ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរពិសដៃវ៉ៃ.ខ្នោះ.! យកមីនតោនទៅឱ្យប៉ុស្តិ៍ជាប់ចោទទាំង២នាក់

10 ម៉ោង មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តឧត្តរ មានជ័យ ស្តី​ពី​ការ​ចោទប្រកាន់​លើ​អ្នកកាសែត​អន​ឡាញ​ម្នាក់ និង​អ្នកបកប្រែ​ភាសា​ថៃ​ម្នាក់ ពាក់ព័ន្ធ​ករណី​យក​មីនតោន​មួយ​គ្រាប់​ទៅ​ដល់​ស្នាក់​ការ​នគរបាល ប៉ុស្តិ៍​ថា កាលពី​ថ្ងៃ​ទី០៧ ខែកុម្ភៈ…

ខេត្តឧត្តរមានជ័យ ៖ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តឧត្តរ មានជ័យ ស្តី​ពី​ការ​ចោទប្រកាន់​លើ​អ្នកកាសែត​អន​ឡាញ​ម្នាក់ និង​អ្នកបកប្រែ​ភាសា​ថៃ​ម្នាក់ ពាក់ព័ន្ធ​ករណី​យក​មីនតោន​មួយ​គ្រាប់​ទៅ​ដល់​ស្នាក់​ការ​នគរបាល ប៉ុស្តិ៍​ថា កាលពី​ថ្ងៃ​ទី០៧ ខែកុម្ភៈ ឆ្នាំ​២០២​កន្លង​មក អយ្យការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ បាន​ចាត់ការ​លើ​សំណុំ រឿង​ព្រហ្មទណ្ឌ​លេខ ០៣៧ ចុះ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៥ ពាក់ព័ន្ធ​ករណី​(​បោះបង់​វត្ថុ​គ្រឿងផ្ទុះ​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​បុគ្គល​) ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ ៖១-​ឈ្មោះ ទី ពិ​ទូ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​អ្នក​សារព័ត៌មាន​អន​ឡាញ ។

និង​២-​ឈ្មោះ ពែង ពុ​យ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​អ្នកបកប្រែ​ភាសា​ថៃ បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ទៅ​យក​គ្រាប់​មីនតោន និង​ដឹក​ដែល​ជា​វត្ថុ​ងាយ​នឹង​មាន​ហានិភ័យ​ខ្ពស់ អាច​ផ្ទុះ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដោយ​គ្មាន​ការ​អនុញ្ញាត ចេញពី​ទីកន្លែង​ដែល​បាន​ដាក់​បំរាម និង​ហាមឃាត់​នៃ​តំបន់​គ្រោះថ្នាក់​មីន យក​មក​ទុក​ចោល​ក្នុង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់ ជាទី​សាធារណៈ ដែល​អាច​សាធារណជន​ចូល​ដល់ ។

វត្ថុ​នេះ ជា​មីនតោន​ដែល​ត្រូវ​បាន​អាជ្ញាធរ​ប្រទះ​ឃើញ​តាំងពី​ឆ្នាំ​២០២១ ដោយ​អង្ក​ភាព​ស៊ី​ម៉ាក់​(CMAC)​ដាក់​ស្លាក​បំរាម និង​ហាមឃាត់​ក្នុង​តំបន់​គ្រោះថ្នាក់​ដោយសារ​មីន និង​ជា​ចំណុច​តំបន់​ស ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ ដោយ​អង្គភាព​ស៊ី​ម៉ាក់​(CMAC)​កម្ពុជា​មិន​អាច​ដោះ​មីន​នៅ​ចំណុច​នោះ​បាន​នៅឡើយ ដោយ​ពុំ​ទាន់​មានការ​ឯកភាព​ពី​ភាគី​ប្រទេស​ថៃ ។

ក្រោយ​ពី​បាន​ពិនិត្យ​ទៅ​លើ​សំណុំរឿង និង​សួរ​ចម្លើយ​លើ​ជនសង្ស័យ តំណាង​អយ្យការ​បាន​សម្រេច​ចោទ ប្រកាន់​លើ​ជនសង្ស័យ ១-​ឈ្មោះ ទី ពិ​ទូ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​២-​ឈ្មោះ ពែង ពុ​យ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ពី​បទ​បោះបង់​វត្ថុ​គ្រឿងផ្ទុះ​ដែល​អាច​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​បុគ្គល ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ កាលពី​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៥ ។ នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​បញ្ញតិ​ផ្តន្ទាទោស​តាម​មាត្រា ៤៩១ នៃ​ក្រមព្រហ្មទណ្ឌ តាម​ដី​កាស​ន្និ​ដ្នា​ន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ ០២២ ដស​បស ចុះ​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៥ បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តឧត្តរមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ ស្តី​ពី​ការ​ចោទប្រកាន់​លើ​អ្នកកាសែត​អន​ឡាញ​ម្នាក់ និង​អ្នកបកប្រែ​ភាសា​ថៃ​ម្នាក់ ពី​បទ​បោះបង់​វត្ថុ​គ្រឿងផ្ទុះ​ដែល​អាច​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​បុគ្គល តាម​បញ្ញតិ​មាត្រា ៤៩១ នៃ​ក្រម​ព្រហ្ម ទណ្ឌ​បានចែង​ពី​បទ​បោះ​អាវុធ​នៅ​ទីកន្លែង​សាធារណៈ អំពើ​បោះបង់​អាវុធ ឬ​វត្ថុ​ដទៃ​ទៀត​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​បុគ្គល នៅ​ក្នុង​ទី​សាធារណៈ ឬ​ទីកន្លែង​ដែល​សាធារណជន​អាច​ចូល​ទៅ​បាន ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ទៅ​៦​លាន​រៀល ។

នេះ​ជា​លទ្ធផល​អ្នកកាសែត​អន​ឡាញ​ម្នាក់ និង​អ្នកបកប្រែ​ភាសា​ថៃ​ម្នាក់ ដែល​អត់​ការងារ​ធ្វើរ​ពិស​ដៃ ពាក្យចាស់​ថា រ​ពិស​ដៃ​ផ្ទៃ​ឆ្អែត ។ ប៉ុន្តែរ​ពិស​ដៃ​បែប​នេះ មិនមែន​ឆ្អែត​ផ្ទៃ​ទេ គឺរ​ពិស​ដៃ​វ៉ៃ​ខ្នោះ ។ ពួក​គេ​បាន​យក​គ្រាប់​មីន​ទៅ​ដាក់​ក្នុង​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍ ឲ្យ​មានរឿង​កើតឡើង ចាត់​ទុក​ថា ជា​សំណាងល្អ​ដែល​មីនតោន​មិន​ផ្ទុះ បើ​មាន​ហេតុការណ៍​ផ្ទុះ​ជាយថាហេតុ មិនដឹង​ជា​មាន​មហន្តរាយ​បែប​ណាខ្លះ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ