បើនិយាយទៅដល់ «សត្វឃ្មុំ ដែលជាអ្នកមានគុណតូចល្អិត» ប្រិយមិត្តប្រាកដជាដឹងយ៉ាងច្បាស់ថា សត្វមួយប្រភេទនេះបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្សយើង ។ ប៉ុន្តែបងប្អូនភាគច្រើនពុំធ្លាប់បានដឹងអំពីជីវិតរបស់សត្វល្អិតដែលជាសត្វមានគុណតែងតែផ្ដល់ផលប្រយោជន៍ដល់មនុស្សជាតិមួយប្រភេទនេះឡើយ ។
ជាការពិតធ្លាប់តែទទួលផល ប៉ុន្តែមិនធ្លាប់ដឹងអំពីសត្វឃ្មុំ ថ្ងៃនេះក្រុមការងារសារព័ត៌មានកោះសន្តិភាព និងធ្វើការលើកយករឿងរ៉ាង១៥យ៉ាងអំពីជីវិត «អ្នកមានគុណតូចល្អិត»មួយប្រភេទនេះ មកជម្រាបជូនប្រិយមិត្តដូចខាងក្រោម ។ យោងតាមផេកផ្លូវការរបស់ ជីវៈចម្រុះនៃប្រទេសកម្ពុជា ដែលគេស្គាល់ថា ជាផេកផ្លូវការស្រាវជ្រាវព័ត៌មានផ្នែកវិទ្យាសាស្ត្រ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះបានលើកឡើងអំពីរឿងរ៉ាវ ជីវិតរបស់សត្វឃ្មុំ ដែលជាអ្នកមានគុណតូចល្អិត ដែលតែងតែផ្ដល់ផលមកកាន់មនុស្សជាតិ ។
តាមរយៈការស្រាវជ្រាវអំពីសត្វឃ្មុំជីវៈចម្រុះនៃប្រទេសកម្ពុជា បានឲ្យដឹងថា នៅក្នុងចំណោមបាណកសត្វទាំងអស់ នៅក្នុងលោកគ្មានសត្វណាដែលបានផ្ដល់ប្រយោជន៍ដល់មនុស្សជាងសត្វឃ្មុំទៀតនោះទេ ។ រាប់សតវត្សមកហើយ ដែលមនុស្សបានចិញ្ចឹម និងទាញយកប្រយោជន៍ពីសត្វល្អិតប្រភេទនេះ ។ ហើយប្រយោជន៍ទាំងនេះបានមកពីការប្រមូលផលពីទឹកឃ្មុំដ៏ផ្អែមរបស់វា និងការដើរតួរជាភ្នាក់ងារធ្វើដំណើរលម្អងសម្រាប់គ្រប់រុក្ខជាតិទាំងអស់លើផែនដី អោយមានផ្លែ ពិសេសក្នុងវិស័យកសិកម្ម ។ ឧទាហរណ៍ថា ៖ បើសិនជានៅក្នុងពិភពលោកទាំងមូលគ្មានវត្តមានរបស់សត្វឃ្ញុំកើតឡើងទេនោះ គ្រប់ជីវិតសត្វទាំងអស់ក៏ និងពុំអាចរស់នៅ ឬមានចំនីអាហារសម្រាប់បរិភោគបានគ្រប់គ្រាន់នោះទេ ។
ខាងក្រោមនេះជារឿងរ៉ាវ ១៥យ៉ាងដែលលោកអ្នកគួរតែដឹងអំពី «អ្នកមានគុណតូចល្អិត» របស់យើង ៖ ១. ឃ្មុំអាចហោះហើរបាន១៥ម៉ាយ/ម៉ោង (២៤,១៤គីឡូម៉ែត្រ/ម៉ោង) ។ ២៤គីឡូម៉ែត្រជាងស្ដាប់ទៅដូចជា លឿនគួរសម តែសម្រាប់ពិភពសត្វល្អិតវិញ គឺយឺតណាស់! ប្រហែលជាព្រះជាម្ចាស់បានបង្កើតឃ្មុំមក ដើម្បីសម្រាប់តែការធ្វើដំណើរខ្លីៗប៉ុណ្ណោះ ។ ស្លាបដ៏តូចល្អិតរបស់ពួកវាបក់ពី១២០០០ ទៅ១៥០០០ដងក្នុងមួយនាទី ដោយគ្រាន់តែដើម្បីយោងខ្លួនដ៏តូចពោរពេញទៅដោយលំអងផ្កា និងអាចហោះហើរខ្ពស់ល្មមគ្រប់គ្រាន់ ក្នុងការធ្វើដំណើរមកផ្ទះវិញតែប៉ុណ្ណោះ ។
២. ក្នុងមួយសម្បុកមានឃ្មុំចាប់ពី៥ម៉ឺនក្បាលឡើងទៅ ។ ជាធម្មតានៅក្នុងមួយសម្បុកមាន សត្វឃ្មុំចាប់ពី២ម៉ឺន-៦ម៉ឺនក្បាលឡើងទៅ ។ ឃ្មុំដែលមានតួនាទីជាអ្នកថែទាំកូនដង្កូវបំពេញការងាររបស់ខ្លួន (ហៅថា ឃ្មុំមេដោះ) ចំណែកឃ្មុំដែលហែរហមស្ដេចជួយសំអាត និងផ្ដល់ចំណីដល់ស្ដេច (ហៅថា កូនឃ្ញុំកម្មករ) ។ ឆ្មាំរងចាំការពារនៅមាត់ច្រកចេញចូល ( ហៅថា ឃ្ញុំទ័ព្ទ ) អ្នកសាងសង់ប្រើជាតិជ័រដែលរកបាន ដើម្បីរូតរះសង់សម្បុកសម្រាប់ស្ដេចដាក់ពង (ហៅថា ឃ្ញុំវិស្វករ) ។ ឃ្ញុំកម្មករ មាននាទីជាអ្នកមើលថែ និងផ្ងុំទឹកឃ្មុំ អ្នកសំអាត/អ្នកកប់ខ្មោចពាំសាកស.ពឃ្មុំដែលងាប់ទៅចោលក្រៅសម្បុក ( ហៅថា ឃ្ញុំអ្នកសំអាត) រីឯអ្នករកចំណីនាំលំអង និងទឹកដមមកដាក់ក្នុងសម្បុកក៏ជាឃ្ញុំកម្មករដែរ ។
និយាយរួមសង្គមរបស់វាគ្មានទេ «អ្នកទំនេរ» លើកលែងអាឈ្មោលចេញ ។ ៣. ឃ្មុំមួយក្បាលអាចផលិតទឹកបានចំណុះ១/១២នៃស្លាបព្រាកាហ្វេ ។ ចាប់ពីរដូវផ្ការីករហូតដល់រដូវរងារឃ្មុំចាំបាច់ត្រូវផលិតទឹកឃ្មុំឱ្យបានយ៉ាងហោចណាស់២៧,២៦គ.ក ដើម្បីទុកចិញ្ចឹមដល់ហ្វូងពួកវាទាំងមូលនៅរដូវត្រជាក់ ។ ហើយដើម្បីសម្រេចការងារនេះ វាត្រូវការសមាជិកឃ្មុំរាប់ម៉ឺនក្បាលទៀត ដើម្បីបន្តពហុបំណងរបស់ពួកវា ។ ៤. ស្ដេចឃ្មុំមានទឹកកាមផ្ទុកក្នុងខ្លួនពេញមួយជីវិត ។ ដោយគ្រាន់តែរួមភេ.ទតែម្ដងគត់ក្នុងមួយជីវិតរបស់ស្ដេចឃ្មុំ វាមានទឹកកាមគ្រប់គ្រាន់ដែលរក្សាទុកក្នុងស្បូន ដើម្បីប្រើប្រាស់ផ្សំគ្នាជាមួយអូវ៉ុលផលិតបានពង សម្រាប់និរន្តន៍ភាពក្នុងហ្វូងរបស់ពួកវា ។
ក្នុងមួយជីវិតរបស់ស្ដេចដែលមានរយៈពេល៣-៥ឆ្នាំ (ឯកសារខ្លះថា អាចរស់ដល់ ៦ទៅ៨ឆ្នាំ) ស្ដេចនឹងពងរហូតដល់ថ្ងៃចុងក្រោយរបស់ខ្លួន ។ មួយសប្ដាហ៍បន្ទាប់ពីញាស់ ស្ដេចថ្មីដែលត្រូវបានជ្រើសតាំងដោយឃ្មុំកម្មករ ត្រូវការរកឃ្មុំឈ្មោល ដើម្បីមករួមភេ.ទជាមួយឱ្យខាងតែបាន មិនដូច្នេះទេរយៈពេល២០ថ្ងៃបន្ទាប់វានឹងត្រូវបាត់បង់លទ្ធភាពរួមភេ.ទជារៀងរហូត ។ ៥.ស្ដេចអាចពងបាន ជាង២០០០ពងក្នុងមួយថ្ងៃ ។ ត្រឹមតែរយៈពេល៤៨ម៉ោងប៉ុណ្ណោះបន្ទាប់ពីរួមភេ.ទរួចស្ដេចឃ្មុំចាប់ផ្ដើមការងារដែលត្រូវរវល់មួយជីវិតរបស់វា គឺការពងស៊ុតជាប្រចាំថ្ងៃ ដែលជាមធ្យមវាអាចពងបានចន្លោះពី១៥០០-២០០០ពង នៅក្នុងមួយថ្ងៃ ។
ក្រោយពីពងរួចឃ្មុំកម្មករទាំងឡាយដែលឡើងដំណែងទៅជាឃ្មុំមេដោះនឹងមានតួរនាទីជាអ្នកថែរក្សា និងចាត់ចែងអាហារដល់បណ្តាកូនឃ្មុំទាំងនោះ ។ មួយជីវិតរបស់ស្ដេចឃ្មុំ វាអាចពងស៊ុតបានរហូតដល់១លានពងឯណោះ ។
៦. ឃ្មុំប្រើភាសាទំនាក់ទំនងដែលមានលក្ខណៈស្មុគស្មាញ ។ ខុសប្លែកពីសត្វដទៃ ឃ្មុំប្រើភាសាទំនាក់ទំនងតាមរយៈកាយវិការបែបស្មុគស្មាញជាងគេនៅលើផែនដីនេះ ។ នៅក្នុងខួរក្បាលរបស់ឃ្មុំមានកោសិការណឺរ៉ុនជាង១លាន ដែលផ្ទុកក្នុងប្រអប់ដ៏តូចត្រឹមតែតែជាង១មីលីម៉ែត្រគីបប៉ុណ្ណោះ ហើយសត្វឃ្មុំវាប្រើគ្រប់កោសិការទាំងនោះ ដើម្បីបញ្ចេញកាយវិកាសម្រាប់ទំនាក់ទំនងគ្នា ។ នៅឆ្នាំ១៩៧៣ បាណកវិទូជនជាតិអូទ្រីសម្នាក់ឈ្មោះ Karl von Frisch ទទួលបានពានរង្វាន់ណូបែលអន្តរជាតិផ្នែកសរីរៈវិទ្យា ក្នុងការដែលគាត់អាចបកស្រាយកាយវិការរាំរបស់សត្វឃ្មុំបាន – Waggle dance ។
៧. ឃ្មុំឈ្មោលនឹងស្លា.ប់ភ្លាម បន្ទាប់ពីរួមភេ.ទរួច ។ មួយសប្តាហ៍បន្ទាប់ពីញាស់ភ្លាម សត្វឃ្មុំឈ្មោល គឺពេញវ័យសម្រាប់ការរួមភេ.ទហើយ ។ ក្រោយពីការរួមភេ.ទរួចសត្វឃ្ញុំឈ្មោលនិងស្លា.ប់ភ្លាមៗតែម្តងព្រោះវាប្រឹងបញ្ចូលទឹកកាមទៅអោយស្តេចឃ្មុំទុកសម្រាប់បង្កើតស៊ុត ។ ៨. សីតុណ្ហភាពក្នុងសម្បុកឃ្មុំ គឺ93°F (~33.8°C) ។ ជានិច្ចជាកាលសីតុណ្ហភាពនៅក្នុងសម្បុកឃ្មុំ គឺប្រហែលជា៣៣,៨អង្សាសេ នៅពេលសីតុណ្ហាភាពធ្លាក់ចុះជាងហ្នឹង កម្មករទាំងអស់នឹងផ្ដុំគ្នាក្បែរស្ដេច ដើម្បីឱ្យស្ដេចមានភាពកក់ក្ដៅ ហើយនៅរដូវក្ដៅ កម្មករនឹងនាំគ្នាបក់ស្លាប ដើម្បីឱ្យសីតុណ្ហភាពបានប្រសើរឡើង ។
៩.ជាតិក្រមួនសម្រាប់ធ្វើសម្បុកកើតឡើងពីក្រពេញនៅក្រោមពោះ ។ ឃ្មុំដែលក្មេងជាងគេវាអាចបង្កើតក្រមួនតាមរយៈក្រពេញនៅផ្នែកពោះរបស់វាបានសម្រាប់អោយឃ្មុំកម្មករយកទៅធ្វើសម្បុក ហើយដុំក្រមួនតូចៗនេះវាមានសភាពរឹងមាំបំផុត និងមិនរលាយពេលត្រូវខ្យល់នោះទេ ។ ពេលទទួលបានក្រមួនពីឃ្មុំជំទង់ហើយ ឃ្មុំកម្មករត្រូវទំពារក្រមួនទាំងនោះដើម្បីទន់គ្រប់គ្រាន់សម្រាប់សង់សម្បុក ។
១០. ឃ្មុំកម្មករត្រូវទៅរកលម្អងផ្កាជារៀងរាល់ថ្ងៃ ។ ជាទូទៅឃ្មុំកម្មករមិនអាចទៅយកលម្អងពីផ្ការាប់ពាន់ក្នុងពេលតែមួយបាននោះទេពួកវាអាចទៅរកម្ដងបានតែចន្លោះ ៥០-១០០ផ្កាតែប៉ុណ្ណោះរួចក៏ជញ្ជូនលម្អងទាំងនោះមកផ្ទះសិន ហើយវាធ្វើការងារបែបនេះសារចុះឡើងរហូតដល់គ្រប់តាមតម្រូវការបស់ពួកវា ។ ក្នុងរយៈពេល៣សប្ដាហ៍នៃការងារនេះ ឃ្មុំធ្វើការយ៉ាងហត់នឿយ និងអាចហោះបាន៨០៤,៦៧គីឡូម៉ែត្រ ។ ១១. ឃ្មុំមេដោះជាអ្នកកំណត់ប្រភេទឃ្មុំដែលនឹងត្រូវញាស់ ។ ប្រភេទឃ្មុំដែលត្រូវញាស់វាអាស្រ័យលើប្រភេទអាហារដែលកូនដង្កូវទទួលបានពីឃ្មុំមេដោះ ។ ដោយកូនដង្កូវដែលនឹងញាស់ជាកម្មករ ឬឃ្មុំឈ្មោលនឹងទទួលបាននំប័ងក្រមួន ( bee bread ) និងទឹកឃ្មុំ (honey) រីឯកូនឃ្មុំដែលនឹងញាស់ជាស្ដេចនឹងទទួលបាន Royal Jelly តែមួយមុខគត់ ។
១២. ឃ្មុំនឹងបង្កើតស្ដេចនៅពេលបន្ទាន់មួយ ។ នៅពេលសម្បុកបាត់វត្តមានស្ដេច ឃ្មុំកម្មករនឹងបង្កើតស្ដេចថ្មីទៀតដោយផ្ដល់ចំណីជា Royal Jelly ដល់កូនដង្កូវណាមួយ ។ ស្ដេចដាច់ខាតត្រូវតែមាននៅក្នុងសម្បុកពុំនោះទេ សង្គមរបស់វានឹងក្រឡាប់ចាក់ ហើយប្រឈមនឹងការវិនាស ព្រោះមានតែស្ដេចមួយប៉ុណ្ណោះដែលអាចពង និងបង្ករបង្កើតសមាជិកក្នុងសង្គមរបស់ឃ្មុំបន្តទៀតបាន ។ ១៣. នគរស្រីល្វោ ។ មួយសម្បុកមានឈ្មោលតែជាង ១៥%ប៉ុណ្ណោះ ។ ស្ដេច និងឃ្មុំកម្មករទាំងអស់ សុទ្ធតែមានភេ.ទជាញី ។
១៤. ស្ដេចទទួលបានហ្ស៊ែនខុសៗគ្នា ។ ពេលរួមភេ.ទស្ដេចត្រូវការអាឈ្មោលចាប់ពី១០ក្បាលឡើងទៅ ឬរហូតដល់៤០ក្បាលក៏មាន ។ ឃ្មុំឈ្មោលកាន់តែច្រើននាំឱ្យស្ដេចមានទឹកកាមច្រើន ហើយក៏បានន័យថា ក្នុងខ្លួនវាផ្ទុកនូវហ្ស៊ែនពីបាខុសៗគ្នា ។ ១៥. ឃ្មុំជាសត្វស្អាត ។ បើសិនអ្នកជាអ្នកចិញ្ចឹមឃ្មុំ0x017d7 តើអ្នកដែលឃើញសាកស.ពសត្វឃ្មុំនៅក្នុងសម្បុករបស់វាទេ0x017d7 ចម្លើយ គឺគ្មានទាល់តែសោះ ។
ជាទូទៅឃ្មុំដែលមានតួនាទីជាអ្នកសម្អាតនឹងពាំសាកស.ពឃ្មុំដែលងាប់ទៅទម្លាក់ចោលក្រៅសម្បុកជាប្រចាំ ដូច្នេះហើយទើបបានជាយើងកម្រឃើញមានសាកស.ពសត្វឃ្មុំនៅក្នុងសម្បុករបស់វាណាស់ ។ រីឯសត្វឃ្មុំខ្លះទៀតវាដឹងថា ខ្លួនវាជិតងាប់ទៅហើយវាក៏ហើរទៅខាងក្រៅសម្បុករងចាំសេចក្តីស្លា.ប់មកដល់ ចំណែកឃ្មុំណាពិកា ឬឈឺក៏ត្រូវបានពួកឃ្មុំកម្មករដទៃទៀតពាំយកទៅបោះចោលផងដែរ ។ កុំថាឡើយដល់ងាប់ក្នុងសម្បុក សូម្បីបត់ដៃបត់ជើងក៏វាទៅក្រៅសម្បុករបស់វាផងដែរ លើកលែងតែស្ដេចដែលបន្ទោរបង់នៅក្នុងសម្បុក ហើយបន្ទាប់ពីនោះបរិវារឃ្មុំជាអ្នកចាត់ចែងសម្អាតបានយ៉ាងត្រឹមត្រូវ ។ បន្ទាប់ពីបានស្ដាប់ និងដឹងអំពីសត្វឃ្មុំ ដែលជាប្រភេទសត្វផ្ដល់ប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្សជាតិហើយ តើលោកអ្នកយល់ឃើញយ៉ាងណាដែរ0x017d7 ៕ អត្ថបទ ៖រៀម រ៉ាន់
ចែករំលែកព័តមាននេះ