ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​គណៈ ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធា រណរដ្ឋហ្វី​លី​ពី​ន

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​យន្តហោះ​ពិសេស សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចាកចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ហើយ ដើម្បី​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ចាប់ពី​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​យន្តហោះ​ពិសេស សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចាកចេញ​ពី​អាកាសយាន
ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ហើយ ដើម្បី​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ចាប់ពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ តប​តាម​ការ​អញ្ជើញ​របស់ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យ​ដឹង​ថា អញ្ជើញ​អមដំណើរ សម្ដេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត រួម​មាន ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​ឯកឧត្តម និង​លោក​ជំទាវ​រដ្ឋមន្ត្រី មន្ត្រី​សំខាន់​ៗ​នៃ​រាជរដ្ឋាភិបាល ហើយ​និង​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង​អន្តរជាតិ ។ បន្ទាប់​ពី​ជំនួប​ពិភាក្សា​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ នឹង​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ផ្លាស់​ប្តូរ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ដែល​បាន​ចុះហត្ថលេខា​មួយ​ចំនួន​។

ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​នេះ សម្តេច​ធិ​បតី នឹង​ជួប​ពិភាក្សា​ការងារ​ដាច់​ដោយឡែក​ជាមួយ ឯក ឧត្តម Francis “Chiz” G. Escudero ប្រធាន​ព្រឹទ្ធសភា និង​ឯកឧត្តម Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ។ សម្ដេច​ធិ​បតី ក៏​នឹង​អញ្ជើញ​ផ្តល់​កិត្តិយស​ថ្លែង​សុន្ទរកថា​បើក​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​ហ្វី​លី​ពី​ន ព្រមទាំង​ជួប​ជាមួយ​បណ្តា​ក្រុមហ៊ុន​ហ្វី​លី​ពី​ន​ផង​ដែរ ។

ច្ច​ផ្លូវការ​របស់​សម្ដេច​ធិ​បតី​ទៅ​កាន់​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​នា​ពេល​ខាង​មុខ​នឹង​ផ្តល់​សម្ទុះ​ថ្មី​ក្នុង​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ