ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន​ខ្មែរ​​ផ្តល់​អំណោយ​ដល់​មជ្ឈមណ្ឌល​​កុមារកំព្រា​អង្គការមូលនិធិ​ដើមត្នោត

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ អំណោយជាសំភារ​សិក្សា សម្លៀកបំពាក់ ស្បែកជើងរបស់សប្បុរស​ជនខ្មែរមកពីប្រទេសបារាំង, ហ្វាំងឡង់ ប៉ាគី​ស្ថាន​ ​និងអ៊ីតាលីដែលដឹកនាំដោយអ្នកស្រី Soroseline (ហៅក្រៅសូ សុខនី)មកពីប្រទេស បារាំងនោះ ត្រូវបានយកទៅផ្តល់ឱ្យមជ្ឈមណ្ឌល​

រាជធានីភ្នំពេញ​ ៖ អំណោយជាសំភារ​សិក្សា សម្លៀកបំពាក់ ស្បែកជើងរបស់សប្បុរស​ជនខ្មែរមកពីប្រទេសបារាំង, ហ្វាំងឡង់ ប៉ាគី​ស្ថាន​ ​និងអ៊ីតាលីដែលដឹកនាំដោយអ្នកស្រី Soroseline (ហៅក្រៅសូ សុខនី)មកពីប្រទេស បារាំងនោះ ត្រូវបានយកទៅផ្តល់ឱ្យមជ្ឈមណ្ឌល​កុមារកំព្រារបស់អង្គការមូលនិធិដើមត្នោតស្ថិត​នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅវេលា​ល្ងាចថ្ងៃទី២៦ ខែមិថុនាកន្លង​មកនេះតាម​រយៈ​លោកឈិនលីម សាវុធ ទីប្រឹក្សា​ផ្ទាល់​លោក​ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា​កម្ពុជា​និងលោក​ជំទាវ ដើម្បីប្រគល់ឱ្យកុមារ​កំព្រានៅ​ទីនោះបាន​ទទួលយកទៅប្រើប្រាស់​តាមតម្រូវ​​ការ ។

លោកអ៊ូច ស៊ីផល្លា ប្រធានអង្គការមូល​និធិ​ដើមត្នោត បានរាយការណ៍បញ្ជាក់ថា អង្គការ​នេះ​​បាន​ចាប់ផ្តើមកើតឡើងតាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០២ ដោយមានការឧបត្ថម្ភគាំទ្រ ពីអង្គការ​នៅក្រៅប្រទេសមានលោកRaoul Witteneen ជួយជំរុញរៀបចំទទួលយកក្មេង​កំព្រាអនាថា មកបំប៉នសុខភាពអប់រំរៀនសូត្រ ដែល​កាលនោះមានក្មេងកំព្រាតែ១៦នាក់(ស្រី​៨​នាក់)​និងបុគ្គលិកស្ម័គ្រចិត្ត៤នាក់ប៉ុណ្ណេះមក​បម្រើការងារ​ ហើយរហូតមកដល់ឆ្នាំ២០០៥​ក្មេង​កំព្រាបាន​កើន​ឡើងដល់៦៩នាក់(ប្រុស៣០​នាក់) និងបុគ្គលិក​១២នាក់។ លោកបន្តទៀតថា ការ​កើន​ឡើងបែប​នេះ ព្រោះតែនៅក្នុងទីនេះ​មាន​​ការ​​ផ្តល់​នូវ​ចំណេះដឹងទូទៅ និងបណ្តុះ​បណ្តាលផ្នែក​ភាសា​អង់គ្លេស កុំព្យូទ័រ របាំ​បុរាណ តន្ត្រី​សម័យ ដេរ​ប៉ាក់ ស្មូនរូបក្អមឆ្នាំង ការងារកសិកម្ម ចិញ្ចឹម​​សត្វ ដាំបន្លែផ្លែឈើជា​ដើម​ ធ្វើ​ឱ្យក្មេងកំព្រាក្នុងទី​នេះទទួលបានចំណេះ​​ដឹង​វិជ្ជា​ជីវៈប្រកបដោយ​គុណភាព ។

អ្នក​​ស្រីសូ សុខនី (ហៅSo roseline ) បាន​បញ្ជាក់ថា នេះជាលើកទីមួយហើយដែល​អ្នក​ស្រី បាននាំអំណោយបន្តិចបន្តួចនេះមក​ជួយ​ផ្តល់ឱ្យ​កុមារកំព្រានៅស្រុកខ្មែរ ដោយដឹងតាម​រយៈ​ភ្នាក់​​ងារកោះសន្តិភាពនៅទីក្រុងបាងកក​ប្រទេស​ថៃ​តាំងពីឆ្នាំ២០០៩មកម្ល៉េះ ក្នុងកម្មវិធី​នាំស្បៀង​ពី​អាស៊ីទៅកាន់អន្តរជាតិ តែគ្មាន​ឱកាស​បានមក​ដល់ ។ ហើយពេលនេះជាទឹកចិត្ត​មួយដែលអ្នក​​ស្រី​បានគិតថាខ្លួនឯងមានឈាម​ជ័រ​និងដើម​កំណើត​ជាខ្មែរ ធ្លាប់ឆ្លងកាត់ជួបការ​លំបាក​ក្នុង​ជីវិត​​ជា​ក្មេងកំព្រាតាំងពីចេញពីរបប​ប្រល័យពូជ​សាសន៍​ប៉ុលពតមកម៉្លេះ ។ ដល់ពេល​នេះពិតមែន​តែនៅ​ឆ្ងាយ​តែអារម្មណ៍ដិតដាមនៅ​ឡើយ ហើយគិត​ឃើញ​ប្រទេសកម្ពុជាមុនគេនិង​មាន​ចិត្តអាណិត​អាសូរចង់ជួយកូនខ្មែរមួយចំនួន​កុំ​ឱ្យជួបការ​លំបាក ឱ្យបានរៀនសូត្រចេះដឹង​នឹង​គេ​ ​សម្រាប់អនាគតរបស់ក្មេងកំព្រាទាំង​អស់​គ្នា។ អ្នក​ស្រីបន្តទៀតថា អ្នក​ស្រី​សូម​សរសើរ​​ដល់​ប្រធានដឹកនាំ​កន្លែងនេះពិតជាអនុវត្ត​បាន​ល្អ ព្រោះឃើញ ក្មេងៗមានការចេះដឹងច្រើន ហើយ​អ្នក​ស្រី​នឹង​ខិតខំរក​ជំនួយពីសប្បុរសជន​នៅ​ក្រៅប្រទេសមកជួយ​ជាបន្តទៀតតាមលទ្ធភាព​​ដែល​អាចធ្វើទៅបានជាមួយសប្បុរសជន​ខ្មែរ​យើង ។

អំណោយដែល​បានយកមក​ចែកជូន​នោះ​មាន៨៨កញ្ចប់ ដែលក្នុងម្នាក់ទទួលបានមួយ កញ្ចប់មានសំភារសិក្សា ខោអាវ ស្បែកជើង​ព្រម​​ទាំងផ្តល់អាហារសាមគ្គីរួមគ្នាមួយពេល ជាមួយ​ប្រតិភូសប្បុរសជន និងកុមារកំព្រានៅទីនោះ​ទៀត​ផង​ ៕