជូន​លោក​យី វាសនា អគ្គ​លេ​ខា​ធិការ​

រាជ​ធានី​ភ្នំពេញ ៖ នៅ​ទី​ស្នាក់ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា កាល​ពី​រសៀល​ថ្ងៃទី​២៨ មិថុនា មាន​រៀប​ចំ​ពិធី​បំពាក់​មេ​ដាយ​​មុនី​សារា​ភ័ណ្ឌ​ដល់​គ្រូ​បង្វឹក-​គ្រូ​ជំនួយ​ ថ្នាក់​ដឹកនាំ​ និង​កីឡាករ​-កីឡាការិនី​ ជន​ពិការ ចំនួន​១៣​នាក់ និង​គ្រឿង​ឥ​ស្សរិយយស​ព្រះ​រាជា​ណា​ចក្រ​កម្ពុជាថ្នាក់​ធិប​ឌិន្ទ​ចំនួន​១​គ្រឿង ជូន​លោក​យី វាសនា អគ្គ​លេ​ខា​ធិការ​គណៈ​កម្មាធិ​ការប៉ា​រ៉ាឡាំ​ពិក​កម្ពុជា​។ ពិ​ធី​នេះ បាន​ប្រា​រព្ធ​ធ្វើ​ក្រោម​អ​ធិប​តី​ភាព លោក​ថោង​ ខុន រដ្ឋ​មន្ត្រី​ក្រ​សួង​ទេស​ចរណ៍ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិអូ​ឡាំ​ពិកកម្ពុជា។

លោក​យី​ វាសនា គឺ​ជា​អ្នក​ដឹក​នាំ​​ដ៏​ឆ្នើម​ និង​មាន​ស្នា​ដៃ​ល្អជា​ច្រើននា​ពេល​​កន្លង​មក​ ហើយ​ត្រូវបាន​ព្រះ​​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ព្រះក​រុណា​​ព្រះ​បាទ​សម្តេច​ព្រះ​​បរម​​​នាថ​ នរោត្តមសី​ហមុនី ប្រោសព្រះ​រាជទាន​នូវ​​គ្រឿង​ឥ​ស្ស​រិយយស​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ថ្នាក់ធិប​ឌិន្ទ។ ចំណែក​១៣នាក់​ផេ្សង​ទៀតមាន​៣​នាក់ ទទួល​បាន​មេដាយ​មុនី​សារា​ភ័ណ្ឌ​ថ្នាក់​ធិប​ឌិន្ទគឺ លោក​អ៊ន អេង គ្រូ​បង្វឹក​ លោកជឹម ផាន កី​ឡាករ លោក​គឹម​ វណ្ណា កី​ឡាករ។

រីឯមេ​ដាយ​មុនី​សារា​ភ័ណ្ឌ​ថ្នាក់​សេនា​មាន​ចំនួន​១០នាក់គឺ ១-លោកជំទាវ​នៅ លក្ខិណា ភរិយា​លោក​យី វាសនា និងជា​ជំនួយ​ការ​អគ្គ​លេខា​​ធិការគណៈ​កម្ម​ា​ធិការ​ប៉ា​រ៉ា​ឡាំ​ពិក​កម្ពុជា ២-លោក​ម៉ៅ សុថា ប្រ​ធាន​ប្រ​តិភូ​កីឡា​ ៣-លោក​ហែម លំផាត់ គ្រូ​បង្វឹក ៤-លោក​ផៃ សុខ គ្រូ​ជំនួយ​ ៥-លោក​យ៉ែម បៃ គ្រូ​ជំនួយ ៦-លោក​បុន ហុង​ កីឡាករ ៧-លោក​កន កាន កីឡាករ ៨-លោកណុប រដ្ឋា កីឡាករ ៩-លោក​ហ៊ុន ប៊ុនទិត្យ កីឡាករ និង១០-​កញ្ញា​ចិន​ សេង​ហុង កីឡា​ការិនី។

ទាំ​ងគ្រូ​បង្វឹក​ គ្រូជំនួយ ថ្នាក់ដឹកនាំ និង​កីឡាករ កីឡាការិនីទាំង​១៣​រូប ដែល​​ទទួល​បាន​មេ​ដាយនា​ពេល​នេះ ​គឺ​សុទ្ធ​សឹង​តែ​ជា​អ្នក​ដែល​មាន​ស្នាដៃ​ឆ្នើមក្នុង​ការ​ចូល​រួម​ប្រ​កួត​កីឡា​អាស៊ី​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១ នៅ​ទីក្រុង​ហ្គ័ងចូវ ប្រ​ទេស​ចិន​កន្លង​មក​ ដែលទទួល​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទិ្ធយ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជូន​ប្រទេស​ជាតិ៕