ខេត្តកំពង់ស្ពឺ៖ ផ្ទះតៀមមួយខ្នងត្រូវបានភ្លើងឆេះអស់គ្មានសល់ ខណៈដែលម្ចាស់មិននៅ ទៅច្រៀងភ្លេងប្រពៃណីក្នុងកម្មវិធីមង្គលការគេ ។
ហេតុការណ៍ភ្លើងឆេះមួយខ្នងផ្ទះអស់ខាងលើបានកើតឡើងកាលពីវេលាម៉ោង០២និង៣៥នាទីឈានចូលព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិព្រៃវាវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថាផ្ទះ ដែលអគ្គីភ័យឆាបឆេះអស់ ជាប្រភេទផ្ទះតៀមមួយខ្នងទំហំ ៤ម៉ែត្រ គុណនិង៥ម៉ែត្រ ធ្វើអំពីឈេីដំបូលប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ម្ចាស់ផ្ទះមានឈ្មោះ សាំង រដ្ឋា ភេទស្រីអាយុ៣១ឆ្នាំ មុខរបរជាអ្នកច្រៀងភ្លេងខ្មែរតាមកម្មវិធីមង្គលការ រស់នៅក្នុងភូមិព្រៃវាវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ករណីឆេះផ្ទះខាងលើ រងការខូចខាតរួមមាន÷
-ឆេះផ្ទះអស់ហ្មត់មួយខ្នងទាំងស្រុង
-សំបុត្រកំណេីត ០៤សន្លឹក
-បង្កាន់ដៃដីធ្លី ០១សន្លឹក
-បណ្ណ័សមធម៌ ០១សន្លឹក
-ខោអាវ មុងភួយ គ្រែ ទូ និងសម្ភារៈប្រេីប្រាស់មួយចំនួនផងដែរ។
មូលហេតុដែលបណ្ដាលឱ្យឆេះផ្ទះខាងលើនេះ មកពីឆ្លងចរន្តអគ្គិសនីក្លាយជាអណ្តាតភ្លើង។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ករណីភ្លើងឆេះផ្ទះខាងលើនេះកម្លាំងសមត្ថកិច្ចមិនបានចេញជួយអន្តរាគមន៍ ដោយសារមិនទទួលបានព័ត៌មានហើយម្ចាស់មិននៅផ្ទះទៀត រវល់ទៅច្រៀងភ្លេងប្រពៃណីខ្មែរនៅភូមិក្រាំងគគី ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕




ចែករំលែកព័តមាននេះ