ខេត្តពោធិ៍សាត់ ៖ មិនរួចទេ ! ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច(កាច់កម៉ូតូ) ដែលទុកនៅមុខសាលាជិះចេញតាមផ្លូវកៅស៊ូទៅទិសខាងជើង និងចាប់ខ្លួនបាននៅត្រង់ចំណុចភូមិចំការខ្លុយ ឃុំអូរតាប៉ោង ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/c10dacd492c9f3b30aca7e3579a27517.jpg)
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៤និង៤៥នាទីរសៀល ដោយអនុវត្តតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរំលេច បានជិះម៉ូតូល្បាតតាមដងផ្លូវ ស្រាប់តែមានឈ្មោះ ញ ចណ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិប្រាសាទឃុំរំលេច បានរាយការណ៍មកថា មានជនសង្ស័យម្នាក់ ភេទប្រុស បានចូលមកកា.ច់សោ យកម៉ូតូរបស់គាត់ ម៉ូតូម៉ាក Dream ១២៤cc ពណ៌ខ្មៅ ឆ្នាំផលិត ២០២២ ពាក់ស្លាកលេខ ពោធិ៍សាត់ 1M-9147 ដែលទុកនៅមុខសាលាជិះចេញតាមផ្លូវកៅស៊ូទៅទិសខាងជើង ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/88f4dce71ae6b59abafc3b5f283e3a54.jpg)
ពេលទទួលបានព័ត៌មានភ្លាម កម្លាំងយើងបានជិះដេញតាមពីក្រោយ និងទាក់ទងឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង ចេញស្ទាក់ពីមុខ ពេលនោះកម្លាំងយើង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោងស្ទាក់ចាប់បានជនសង្ស័យនៅត្រង់ចំណុចភូមិចំការខ្លុយ ឃុំអូរតាប៉ោង ។
ជនសង្ស័យឈ្មោះ ឈុន ម៉ុន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោក ឃុំស្នួលស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូធុនឌ្រីមសង់ សេរីឆ្នាំ២០២២ ពណ៍ខ្មៅ ស្លាកលេខ ពោធិសាត់ 1M-9147 ដែកចុងស្រួចសម្រាប់កាច់សោម៉ូតូ០១ និងកូនសោខ្សៀ០១ ។
បច្ចុប្បន្នចំពោះជនសង្ស័យ និងវត្ថុតាងយើងបាននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច ដើម្បីសួរនាំហើយ ៕
ចែករំលែកព័តមាននេះ