ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល្លឺម៉ង់​ប្រឆាំង​ផែន​ការ​ត្រាំ​ដែ​ល​ចង់​ឱ្យ​ប៉ា​ឡេ​​ស្ទីន​ចេញ​ពី​ហ្កាហ្សា

1 ខែ មុន

ទី​ក្រុង​ប៊ែឡាំង៖ គណ​បក្ស​ប្រជា​ធិបតេយ្យ​សង្គម​នៅ​អាល្លឺម៉ង់​ដែល​កំពុង​ដឹក​នាំ​ប្រទេស​អាល្លឺម៉ង់​សព្វ​ថ្ងៃ​នេះ​បាន​ចេញ​មុខ​ច្រាន​ចោល​​ផែន​ការ​របស់​លោក​ត្រាំ​ដែល​ចង់​គ្រប់​គ្រង​តំបន់​ហ្កាហ្សា​ និង​ផ្លាស់​ប្ដូរ​ទី​លំនៅ​របស់​ជន​ជាតិ​ប៉ាឡេស្ទីន​នៅ​ទី​នោះ​នៅ​ទី​​ប្រទេស​ផ្សេង​ដូច​ជា​អេហ្ស៊ីប និង​ហ្សក់​ដង់​ជា​ដើម​។ លោក​ត្រាំ​​ចង់​ប្រែ​ក្លាយ​ហ្កាហ្សា​ទៅ​ជា​តំបន់​រមណីយ​ដ្ឋាន​លំហែ​កាយ​មាត់​សមុទ្រ​​។ ​​អធិការ​បតី​អាល្លឺម៉ង់​ លោក​សូល​ ​បាន​ចេញ​មុខ​ប្រឆាំង​នឹង​ផែន​ការ​នេះ​​។ លោក​សូម​ប្រឆាំង​​ជា​​ដាច់​ខាត​ចំពោះ​ផែន​ការ​របស់​លោក​ត្រាំ​​នៅ​ត្រង់​ចំណុច​នេះ​។ លោក​ថ្លែង​ថា​ប្រជា​ជន​ដែល​​កំពុង​រស់​នៅ​តំបន់​ហ្កាហ្សា​​សព្វ​ថ្ងៃ​នេះ​មិន​ត្រូវ​គេ​ផ្លាស់​ប្ដូរ​ទៅ​រស់​នៅ​ប្រទេស​ដទៃ​ទៀត​ជា​ដាច់​ខាត​។…

ទី​ក្រុង​ប៊ែឡាំង៖ គណ​បក្ស​ប្រជា​ធិបតេយ្យ​សង្គម​នៅ​អាល្លឺម៉ង់​ដែល​កំពុង​ដឹក​នាំ​ប្រទេស​អាល្លឺម៉ង់​សព្វ​ថ្ងៃ​នេះ​បាន​ចេញ​មុខ​ច្រាន​ចោល​​ផែន​ការ​របស់​លោក​ត្រាំ​ដែល​ចង់​គ្រប់​គ្រង​តំបន់​ហ្កាហ្សា​ និង​ផ្លាស់​ប្ដូរ​ទី​លំនៅ​របស់​ជន​ជាតិ​ប៉ាឡេស្ទីន​នៅ​ទី​នោះ​នៅ​ទី​​ប្រទេស​ផ្សេង​ដូច​ជា​អេហ្ស៊ីប និង​ហ្សក់​ដង់​ជា​ដើម​។ លោក​ត្រាំ​​ចង់​ប្រែ​ក្លាយ​ហ្កាហ្សា​ទៅ​ជា​តំបន់​រមណីយ​ដ្ឋាន​លំហែ​កាយ​មាត់​សមុទ្រ​​។

​​អធិការ​បតី​អាល្លឺម៉ង់​ លោក​សូល​ ​បាន​ចេញ​មុខ​ប្រឆាំង​នឹង​ផែន​ការ​នេះ​​។ លោក​សូម​ប្រឆាំង​​ជា​​ដាច់​ខាត​ចំពោះ​ផែន​ការ​របស់​លោក​ត្រាំ​​នៅ​ត្រង់​ចំណុច​នេះ​។ លោក​ថ្លែង​ថា​ប្រជា​ជន​ដែល​​កំពុង​រស់​នៅ​តំបន់​ហ្កាហ្សា​​សព្វ​ថ្ងៃ​នេះ​មិន​ត្រូវ​គេ​ផ្លាស់​ប្ដូរ​ទៅ​រស់​នៅ​ប្រទេស​ដទៃ​ទៀត​ជា​ដាច់​ខាត​។ នេះ​មិន​មែន​ជា​ផែន​ការ​ដែល​ត្រឹម​ត្រូវ​​នោះ​ទេ​​។

លោក​សូល​សង្កត់​ធ្ងន់​ថា​​អ្វី​ដែល​គេ​គួរ​ខិត​ខំ​ប្រឹង​ប្រែង​ឱ្យ​បាន​ខ្លាំង​គឺ​ត្រូវ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បន្ធូរ​បន្ថយ​សភាព​ការណ៍​ដែល​កំពុង​តាន​តឹង​ខ្លាំង​ និង​​ស្វែង​រក​ដំណោះ​ស្រាយ​ផ្នែក​ការ​ទូត​ដើម្បីបិទ​បញ្ចប់​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​។ ធ្វើ​បែ​បនេះ​ដើម្បី​ធានា​ថា​ជន​ជាតិ​ទាំង​២​អាច​រួម​រស់​​នៅ​ជា​មួយ​គ្នា​ដោយ​សន្តិ​សហ​វិជ្ជ​មាន​។

ប្រសាសន៍​របស់ថ្នាក់​ដឹក​នាំ​អាល្លឺម៉ង់​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​ត្រាំ​នៅ​​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​រួម​គ្នា​ជា​មួយ​លោក​ណឺតាន់​យ៉ាហ៊ូ​នៅ​សេត​វិមាន​។ កាល​​នោះ លោក​ត្រាំ​ថ្លែង​ថា​​​ប្រជា​ជន​នៅ​តំបន់​ហ្កា​ហ្សា​គួរ​តែ​ឈប់​រស់​នៅ​ទី​នោះ​ត​ទៅ​ទៀត​បន្ទាប់​ពី​មាន​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​ជាង​មួយ​ឆ្នាំ​ធ្វើ​ឱ្យ​ខូច​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ផ្ទះ​សម្បែង​ស្ទើរ​តែ​ក្លាយ​ជា​ផេះ​។

ឥឡូវ​នេះ សម្រាប់​តំបន់​ហ្កាហ្សា​ បើ​មិន​អនុវត្ត​តាម​សេណារីយោ​របស់​លោ​កត្រាំ​ទេ តំបន់​នេះ​ត្រូវ​សាង​សង់​ឡើង​វិញ​ស្ទើរ​តែ​ទាំង​ស្រុង ហើយ​ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន​ណាស់​រហូត​ដល់​រាប់​ពាន់​ ឬ​រាប់​សិប​ពាន់​លាន​ដុល្លារ​។ ​ផែន​ការ​របស់​លោក​​ត្រាំ​ទទួល​រង​ការ​រិះ​គន់​ពេញ​ពិភព​លោក​​​។ ប្រទេស​ និង​ស្ថាប័ន​អន្តរ​ជាតិ​ជា​ច្រើន​រួម​ទាំង​អង្គ​ការ​សហ​ប្រជា​ជាតិ​ក៏​ចេញ​មុខ​ជំ​ទាស់​ផង​ដែរ​។ ប្រទេស​ចិន រុស្ស៊ី តួកគី អេស្ប៉ាញ បារាំង​ អារ៉ាប៊ី​សាអូឌីត​ អេហ្ស៊ីប​ និង​ហ្សក​ដង់​សុទ្ធ​តែ​ចេញ​មុខ​ប្រឆាំង​យ៉ាង​ដាច់​អហង្កា​៕​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ