សម្ដេចតេជោ ថាមិនដែលចាត់ទុក សេង សារី ជាចារកម្ម ឬចំណាប់ខ្មាំងនោះទេ តែជាអ្នកពិគ្រោះនយោបាយ
រាជធានីភ្នំពេញ ៖ ពីទឹកដីប្រទេសឡាវ សម្ដេចតេជោ ហ៊ុន សែន ប្រធានពឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី៦ ខែកុម្ភៈ…
រាជធានីភ្នំពេញ ៖ ពីទឹកដីប្រទេសឡាវ សម្ដេចតេជោ ហ៊ុន សែន ប្រធានពឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី៦ ខែកុម្ភៈ…
រាជធានីភ្នំពេញ ៖ ពីទឹកដីប្រទេសឡាវ សម្ដេចតេជោ ហ៊ុន សែន ប្រធានពឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានលើកឡើងថា សម្ដេចមិនដែលចាត់ទុក លោក សេង សារី ជាចារកម្ម ឬចំណាប់ខ្មាំងនោះទេ តែគ្រាន់តែជាអ្នកពិគ្រោះនយោបាយ ។
នៅលើគណនីហ្វេសប៊ុក ដែលបង្ហោះចេញពីទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា ៖ “ខ្ញុំកំពុងស្ថិតនៅរដ្ឋធាវីវៀងចន្ទប្រទេសឡាវ។ ខ្ញុំទើបបញ្ចប់ការស្តាប់បទសម្ភាស់រវាងលោក ចន្ទ័ ជុនបុត្រ ជាមួយលោក សេង សារី។ ខ្ញុំមានឯកសារជាអក្សរជាសំឡេងជាច្រើនរាប់ការនិយាយតាមទូរសព្វដែល សេង សារី សុំលុយទៅអាមេរិក ដើម្បីចូលគៀកជាមួយ មួ សុខហួ អេង ឆៃអៀង និងការសុំជួយបង្កើតគណបក្សផ្ទាល់ផងដែរ។ ខ្ញុំមិនដែលចាត់ទុក សេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយ តែចាត់ទុកជាអ្នកពិគ្រោះនយោបាយមួយរូប។ ខ្ញុំមិនដែលគំរាម សេង សារី តាមរយៈការបញ្ចេញ ការនិយាយឆ្លងឆ្លើយនោះឡើយ។ ប្រសិន សេង សារី មានសំឡេង សូមបញ្ចេញឲ្យខ្ញុំបានស្តាប់ផង” ។
សម្តេចតេជោ បានលើកឡើងថា សំឡេងបែកធ្លាយនេះ វាស្រាលណាស់ បើប្រៀបធៀបជាមួយសំឡេង និងសារឆ្លងឆ្លើយ ដែលកំពុងរក្សាទុក។ បើទោះ សេង សារី និយាយខុសការពិត ក៏ខ្ញុំមិនបញ្ចេញ នូវឯកសារទាំងនេះដែរ ព្រោះទោះយ៉ាងណាក៏ សេង សារី ហៅ ខ្ញុំថាពុករយៈពេល៤ឆ្នាំហើយដែរ។ ឯចំណែកខ្ញុំវិញ ក៏ផ្តល់ការអាណិតចំពោះ សេង សារី និងគ្រួសារពេល ដែល សេង សារី នៅបាងកក។ ខ្ញុំផ្តល់ឲ្យ សេង សារី នូវប្រាក់បង់រំលោះផ្ទះ ដែលនៅជំពាក់គេ និងផ្តល់ឲ្យ សេង សារី នូវថវិកា១ម៉ឺនដុល្លារក្នុងមួយខែ រយៈពេល១២ខែស្មើ១២ម៉ឺនដុល្លារនេះ មិនទាន់គិតពីថវិកា ដែល សេង សារី ស្នើសុំពីអូស្ត្រាលី ដើម្បីធ្វើដំណើរទៅអាមេរិក និងត្រៀមបង្កើតគណបក្ស។
សម្តេច គូសបញ្ជាក់ថា ៖ “សេង សារី ពុកមិន ដែលចាត់ទុកកូន ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះទេ ពុកគោរពដល់ការសម្រេចចិត្តរបស់កូន ដូចជាកូនសុំបង្កើតបក្ស ស្នើឱ្យពុកគាំទ្រពុកផ្តល់ការគាំទ្រ។ កូននៅចាំទេ កូននៅអូស្ត្រាលី ចុះហត្ថលេខាដាក់ថា ធ្វើនៅភ្នំពេញ។ ក្រសួងមហាផ្ទៃ បដិសេដ្ឋ ជាការត្រឹមត្រូវ។ កូនសួរពុកថា តើធ្វើបែបណាទៀតពុក ? ពុកប្រាប់ថា រកមនុស្សនៅក្នុងប្រទេសចុះហត្ថលេខា បង្កើតគណបក្សទៅ។ នេះជាប្រភេទពិគ្រោះយោបល់ មិនមែនជាចារកម្មនោះទេ” ។
ជាមួយគ្នានោះដែរ សម្តេចបានលើកឡើងថា បទសម្ភាសរបស់កូន (សេង សារី) គឺវាយទម្លាក់តម្លៃខ្លួនឯងទេ។ ពុកប្រាប់ចុងក្រោយកូនអាចភូតអ្នកដទៃបាន តែកុំភូតខ្លួនឯង និងកុំភូតឯកសារសម្ងាត់ ដែលមានក្នុងដៃពុក ៕
ចែករំលែកព័តមាននេះ