ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​០២​ក្រុម​ច្បាំ​.​ង​.​គ្នា គ្មាន​អ្នក​ឈ្នះគ្មាន​អ្នក​ចាញ់ តែ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទាំងអស់

3 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពួកក្មេង​អន្ធពាល​ចំនួន​០២​ក្រុម​មាន​ចំនួន​០៧​នាក់ ដែល​ដេញ​វាយតប់​គ្នា​ផ្អើល​ពេញ​ក្រុង​កណ្ដាល​យប់​ដោយ​គ្មាន​អ្នក​ចាញ់​គ្មាន​អ្នក​ឈ្នះ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ប្រគល់​ជូន​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី ០៥ កុម្ភៈ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ លោក…

ខេត្តបាត់ដំបង ៖ ពួកក្មេង​អន្ធពាល​ចំនួន​០២​ក្រុម​មាន​ចំនួន​០៧​នាក់ ដែល​ដេញ​វាយតប់​គ្នា​ផ្អើល​ពេញ​ក្រុង​កណ្ដាល​យប់​ដោយ​គ្មាន​អ្នក​ចាញ់​គ្មាន​អ្នក​ឈ្នះ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ប្រគល់​ជូន​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី ០៥ កុម្ភៈ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ​បាន​ប្រាប់​ថា ក្រុម​ក្មេង​ទំនើង​នេះ មាន​០២​ក្រុម បាន​ដេញ​វាយតប់​គ្នា​យ៉ាង​អនាធិបតេយ្យ ហើយ​ត្រូវ​បាន​កម្លាំង​អធិការ​ក្រុង​បាត់ដំបង​ចុះ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បាន​ចំនួន​០៧​នាក់​ជា​បន្តបន្ទាប់ ។

លោក​បាន​បញ្ជាក់​ថា ក្មេង​ទំនើង​ទាំង​០២​ក្រុម​នេះ​ដេញ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក គ្មាន​ទេ​ភាគី​រង​គ្រោះ ។ អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​អន្ធពាល​ទាំង​០២​នាក់​ក្រុម​នេះ​ផ្ដើម​ចេញពី​ផឹកស៊ី​ប៉ះ​សម្ដី​គ្នា ។

តាម​រយៈ​របាយការណ៍ អធិការ​ក្រុង​បាត់ដំបង លោក​ពេជ្រ សា​រ៉ែ​ន បាន​ឲ្យ​ដឹង​ថា ជន​ទំនើង​ទាំង​០៧​នាក់​នេះ មាន​០២​ក្រុម ។ ក្រុម​ទី​១៖ ១-​ឈ្មោះ គឹ​ម ប្រឹក្សា អាយុ​១៧​ឆ្នាំ និង​២-​ឈ្មោះ វ៉ា​ត ដា​វ័​ន្ត អាយុ​១៥​ឆ្នាំ ។ ក្រុម​ទី​២៖ ១-​ឈ្មោះ រ៉េ​ត ចាន់ អាយុ​១​ឆ្នាំ ២-​ឈ្មោះ រី ចាន់​ថា ហៅ ប្រូ​វី អាយុ​១៦​ឆ្នាំ ៣-​ឈ្មោះ ឈឿ​ង សុ​វ​ណ្ណា​រាជ អាយុ​១៦​ឆ្នាំ ៤-​ឈ្មោះ ជួប ហេង​ពេ​ង​លាភ អាយុ​១៦​ឆ្នាំ និង​៥-​ឈ្មោះ ខន វ​ណ្ណា អាយុ​១៧​ឆ្នាំ ។

យោង​តាម​របាយការណ៍​អធិការ​ក្រុង​ខាងលើ​បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​អន្ធពាល​ទាំង​០២​ក្រុម​នេះ បាន​ប៉ះទង្គិច​គ្នា (​ដេញ​វាយ​គ្នា​) កាលពី​វេលា​ម៉ោង​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ កុម្ភៈ នៅ​ចំណុច​ស្ពាន​ថ្មី ខាង​មុខ​សាលាខេត្ត ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

ក្រោយ​ពី​ទ​ទូល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ កម្លាំង​ជំនាញ​អធិការ​ក្រុង​បាត់ដំបង បាន​ចុះ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី ០៤ កុម្ភៈ ទើប​កម្លាំង​ជំនាញ កំណត់​បាន​នូវ​មុខសញ្ញា និង​តាម​ឃាត់ខ្លួន​ជន​ទំនើង​ទាំង​០២​ក្រុម​បានជា​បន្តបន្ទាប់​ចំនួន​០៧​នាក់​។ លោក ពេជ្រ សា​រ៉ែ​ន បាន​ប្រាប់​ថា បើ​តាម​ការ​ស្រាវជ្រាវ​ជន​ទំនើង​ទាំង​០២​ក្រុម​នេះ បាន​វាយ​គ្នា​ទៅ​វិញ​ទៅ​មក គ្មាន​ភាគី​ណាមួយ​ជា​ភាគី​រង​គ្រោះ​
ទេ ។

ពាក់ព័ន្ធ​នឹង​សកម្មភាព​ក្រុម​ក្មេង​ទំនើង​នេះ លោក​អធិការ​ក្រុង​បាន​អំពាវនាវ​ដល់​ក្រុម​យុវជន ឬ​ក្រុម​ក្មេង​ទំនើង​ត្រូវ​បញ្ឈប់​សកម្មភាព​ប្រព្រឹត្ត​ល្មើសច្បាប់ ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ ដើម្បី​ចៀសវាង​ការ​ប្រឈម​នឹង​ផ្លូវច្បាប់ ។

ទោះ​យ៉ាងណា បើ​តាម​លោក​ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ថា ក្រុម​ក្មេង​ទំនើង​ទាំង​០២​ក្រុម​នេះ ត្រូវ​លោកស្នងការ​ខេត្ត បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ កុម្ភៈ នេះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ