រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្ដើមដាក់របាំងបែងចែកទ្រូងផ្លូវ៦០ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
រាជធានីភ្នំពេញ ៖ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ កុម្ភៈ ២០២៥នេះ ក្រុមការងារ…
រាជធានីភ្នំពេញ ៖ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ កុម្ភៈ ២០២៥នេះ ក្រុមការងារ…
រាជធានីភ្នំពេញ ៖ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ កុម្ភៈ ២០២៥នេះ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងដំឡើងរបាំងពុះចែកទ្រូងផ្លូវ លើផ្លូវ៦០ម៉ែត្រហើយ ជាមួយការដំឡើងស្លាកសញ្ញាកំណត់នូវល្បឿន និងគំនូសបែងចែកផ្លូវម៉ូតូ និងរថយន្ត ផងដែរ ។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ពាក់ព័ន្ធនឹងការដំឡើងរបាំងពុះចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអនុវត្តហើយ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈនេះ។ ការដាក់របាំងពុះចែកទ្រង់ផ្លូវនេះ បានចែកចេញជា២ ប្រភេទ ទី១. គឺការដាក់របាំងដែករបាំងដែកពុះចែកទ្រូងផ្លូវ ដោយដាក់ចាប់ផ្ដើមដាក់ពីស្ពានអាកាសមរតកតេជោ រហូតទៅដល់ស្តុបក្បែរក្រុមហ៊ុនរថយន្ត mercedes ជាមួយនឹងការកំណត់នូវល្បឿនត្រឹម៤០គីឡូម៉ែត្រក្នុង១ម៉ោង។ ទី២. គឺរបាំងថ្មពុះចែកទ្រូងផ្លូវ ចាប់ផ្ដើមដាក់ពីចំណុចស្តុប mercedes នេះ រហូតទៅដល់ផ្លូវជាតិលេខ២ ជាមួយនឹងការកំណត់ល្បឿន៦០គីឡូម៉ែត្រ នៅក្នុង១ម៉ោង ។
លោកស្រីអ្នកនាំពាក្យ បន្តទៀតថា ៖ បន្ថែមពីលើការងារនេះដែរ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញក៏បានបំពេញនៅការងារមួយចំនួនទៀតផងដែរ ដូចជាការការអ៊ុតគំនូសរាចរណ៍ ដោយបែងចែកជាគន្លងម៉ូតូ គន្លងរថយន្ត។ ជាមួយនឹងការដំឡើងស្លាកចរារចរណ៍មួយចំនួនបន្ថែមទៀតផងដែរ ។
ជាមួយគ្នានេះដែរ អាជ្ញាធររាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ ដើម្បីឱ្យទទួលបានសុវត្ថិភាពបរាចរណ៍ទាំងអស់គ្នា ពិសេសការគោរពទៅតាមល្បឿន ដែលបានកំណត់នៅលើដងផ្លូវនេះ ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥កន្លងមកនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអភិបាលរាជធានីរៀបចំដាក់រនាំងដែកពុះចែកទ្រូងផ្លូវ៦០ម៉ែត្រ ជាមួយការបង្កើនការប្រុងប្រយ័ត្ន ការអនុវត្តន៍ច្បាប់ និងត្រួតពិនិត្យជាតិស្រវឹង ។
កំណាត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ បានក្លាយជាចំណុចចាប់អារម្មណ៍មួយបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍សម្លា.ប់មនុស្សជាបន្តបន្ទាប់ លើផ្លូវដ៏ធំមួយនេះ ៕
ចែករំលែកព័តមាននេះ