ខេត្តមណ្ឌលគិរី ៖ រថយន្តក្រុងដឹកក្រុមនិស្សិតសាលាភូមិន្ទកសិកម្ម ចុះទស្សនកិច្ចសិក្សាបានជួបគ្រោះថ្នាក់ធ្លាក់ផ្លូវ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាច្រើននាក់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅចំណុច ភ្នំអូរតេឆ្ពោះទៅទឹកជ្រោះប៊ូស្រា (ហៅផ្លូវអន្ទង់អាំង) ក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
សេចក្តីរាយការបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ មានអ្នករបួសធ្ងន់៣នាក់ ស្រី២នាក់ ប្រុស១នាក់ រងរបួសស្រាល១១នាក់ ស្រី៤នាក់ ប្រុស៧នាក់ ដោយមានអ្នកធ្វេីដំណេីរសរុបចំនួន៤៦នាក់ រួមទាំងទាំងអ្នកបើកបរ ។
បើតាមសមត្ថកិច្ចថា ករណីនេះគឺបង្កឡើងដោយខ្លួនឯង អ្នកបើកបរធ្វេសប្រហែសរេចង្កូចគៀជញ្ជាំងភ្នំតែម្តង។
បច្ចុប្បន្នអ្នករបួសធ្ងន់ចំនួន០៣ នាក់ បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅរាជធានីភ្នំពេញ ឯអ្នករបួសស្រាលនិងអ្នកគ្មានរបួស អភិបាលខេត្តមណ្ឌលគិរីបានរៀបចំរថយន្ដក្រុងរបស់សាលាខេត្ត ចំនួន០៣គ្រឿង ព្រមទាំងរថយន្តស៊ីរ៉ែនរបស់ស្នងការដ្ឋានខេត្ត ដឹកជូនបន្តទៅរាជធានីភ្នំពេញវិញ៕
ចែករំលែកព័តមាននេះ