ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ! មន្ត្រីមានអំណាចអើយ ដាក់អន្ទា.ក់ស្ត្រីម្នាក់​ជំរិ.តទារប្រាក់មិនតិច

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ដោយគេដឹងថាជាអ្នកលក់ប្រហុកផ្អកត្រីងៀតនៅផ្សារត្រពាំងគល់ត្រូវបានក្រុមអភិរក្សសត្វព្រៃមានគ្នា៥រូបបានកំម៉ង់ពស់វែក ពស់ចាន់ល្មម និងអណ្តើក ហើយឃាត់អ៊ំស្រីយកទៅផ្ទះអភិរក្សសត្វព្រៃមួយរូបនាំគ្នាទាមទារយកប្រាក់ពី​គាត់​ចំនួន៥លានរៀលនឹងថ្លៃការដោះលែង បង្កការភ្ញាក់ផ្អើលយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅផ្ទះមួយកន្លែងដោយដឹងថាជាមន្រ្តីអភិរក្សសត្វព្រៃ…

រាជធានីភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ដោយគេដឹងថាជាអ្នកលក់ប្រហុកផ្អកត្រីងៀតនៅផ្សារត្រពាំងគល់ត្រូវបានក្រុមអភិរក្សសត្វព្រៃមានគ្នា៥រូបបានកំម៉ង់ពស់វែក ពស់ចាន់ល្មម និងអណ្តើក ហើយឃាត់អ៊ំស្រីយកទៅផ្ទះអភិរក្សសត្វព្រៃមួយរូបនាំគ្នាទាមទារយកប្រាក់ពី​គាត់​ចំនួន៥លានរៀលនឹងថ្លៃការដោះលែង បង្កការភ្ញាក់ផ្អើលយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅផ្ទះមួយកន្លែងដោយដឹងថាជាមន្រ្តីអភិរក្សសត្វព្រៃ ដែលស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោកខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពពត៌មានពីលោកមេ​ភូមិរង​ម្នាក់ ដោយមិនបានបញ្ជាក់ឈ្មោះ បាននិយាយប្រាប់ថាស្រ្តីវ័យចំណាស់ម្នាក់ជាអ្នកលក់ប្រហុកផ្អកនិងលក់ត្រីងៀតបានមកប្តឹងគាត់ជាអាជ្ញាធរភូមិថាមានមន្រ្តីអភិរក្សសត្វព្រៃចំនួន៥រូបបានឃាត់គាត់ ខណៈពេលគាត់លក់សត្វព្រៃមានពស់វែកមួយក្បាល ពស់ចាន់ល្មម២ក្បាល នឹងសត្វអណ្តើក៥ក្បាល ។

ស្រ្តីខាងលើបានបញ្ចាក់ប្រាប់ថា ខណៈពេលកំពុងអង្គុយលក់ប្រហុកផ្អកសុខៗស្រាប់តែមានបុរសម្នាក់មកសួរគាត់ចង់កម្ម៉ង់រកទិញ ពស់វែក ពស់ចាន់ល្មម និងអណ្តើក តាំងពីបីថ្ងៃមុន ស្រ្តីអ្នកលក់ប្រហុកផ្អកនិងត្រីងៀតក៏អោយអ្នកនៅស្រុកស្រែដែលគាត់ធ្លាប់ទិញប្រហុកផ្អកពស់ព្រលិតថាមានគេនៅភ្នំពេញកម្ម៉ង់ចង់ហូបសត្វទាំងនោះ រយះពេល២ថ្ងៃអ្នកនៅស្រុកស្រែពិតជារកបានសត្វទាំងនោះពិតមែនហើយបានផ្ញើមកឲ្យហើយគាត់បានទាក់ទងទៅបុរសដែលកម្ម៉ង់គាត់ឲ្យមកយកនៅផ្សារត្រពាំងគល់ជាទីតាំងដែលអ្នកមីងលក់ប្រហុកផ្អកត្រីងៀតជាប្រចាំថ្ងៃនៅវេលាម៉ោង៩ព្រឹក ។

ពេលនោះបុរសម្នាក់ដែលកម្ម៉ង់គាត់បានមកដល់ផ្សារតែមានគ្នាបួនប្រាំនាក់បាននាំស្រ្តីខាងលើនិងសត្វព្រៃ ពស់វែក ពស់ចាន់ល្ម និងអណ្តើកជិះម៉ូតូទៅផ្ទះបុរសដែលកម្ម៉ង់ទិញសត្វព្រៃពីគាត់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ។ ពេលទៅដល់ស្រាប់តែបុរសបួនប្រាំនាក់នោះបាននិយាយប្រាប់ស្រ្តីលក់ប្រហុកផ្អកត្រីងៀតថាពួកគេជាអ្នកអភិរក្សសត្វព្រៃ មីងលក់នេះគឺខុសច្បាប់ជួញដូរសត្វព្រៃ បើមីងមិនចង់មានបញ្ហាទេត្រូវបង់លុយឲ្យពួកគេចំនួន៥លានរៀល ដូចនេះអ្នកមីងមានការភ័យខ្លាចក៏បានខលទូរស័ព្ទទៅរកបងប្អូនកូនចៅឲ្យជួយនិយាយចរចាគ្នាជាមួយពួកលោកអភិរក្សទាំង៥នាក់សល់ត្រឹមតម្លៃ៣០០$តែមីងគាត់គ្មានលុយទេគឺកូនគាត់ជួយរកលុយបាញ់តាមABAទៅឲ្យក្រុមអស់លោកជាអ្នកអភិរក្សទើបអ្នកមីងរួចខ្លួនវិញ តែសត្វ ពស់វែក ពស់ចាន់ល្មម និងអណ្តើកត្រូវបានក្រុមអភិរក្ស មិនដឹងយកទៅ អភិរក្សនៅកន្លែងណា ។

បន្ទាប់មកអាជ្ញាធរភូមិរាយការណ៍ដល់លោកអភិបាលខណ្ឌកំបូល ដោយមានអភិបាលរងរួមមន្រ្តីសាលាខណ្ឌនឹងមានអាវុធហត្ថខណ្ឌកំបូលចុះមកជួយអន្តរាគមន៍ដើម្បីសួរនាំភ្លាមៗ តែអភិរក្សសត្វព្រៃ៤នាក់ទៀតមិននៅកន្លែងកើតហេតុទេនៅតែម្នាក់ ពេលអាជ្ញាធរខណ្ឌនឹងអាវុធហត្ថខណ្ឌកំបូលទៅដល់ ហើយអ្នកសារព័ត៌មានមកច្រើនពេកអាជ្ញាធរខណ្ឌកំបូលនិងអាវុធហត្ថខណ្ឌបានរំសាយសិន រង់ចាំនាំស្រ្តីវ័យចំណាស់ខាងលើនឹងម្ចាស់ផ្ទះដែលដឹងថាជាអភិរក្សសត្វព្រៃម្នាក់ដើម្បីដោះស្រាយតាមក្រោយ ។ ចំណែកអ៊ំស្រីអ្នកលក់ពស់និងអណ្តើក មិនហ៊ាននិយាយបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ