ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាពដ៏ជ្រើមជ្រួលនិងពុះកញ្រ្ជេលក៏ដូចជាត្រេកត្រអាលចំពោះបុណ្យនៃក្តីស្រលាញ់នាថ្ងៃទី១៤ កុម្ភ: នៅកម្ពុជានៅក្នុងចំណោមស្រទាប់យុវវ័យហាក់មាន ការកាត់បន្ថយច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែអាណាព្យាបាលមួយចំនួននៅតែមានការព្រួយបារម្ភចំពោះអ្វីដែលសម្ងំនៅក្នុងចិត្តពួកគេ។ក្តីបារម្ភនោះគឺពួកគេអាចនាំគ្នាទៅដើរលេងផ្តេសផ្តាសឬក៏ទៅចូលផ្ទះសំណាក់ដែលនាំដល់ការបាត់បង់ព្រហ្មចារីនិងប៉ះពាល់ដល់អនាគតដ៏វែងឆ្ងាយរបស់ពួកគេ។ ក្រុមអាណាព្យាបាលមួយចំនួននោះបានលើកឡើងថា រូបភាពឃើញស្ងប់ស្ងាត់ ប៉ុន្តែអ្វីដែលយើងខ្លាចគឺ រងើកភ្លើងនៃកម្សួលភាពស្រើបស្រាលអាចនៅសេសសល់ដែលញាំងឲ្យសង្គមគួរតែបន្តយកចិត្តទុកដាក់ បន្តថែមទៀត…

រូបភាពដ៏ជ្រើមជ្រួលនិងពុះកញ្រ្ជេលក៏ដូចជាត្រេកត្រអាលចំពោះបុណ្យនៃក្តីស្រលាញ់នាថ្ងៃទី១៤ កុម្ភ: នៅកម្ពុជានៅក្នុងចំណោមស្រទាប់យុវវ័យហាក់មាន ការកាត់បន្ថយច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែអាណាព្យាបាលមួយចំនួននៅតែមានការព្រួយបារម្ភចំពោះអ្វីដែលសម្ងំនៅក្នុងចិត្តពួកគេ។
ក្តីបារម្ភនោះគឺពួកគេអាចនាំគ្នាទៅដើរលេងផ្តេសផ្តាសឬក៏ទៅចូលផ្ទះសំណាក់ដែលនាំដល់ការបាត់បង់ព្រហ្មចារីនិងប៉ះពាល់ដល់អនាគតដ៏វែងឆ្ងាយរបស់ពួកគេ។

ក្រុមអាណាព្យាបាលមួយចំនួននោះបានលើកឡើងថា រូបភាពឃើញស្ងប់ស្ងាត់ ប៉ុន្តែអ្វីដែលយើងខ្លាចគឺ រងើកភ្លើងនៃកម្សួលភាពស្រើបស្រាលអាចនៅសេសសល់ដែលញាំងឲ្យសង្គមគួរតែបន្តយកចិត្តទុកដាក់ បន្តថែមទៀត ។

ស្រ្តីមេផ្ទះម្នាក់ ឈ្មោះ សុផា បានឲ្យដឹងថា ដោយមានវិធានការពីសាលារៀន ពីក្រសួងវប្បធម៌ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដំណើរការនៃការចាប់អារម្មណ៍នៅក្នុងចំណោមយុវវ័យចំពោះបុណ្យនៅថ្ងៃទី១៤ ខែកុម្ភៈ នេះឃើញថា ស្ងប់ស្ងាត់ល្អ ហើយក៏មិនសូវឈូឆរខ្លាំងឡើយ ។

លោកស្រីបានបន្តថា “ កូនខ្ញុំកូនគេដូចជាមិនសូវឈូឆរឡើយនៅថ្ងៃបុណ្យសង្សារនេះ ។ ក្មេងៗឥឡូវគេយល់ច្រើន”។

ដោយឡែក លោក ជុំ សាមិត ជាប្រជាពលរដ្ឋវ័យកណ្តាលមួយរូប បានលើកឡើងថា តាំងពីក្រសួងអប់រំ ក្រសួងវប្បធម៌ អាជ្ញាធររឹតបន្តឹងនិងពង្រឹងការអប់រំផ្សព្វផ្សាយ ជាពិសេសបានសារពីលោកគ្រូអ្នកគ្រូ នៅតាមសាលាឃើញថា ការជ្រើមជ្រួលមានការកាត់បន្ថយច្រើន។

លោកបានបន្តថា “ ក្មេងៗគេនៅតែសប្បាយនឹងព្រឹត្តិការណ៍នេះដដែលទេ គ្រាន់តែរូបភាពដូចជាប្លែកៗដែរ ឃើញកូនខ្ញុំកូនគេអីទិញនេះទិញនោះឲ្យឪពុកម្តាយ ហើយតាមសាលាតាមផ្លូវតាមទីសាធារណៈអី មិនជាឃើញបាតុភាពដែលបង្ហាញភាពជ្រើបជ្រួលជ្រុល “ ។

ប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះមួយរូបបានគាំទ្រការលើកឡើងខាងលើ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកនៅតែព្រួយបារម្ភរឿងរងើកភ្លើងនៃភាពភ្លឺតភ្លើនវាងំនៅក្នុងចិត្តយុវវ័យ។
លោកបានបញ្ជាក់ថា “ រូបភាពវាស្ងប់ស្ងាត់ តែយើងខ្លាចរងើកភ្លើងវាងំនៅខាងក្នុង “ ។

លោកបានបន្តថា អ្នកដែលពាក់ព័ន្ធសូមកុំទម្លាក់ដៃលើរឿងនេះ ពីព្រោះឥឡូវផ្ទះសំណាក់អីចាប់ផ្តើមឃោសនាបញ្ចុះតម្លៃទៀតហើយ ។

បើកមើលលើហ្វេសបុកទៅឃើញហើយ ទំព័រហ្វេសបុកផ្ទះសំណាក់ សណ្ឋាគារខ្លះ គឺចេញសារប្លែកៗទាក់ទាញ ដើម្បីបង្ហាញពីការត្រៀមខ្លួនផ្តល់សេវាទាំងនោះបណ្តើរៗហើយ ។ នេះបើតាមការលើកឡើងរបស់ប្រភព ។

ជាការពិតនៅលើទំព័របណ្តាញសង្គមនៅពេលនេះ មានការឃោសនាច្រើនរឿងនេះ ហើយមានអត្ថន័យ ប្លែកៗ ដូចជា “ ជួបក្រាស់ដំបូងនៅកន្លែងណា ? មកនេះមក ‘…’ បីម៉ោងត្រឹមតែ ៨$ទេ “ ។ ខ្លះទៀតលើកឡើងថា “ តស់ជួបគ្នា ៣ម៉ោង ៦$ មួយរាត្រី ១៥$ ហើយមើលសំភារៈយើងបំពាក់ផង “ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកបានលើកឡើងនូវការព្រួយបារម្ភថា នៅក្នុងករណីដែលយុវវ័យយើងគេយល់ វាគឺជារឿងប្រសើរ ប៉ុន្តែអ្វីដែលបារម្ភគឺថា ខ្លាចពួកគេបង្ហាញពីភាពស្ងប់ស្ងាត់តែក្រៅ ប៉ុន្តែនៅក្នុងចិត្តនៅតែជ្រើមជ្រួល ស្របពេលដែលមធ្យោបាយនៃការផ្សព្វផ្សាយក៏វាស្ងប់ស្ងាត់ល្អជាងមុន ។
លោកបានបន្តថា ផលប៉ះពាល់ចំពោះសង្គមយើងបណ្តាលមកពីភាពជ្រើបជ្រួលនេះនៅតែមានទេ ករណី ដូចជាជំងឺអេដស៏ជាដើម ។

កាលដើមខែធ្នូឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍បានបង្ហាញថា កម្ពុជានៅតែមានអ្នកឆ្លងមេរោគអេដស៍ថ្មី។

ស្ថាប័នជំនាញនេះបានលើកឡើងថា មួយឆ្នាំ កម្ពុជាមានអ្នកឆ្លងមេរោគហ៊ីវដែលបង្កជំងឺអេសដ៍ថ្មីចំនួន ១.២០០នាក់។

ស្ថិតិនៃការកត់ត្រាបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីមាន ៤៦% ជាបុរសរួមភេទជាមួយបុរស ។
កម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦.០០០នាក់។ តាមរបាយការណ៍ដដែល បានបន្តថា អត្រាអ្នកឆ្លងថ្មីមានការថយចុះ៤៦% នៅក្នុងចំណោមមនុស្សវ័យពី១៥ ដល់ ៤៩ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ