ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រាំ​មិន​ប្រញាប់​ជួប​ថ្នាក់​ដឹក​នាំ​ចិន​ទេ​ក្រោ​យ​ពេល​ផ្ទុះ​សង្គ្រាម​ពាណិជ្ជ​កម្ម

5 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ថ្លែង​ថា​លោក​មិន​ទាន់​ប្រញាប់​ប្រញាល់​​ពេក​ទេ​ក្នុង​ការ​ជជែក​គ្នា​ជា​មួយ​ប្រធានា​ធិបតី​ចិន​ទោះ​បី​សង្គ្រាម​ពាណិជ្ជ​កម្ម​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​​ក៏​ដោយ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​​​ចិន​​​ដំឡើង​ពន្ធ​១០%​ទៅ​លើ​ទំនិញ​របស់​អាមេរិក​។ ជា​ពិសេស ហ្គាស និង​ធ្យូង​ថ្ម​ដំឡើង​ពន្ធ​១៥%​។ លោក​ត្រាំ​សម្រេច​ចិត្ត​ព្យួរ​ទុក​នូវ​គម្រោង​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​ប្រទេស​កាណាដា​ និង​ម៉ិក​ស៊ីកូ​បន្ទាប់​ពី​ប្រទេស​ទាំង​២​យល់​ព្រមរឹត​បន្តឹង​សន្តិ​សុខ​នៅ​តាម​ព្រំ​ដែន​ដើម្បី​ទប់​ស្កាត់​ជន​អន្តោ​ប្រវេសន៍ និង​គ្រឿង​ញៀន​។​ ប៉ុន្តែ​ប្រទេស​ចិន​មិន​បាន​បន្ទន់​ឥរិយា​បថ​​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ថ្លែង​ថា​លោក​មិន​ទាន់​ប្រញាប់​ប្រញាល់​​ពេក​ទេ​ក្នុង​ការ​ជជែក​គ្នា​ជា​មួយ​ប្រធានា​ធិបតី​ចិន​ទោះ​បី​សង្គ្រាម​ពាណិជ្ជ​កម្ម​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​​ក៏​ដោយ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​​​ចិន​​​ដំឡើង​ពន្ធ​១០%​ទៅ​លើ​ទំនិញ​របស់​អាមេរិក​។ ជា​ពិសេស ហ្គាស និង​ធ្យូង​ថ្ម​ដំឡើង​ពន្ធ​១៥%​។ លោក​ត្រាំ​សម្រេច​ចិត្ត​ព្យួរ​ទុក​នូវ​គម្រោង​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​ប្រទេស​កាណាដា​ និង​ម៉ិក​ស៊ីកូ​បន្ទាប់​ពី​ប្រទេស​ទាំង​២​យល់​ព្រមរឹត​បន្តឹង​សន្តិ​សុខ​នៅ​តាម​ព្រំ​ដែន​ដើម្បី​ទប់​ស្កាត់​ជន​អន្តោ​ប្រវេសន៍ និង​គ្រឿង​ញៀន​។​

ប៉ុន្តែ​ប្រទេស​ចិន​មិន​បាន​បន្ទន់​ឥរិយា​បថ​​ និង​ធ្វើ​តាម​ការ​ទាម​ទារ​របស់​លោក​ត្រាំ​ទេ​។ មិន​តែ​ប៉ុណ្ណោះ​ ចិន​ធ្វើ​ផ្គើន​ដាក់​អា​មេ​រិក​ថែម​ទៀត​​​ដោយ​ដំឡើង​ពន្ធ​ជា​លក្ខណៈ​វាយ​បក​។ លោក​ត្រាំ​ធ្លាប់​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ចង់​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​លោក​ស៊ី​ជីន​ពីង​នៅ​ដើម​សប្ដាហ៍​នេះ​។ ប៉ុន្តែ​ជាក់​ស្ដែង​ លោក​បាន​កែ​ប្រែ​គម្រោង​នេះ​វិញ​ហើយ​។​ លោក​និយាយ​ដោយ​ខ្លី​ថា​មិន​ចាំ​បាច់​ប្រញាប់​ប្រញាល់​ពេក​ទេ​ក្នុង​ការ​ជជែក​គ្នា​។​

កាល​ពី​ថ្ងៃ​ចន្ទ អ្នក​នាំ​ពាក្យ​សេត​វិមាន​ថ្លែង​ថា​លោក​ត្រាំ​ត្រៀម​ជជែក​គ្នា​ជា​មួយ​លោក​ស៊ី​ជីន​ពីង​នៅ​ដើម​សប្ដាហ៍​នេះ​។ ប៉ុន្តែ​កាល​ពី​យប់​មិញ ​​​គម្រោង​សន្ទនា​គ្នា​​នេះ​គ្មាន​ព័ត៌​មាន​ថ្មី​បញ្ជាក់​ថា​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​ទេ​។ លោក​ស្រី​បញ្ជាក់​អំពី​មូល​ហេតុ​ធំ​ដែល​លោក​ត្រាំ​ដំឡើង​ពន្ធ​នោះ​ព្រោះ​មិន​ចង់ឱ្យ​គ្រឿង​ញៀន​​បន្ត​ហូរ​ចូល​ពី​ប្រទេស​ចិន​ទៅ​ក្នុង​ប្រទេស​អាមេរិក​។​

​លើក​នេះ​ខុស​ពី​អាណត្តិ​ទី១​របស់​លោក​ត្រាំ​។ ប្រទេស​ចិន​​ត្រៀម​​ចាត់​វិធាន​ទប់​ទល់​នឹង​ការ​ដំឡើង​ពន្ធ​។ កាល​ពី​ម្សិល​មិញ ប្រទេស​ចិន​ប្រកាស​ដំឡើង​ពន្ធ​១៥%​ទៅ​លើ​ធ្យូង​ថ្ម និង​ហ្គាស​ និង​១០%​ទៅ​លើ​ប្រេង​ឆៅ, គ្រឿង​យន្ត​កសិ​កម្ម​, រថ​យន្ត​ធុន​ធំ​ និង​ឡាន​ភិក​អាប់​។ ​​​ចិន​ក៏​ព្រមាន​ចាត់​វិធាន​ការ​ក្ដៅ​ទៅ​លើ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​​របស់​អាមេរិក​ដូច​ជា​ហ្គូ​ហ្កល​ និង​ក្រុម​ហ៊ុន​ផលិត​សំលៀក​បំពាក់​ជា​ដើម​។ ​ចិន​​ត្រៀម​ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ថែម​ទៀត​ដើម្បី​​បង្ហាញ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​​។​

របាយ​ការណ៍​របស់​ប្រទេស​ចិន​បង្ហាញ​ថា​ទំហំ​នាំ​ចេញ​ហ្គាស​ ប្រេង​ឆៅ និង​ធ្យូង​ថ្ម​របស់​អាមេរិក​ទៅ​លក់​នៅ​​ប្រទេស​ចិន​មាន​ទំហំ​ទឹក​ប្រាក់​៧​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០២៤​។ ប៉ុន្តែ​ទំហំ​នេះ​មាន​ចំនួន​តិច​តួច​បើ​ប្រៀប​ធៀប​​ជា​មួយ​​ទំហំ​​ដែល​ចិន​នាំ​ចូល​​​ពី​​​រុស្ស៊ី​។ កាល​ពី​ឆ្នាំ​២០២៤ ចិន​នាំ​ចូល​ពី​រុស្ស៊ី​នូវ​ទំនិញ​ប្រភេទ​នេះ​នៅ​ក្នុង​តម្លៃ​សរុប​​៩៤​ពាន់​លាន​ដុល្លារ​។​

​​បន្ទាប់​ពី​ទទួល​រង​ការ​ដំឡើង​ពន្ធ​​២៥%​ កាណាដា និង​ម៉ិកស៊ីកូ​យល់​ព្រម​ធ្វើ​តាម​ការ​ទាម​ទារ​របស់​លោក​ត្រាំ​ជា​ថ្នូរ​នឹង​ការ​ព្យួរ​ទុក​ការ​ដំឡើង​ពន្ធ​នេះ​។ នៅ​អំឡុង​ពេល​៣០​ថ្ងៃ​នៃ​ការ​ព្យួរ​នេះ ប្រទេស​ទាំង​២​នឹង​ពិភាក្សា​គ្នា​បន្ថែម​ទៀត​នៅ​ខែ​មីនា​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​កិច្ច​ព្រម​ព្រៀង​ដ៏​ច្បាស់​លាស់​មួយ​។ ម៉ិក​ស៊ី​កូ​ថ្លែង​ថា​ខ្លួន​ចាប់​ផ្ដើម​បញ្ជូន​កម្លាំង​១​ម៉ឺន​នាក់​ដើម្បី​ទប់​ស្កាត់​អ្នក​ចំណាក​ស្រុក​ និង​គ្រឿង​ញៀន​។ ចំណែក​កាណាដា​ត្រៀម​ស្រង់​ឈ្មោះ​ពួក​ជួញ​ដូរ​គ្រឿង​​ញៀន​ដាក់​​ទៅ​​ក្នុង​បញ្ជី​​ភេរ​វ​កម្ម​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ