ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ទំនើង​ប្រើ​ដាវ​កែ​ច្នៃ​ដេញាកា.ប់គ្នា​ទាំង​កណ្ដាលរាត្រី ត្រូវ​នគរបាល​ស្រុក​ប​សេដ្ឋ ស្រាវជ្រាវ​ឃាត់ខ្លួនបាន២​នាក់

1 អាទិត្យ មុន

ខេត្តកំពង់ស្ពឺ ៖ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ក្រុម​អ្នកលេង​ដាវ​ឯក ដេញ​វាយ​កាប់​គ្នា នៅ​ចំណុច​ផ្លូវលំ ភូមិ​ត្រពាំង​សាលា ឃុំ​និទាន ស្រុក​ប​សេដ្ឋ ដោយ​ក្រុម​ក្មេង​ទំនើង​បាន​ធ្វើ​សកម្មភាព​ពួនស្ទាក់…

ខេត្តកំពង់ស្ពឺ ៖ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ក្រុម​អ្នកលេង​ដាវ​ឯក ដេញ​វាយ​កាប់​គ្នា នៅ​ចំណុច​ផ្លូវលំ ភូមិ​ត្រពាំង​សាលា ឃុំ​និទាន ស្រុក​ប​សេដ្ឋ ដោយ​ក្រុម​ក្មេង​ទំនើង​បាន​ធ្វើ​សកម្មភាព​ពួនស្ទាក់ គប់​ដុំ​ថ្ម និង​យក​ដាវ​កែ​ច្នៃ ប្រវែង​៥០​សង់​ម៉ែត្រ កាប់​ម៉ូតូ​ជន​រង​គ្រោះ​ឈ្មោះ ប៉ុន សាល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សាលា ឃុំ​និទាន ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

លោក​វរសេនីយ៍ឯក ច​ន សុ​ភី​ត អធិការ នគរបាល​ស្រុក​ប​សេដ្ឋ បាន​បញ្ជា​ឲ្យ​កម្លាំង​អន្ដរាគមន៍​បាន​ចេញ​ប្រតិបត្ដិការ​ស្រាវជ្រាវ​បង្ក្រាប​បាន​មុខសញ្ញា​ចំនួន​០២​នាក់ រួម​មាន ៖
១-​ឈ្មោះ ឌឹ​ម ផា​ន់​ណេ​ត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​សា​ឡាំ ឃុំ​ពោធិ​ម្រា​ល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។
២-​ឈ្មោះ សន វុ​ទ្ធី ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ម្រា​ល​ត្នោត​ខាងជើង ឃុំ​ពោធិ​ម្រា​ល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព រួម​មាន ម៉ូតូ​០១ គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២០ ស្លាក​លេខ ភ្នំពេញ 1IJ -8971 និង​ដាវ​កែ​ច្នៃ ០១​ដើម ។ រីឯ​បក្ខពួក​ដែល​រត់គេច​ខ្លួន សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ ។

បច្ចុប្បន្ន​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ