រាជធានីភ្នំពេញ ៖ មានករណីបុរសម្នាក់ខ្ចីទូរស័ព្ទគេយកទៅលេងហ្គេមចាក់ឆ្នោត ឡូតូនិងជល់មាន់តាមអនឡាញ ខណៈកំពុងតែចាញ់ លុះម្ចាស់ទូរស័ព្ទទារទូរស័ព្ទវិញ ក៏កើតជាជម្លោះឈ្លោះប្រកែកគ្នារហូតឈានទៅដល់ប្រើអំពើហឹង្សា ដោយភាគីខាងជនបង្កមានគ្នា៣នាក់ប្រដាប់ដោយដាវនិងពូថៅកាប់ទៅលើជនរងគ្រោះម្នាក់ឯង បណ្តាលឱ្យរងរបួស ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២៥ ស្ថិតនៅភូមិទ្រាទី៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា រូបគាត់និងជនបង្កស្គាល់គ្នា ហើយជនបង្កបានខ្ចីទូរសព្ទបស់ខ្លួនយកទៅលេងហ្គែមចាក់ឡូតូនិងចាក់ភ្នាល់មានជល់ រួចក៏ចាញ់ពេលនោះជនរងគ្រោះបានទារយកទៅទូរស័ព្ទវិញ បែរជាកើតជាជម្លោះឈ្លោះប្រកែកគ្នាឈានទៅដល់ប្រើអំពើហឹង្សាដោយខាងជនបង្កមានគ្នាបីនាក់ប្រដាប់ដោយដាវនិងពូថៅកាប់ទៅលើជនរងគ្រោះម្នាក់ឯងចំនួន២ទៅ៣កាំបិតបណ្ដាលឲ្យរងរបួសឲ្យធ្ងន់ត្រូវបានបងប្អូនប្រជាពលរដ្ឋក្បែរខាងដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯជនបង្កក៏បានរត់គេចខ្លួនចេញពីចំណុចកើតហេតុបាត់ស្រមោល។
បន្ទាប់មកក៏ឃើញមានវត្តមានកម្លាំងអាវុធហត្ថខណ្ឌចុះមកដល់រួចធ្វើការសួរនាំជុំវិញទីតាំងកើតហេតុឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងងាយស្រួលសមត្ថកិច្ចតាមស្រាវជ្រាវ ឃាត់ជនបង្កនៅពេលក្រោយដើម្បីយកមកចាត់ការតាមនិតិវិធី ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/929a194219bbe2f395751878ab4548bc.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/3a31708b4a53f49c4670af9493e91543.jpg)
ចែករំលែកព័តមាននេះ