ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្របោកគក់​ខោអាវ មិន​គោរព​វិធានការ​របស់​ក្រសួងបរិស្ថាន លួច​បង្ហូរទឹក​កខ្វក់​ចូល​ទៅ​ក្នុង​ស្ទឹង​ព្រែក​ត្នោត

1 អាទិត្យ មុន

ខេត្តកណ្តាល ៖ ក្រុម​ជំនាញ​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ពុធ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​រក​ឃើញ​ថា រោងចក្រ​របស់​ក្រុមហ៊ុន Win Ta…

ខេត្តកណ្តាល ៖ ក្រុម​ជំនាញ​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ពុធ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​រក​ឃើញ​ថា រោងចក្រ​របស់​ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ដែល​មាន​មូលដ្ឋាន​នៅ​ក្នុងភូមិ​ស​រមាំង ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​បន្ត​លួច​បង្ហូរ​សំណល់​រាវ​មាន​ពណ៌​និង​មាន​ក្លិន ចូល​ទៅ​ក្នុង​ស្ទឹង​ព្រែក​ត្នោត ។

ក្រុមហ៊ុន​នេះ បាន​ធ្វើការ​លួច​បង្ហូរ​សំណល់​រាវ​បោកគក់​ខោ​ខៅ​ប៊​យ ចេញ​ទៅ​ក្រៅ​រោងចក្រ តាម​រយៈ​បំពង់​ទុយោ​ពណ៌​ខ្មៅ (​អង្កត់ផ្ចិត​ទំហំ ០,៨០​ម៉ែត្រ​) បន្ទាប់​មក​ហូរ​តាម​ចង្អូរ​ប្រឡាយ​ដី​ចូល​ទៅ​ក្នុង​ស្ទឹង​ព្រែក​ត្នោត ដែល​ស្ថិត​នៅ​ចំណុច ផ្នែក​ខាងក្រោយ​ទីតាំង​ក្រុមហ៊ុន (​ដូច​មាន​រូបភាព​ជា​វី​ដេ​អូ​) ។

ក្រុមការងារ​បាន​ចុះ ពិនិត្យ​បន្ថែម នៅ​ចំណុច​ទីតាំង​បង្ហូរ​សំណល់​រាវ​នេះ គឺ​ក្នុង​ស្ទឹង​ព្រែក​ត្នោត ត្រង់​ចំណុច​បង្ហូរទឹក​នៅ​មាន​ក្លិន​ទឹកអូ​សា​វែ​ល និង​មាន​ពណ៌​ខៀវ​ក្រ​ម៉ៅ​ខ្លះ​ៗ ។

តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​ទីតាំង​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា ភាគច្រើន​ក្រុមហ៊ុន​នេះ ធ្វើការ​បង្ហូរ​សំណល់​រាវ​នៅ​ពេល​យប់ ។

ករណី​លួច​បង្ហូរ​សំណល់​រាវទាំងនេះ មិន​បាន​ឆ្លងកាត់​អាង​ប្រព្រឹត្តិកម្ម​ត្រឹមត្រូវ​របស់​រោងចក្រ​ បាន​ធ្វើ​ឡើង​នា​ពេល​កន្លង​មក ហើយ​ត្រូវ​បាន​ក្រុមការងារ​អធិការកិច្ច​របស់​ក្រសួងបរិស្ថាន បាន​ចុះ​ពិនិត្យ និង​បាន​ចាត់វិធានការ​ច្បាប់ ផ្អាក​ដំណើរការ​ផ្នែក​ផលិតកម្ម​របស់​ក្រុមហ៊ុន ដែល​បង្ក​ឲ្យ​មានការ​បញ្ចេញ​សំណល់​រាវ ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់​ទឹក និង​សុខភាព​សាធារណៈ កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៥ ។

ក្នុង​ករណី​នេះ ក្រសួងបរិស្ថាន នឹង​ចាត់វិធានការ​តាម​មាត្រា​៨២៤ នៃ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ