រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថាACUបានសម្រេចពន្យារពេលប្រកាសទ្រព្យសម្បត្តិ និងបំណុល ជូនកងកម្លាំងប្រដាប់អាវុធ ដែលជាប់ដៃនៅសមរភូមិមុខ។
យោងតាមសេចក្តីសម្រេចរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី៣១ធ្នូ ឆ្នាំ ២០២៥បានលើកឡើងថាការសម្រេចពន្យាពេលប្រកាសទ្រព្យសម្បត្តិនិងបំណុលដល់កងកម្លាំងប្រដាប់អាវុធជួរមុខ
យោងរបាយការណ៍របស់នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថាការ ប្រកាសទ្រព្យសម្បត្តិ និងបំណុលរយៈពេល ៣១ ថ្ងៃ (០១-៣១ មករា ២០២៦) តាមរបប ២ ឆ្នាំ មានចំនួន ១៩.៨៨៧ រូប (ក្រសួង-ស្ថាប័នចំនួន ៤០ និងរាជធានី-ខេត្តចំនួន ២៥) ក្នុងនោះមានទាំងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងជាប់ដៃនៅសមរភូមិ មុខផងដែរ។
យោងអនុសាសន៍របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្នុងសម័យប្រជុំលើកទី៥ អាណត្តិទី៤ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
អង្គភាពបានសម្រេចថាចំពោះការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ ឆ្នាំ ដែលត្រូវដំណើរការ ៣១ ថ្ងៃ ជាកំហិត ចាប់ពីថ្ងៃទី១ ដល់ ទី៣១ ខែមករា ឆ្នាំ២០២៦ អ.ប.ព. សម្រេចជូនកងកម្លាំងប្រដាប់អាវុធ ដែលជាប់ដៃនៅសមរភូមិមុខ ហើយជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុល (ឋានៈចាប់ពីវរៈសេនីយ៍ឯកឡើង) អាចពន្យាពេលការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយ គ្មានកាលកំណត់។
ថ្នាក់ដឹកនាំ អ.ប.ព. ដែលពាក់ព័ន្ធ និងនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេច នេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ តទៅ៕
ចែករំលែកព័តមាននេះ