ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយប្រកាសចែកផ្លូវជាមួយលោក Jurgis Kalns វិសាខាដាក់ការរំពឹងខ្ពស់យកគ្រូអាស៊ីមកជំនួស

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយ​ប្រកាស​ចែកផ្លូវ​ជាមួយ​លោក Jurgis Kalns​ គ្រូបង្វឹកជនជាតិ​ឡា​ត​វី មក​ពី​ទ្វី​បអឺរ៉ុប ក្លិប​បាល់ទាត់​វិសាខា​បាន​ដាក់​ការ​រំពឹង​ខ្ពស់​ក្នុង​ការ​ស្វែងរក​គ្រូ​ជនជាតិអាសុីដើម្បី​ជំនួស​តំណែង​ដ៏​សំខាន់​មួយ​នេះ​។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កញ្ញា​អ៊ូ បញ្ញា​សុ​កិ​ត្យា​…

រាជធានីភ្នំពេញ ៖ ក្រោយ​ប្រកាស​ចែកផ្លូវ​ជាមួយ​លោក Jurgis Kalns​ គ្រូបង្វឹកជនជាតិ​ឡា​ត​វី មក​ពី​ទ្វី​បអឺរ៉ុប ក្លិប​បាល់ទាត់​វិសាខា​បាន​ដាក់​ការ​រំពឹង​ខ្ពស់​ក្នុង​ការ​ស្វែងរក​គ្រូ​ជនជាតិអាសុីដើម្បី​ជំនួស​តំណែង​ដ៏​សំខាន់​មួយ​នេះ​។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កញ្ញា​អ៊ូ បញ្ញា​សុ​កិ​ត្យា​ នាយិការ​គ្រប់គ្រង​ក្លិប​បាល់ទាត់​វិសាខា​នៅ​ក្នុង​ស​ន្និ​សីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​ទី​៣​ខែ​កុ​ម្ភះ​ នៅ​ក្លិប​បាល់ទាត់​វិសាខា​។

កញ្ញា​អ៊ូ បញ្ញា​សុ​កិ​ត្យា បានឱ្យ​ដឹង​ថា​ មូលហេតុ​ដែល​នាំ​ឱ្យ​ក្លិប​វិសាខា​រៀបចំ​ធ្វើ​ស​ន្និ​សីទ​សារ​ព័​ត៌មាន​នេះ​ឡើង​ដើម្បី​ស្រាយ​ច​ម្ង​ល់​ផ្សេង​ៗ​ដែល​បណ្ដាញ​សង្គម​មួយ​ចំនួន​មានការ​មិន​អស់ចិត្ត​ពី​រឿង​ការ​ចែ​ក​ផ្លូវ​គ្នា​រវាង​គ្រូ​ជនជាតិ​អឺរ៉ុប​មួយ​នេះ​ជាមួយ​ក្លិប​បាល់ទាត់​វិសាខា​នៅ​មុន​បញ្ចប់​កិច្ចសន្យា ។ កញ្ញា​បាន​លើក​ឡើង​ថា​ជា​រឿង​ធម្មតា​ទេ ក្នុង​នាម​ជា​ប្ដី​ប្រពន្ធ​បើ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា វិធី​ម្យ៉ាង​គត់​មាន​តែ​ចែកផ្លូវ​គ្នា​ដើរ​ប៉ុណ្ណោះ ។ កញ្ញា​មិន​បាន​បន្ទោស​ថា ​ខាង​ត្រូវ​ខាង​ណា​ខុស​នោះ​ឡើយ​ព្រោះថា​ទាំង​សងខាង​ប្រកាន់​នូវ​គោលការណ៍​រៀង​ៗ​ខ្លួន​។

​ម្យ៉ាងវិញទៀត​ រយៈពេល​កន្លង​មក​ខាង​ក្លិប​មិន​ដែល​លូកដៃ​ក្នុង​ការ​ដោះ​ដូ​រកីឡាករ ដែល​នាំ​ឱ្យ​មានការ​ប៉ះពាល់​ទៅ​ដល់​ការងារ​បច្ចេកទេស​របស់​គ្រូបង្វឹក​នេះ​ទេ​ ។​ ការ​បញ្ចប់​កិច្ចសន្យា​នេះ​ដែរ​ កញ្ញា​ក៏​បាន​ទទួលស្គាល់​នូវ​ការ​ខាតបង់​ផលប្រយោជន៍​យ៉ាង​ធំធេង​ព្រោះបើ​យើង​យក​អ្នក​ណា​​ម្នាក់​ជា​គ្រូ​ឬ​ជា​កីឡាករ​សុទ្ធតែ​ជា​ការ​បណ្ដាក់ទុន ហើយ​សម្រាប់​ការ​បណ្ដាក់ទុន​កន្លង​មកនេះ​ទៀត​គឺ​ស្មើនឹង​សូន្យ ​។ ដូច្នេះ​សម្រាប់​ការ​ចាកចេញ​មួយ​នេះ​​អ្នក​ដែល​ទទួល​បន្ទុក​ធ្ងន់​គឺ​ខាង​ក្លិប យើង​មានការ​បាត់បង់​គ្រប់យ៉ាង​បូក​រួម​ទាំង​ស្មារតី​ក្រុម​ឡើង​ទៅ​។

កញ្ញា​អ៊ូ បញ្ញា​សុ​កិ​ត្យា​ ទទួលស្គាល់​ថា ​កន្លង​មក​ក្លិប​បាល់ទាត់​វិសាខា​ធ្លាប់​រង​នូវ​ការ​រិះគន់​លើ​បញ្ហា​ផ្សេង​ៗ​ច្រើន​ជាងគេ​នៅ​លើ​បណ្ដាញ​សង្គម ប៉ុន្តែ​ក្លិប​មិន​ដែល​បាន​ចេញ​មក​បកស្រាយ​នោះ​ទេ ដោយសា​រតែ​ក្លិប​ប្រកាន់​គោល​ជំ​ហរ​រក្សា​សុភាព​រាបសារ តាម​អត្ត​ច​រិ​ក​ថ្នាក់ដឹកនាំ​កំពូល​របស់​ក្លិប​ និង​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយជា​ជាង​យក​បញ្ហា​មក​គិត ។​

កញ្ញា​អ៊ូ បញ្ញា​សុ​កិ​ត្យា​ សំណូ​ម​ពរ​ទៅ​ដល់​មហាជន​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​ទាំង​អស់សូម​ចូលរួម​គាំទ្រ​វិស័យ​បាល់ទាត់​ខ្មែរ​យើង​ឱ្យ​បាន​ច្រើន ជៀសវាង​ការ​បន្តុះបង្អាប់​ដែល​នាំ​ឱ្យ​កីឡាករ​មានការ​បាក់ទឹកចិត្ត មិន​ថា​ក្លិប​ឬ​ក្រុម​ជម្រើសជាតិ​នោះ​ទេ​។​ យើង​ម្នាក់​ៗសុទ្ធតែ​ចង់ឱ្យ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​មានការ​រីក​ចម្រើន​ស្មើមុខស្មើមាត់​នៅ​លើ​ឆាក​អន្តរជាតិ ទោះបី​ថ្ងៃ​ហ្នឹង​ចាញ់ ថ្ងៃស្អែក​យើង​ឈ្មះ​ក៏​មិនដឹង​ ព្រោះ​លទ្ធផល​យ៉ាងណា​យើង​មិនដឹង​នោះ​ទេ។ យើង​មិនមែន​ជា​អ្នក​ដែល​នៅ​លើ​ទីលាន​ប្រកួត​ជាក់ស្ដែង ប៉ុន្តែអ្វី​ដែល​សំខាន់​កុំបំបាក់ទឹកចិត្ត។​បើ​និយាយ​ពី​ការ​ចែកផ្លូវ​គ្នា​ជាមួយ​លោក​Jurgis Kalns​វិញ ក្លិប​មាន​ភាគរយ​ខ្ពស់​ក្នុង​កា​រសម្លឹង​មើលគ្រូ​បង្ហាត់​មក​ពី​ទ្វីបអាស៊ី​ជំនួស​ ព្រោះ​ជនជាតិ​អាស៊ី​ដូច​គ្នា​មានការ​យល់ចិត្ត​គ្នា​ បូក​រួម​ទាំង​បច្ចេកទេស​ហ្វឹកហាត់​ឡើង​ទៅ​។

គួររ​ម្លឹ​កថា​ លោក​Jurgis Kalns​ជនជាតិ​ឡា​ត​វី ត្រូវបាន​ប្រកាស​តែងតាំង​ជា​គ្រូបង្ហាត់​ក្រុមបាល់ទាត់​ឈុត​ធំ​ក្លិប​វិសាខា​នៅ​ថ្ងៃ​ទី​១៦ ​ខែមិថុនា ​ឆ្នាំ​២០២៤ តែ​​គេ​មិនដឹង​ថា​ កិច្ចសន្យា​នេះ​មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ ។ គេគ្រាន់តែ​ដឹង​ថា​ បាន​ចែកផ្លូវ​គ្នា​នៅ​ត្រឹម​ថ្ងៃ​ទី​៣១​ ខែមករា ​ឆ្នាំ​២០២៥ ក្រោយ​ពី​ក្រុមវិសាខាប្រកួត​ចាញ់​ក្រុម​អាយ​អេស​អាយ​ដង្កោ​សែន​ជ័យ​ក្នុង​លទ្ធផល​៤-២ នៃ​ព្រឹត្តិការណ៍​លី​គ​កំពូល​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៥​ ខែមករា ​ឆ្នាំ​២០២៥ ​ធ្វើ​ឱ្យ​​វិសាខា​ស្ថិត​នៅ​លេខ​រៀង​ទី​៣​ក្នុង​តារាង​ដែលមាន១១ក្រុមចូលរួម ។ ក្នុង​ចំណោម​១៨​ប្រកួតវិសាខា​មាន​៣៨​ពិន្ទុ​ ខណៈ​​ភ្នំពេញ​ក្រោ​ន​ឈរកំពូលតារាងប្រកួត​បាន​១៧​លើក​មាន​៤៤​ពិន្ទុ​ និងព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ឈរនៅលេខរៀង
ទី២មាន​៤៣ពិន្ទុក្នុងការប្រកួត១៧លើក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ