ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតីរង់ចាំមើលទណ្ឌិតសម រង្សី ស្នើសុំជួយពីរដ្ឋ បាលលោក Trump យ៉ាងណាក្រោយរិះគន់ប្រធានាធិបតីរូបនេះថា និយាយមិនដែលការពិត

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​កំពុង​រង​ចាំ​មើ​ក​ទណ្ឌិត សម រ​ង្ស៊ី នឹង​ធ្វើការ​ស្នើ​សុំ​ជួយ​ពី​រដ្ឋបាល​លោក​ត្រាំ យ៉ាងណា​ទៀត…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​កំពុង​រង​ចាំ​មើ​ក​ទណ្ឌិត សម រ​ង្ស៊ី នឹង​ធ្វើការ​ស្នើ​សុំ​ជួយ​ពី​រដ្ឋបាល​លោក​ត្រាំ យ៉ាងណា​ទៀត បើ​លោក​និយាយ​រិះគន់​ប្រធានាធិបតី​អា​មេ​រិ​ក​រូប​នេះ​ថា និយាយ​មិន​ដែល​ការ​ពិត​នោះ​ទេ ។

ការ​លើក​ឡើង របស់​សម្តេច​មហា​បវរ​ធីប​តី ខណៈ​ដែល​សម្តេច​បាន​យក​វី​ដេ​អូ​មួយ​របស់​ទណ្ឌិត សម រង្សី ដែល​និយាយ​រិះគន់​ទៅ​លើ​លោក Donald Trump មុន​ក្លាយជា ប្រធានាធិបតី​សហរដ្ឋអាមេរិក ក្នុង​បទ​សម្ភាសន៍​មួយ​ក្នុង​សារព័ត៌មាន The Cambodia Daily ដោយ​សម្តេច​ចាំ​មើល​ថា តើ​អ្នកនយោបាយ​ចាស់វស្សា និង​ជា​ជន​ឱកាសនិយម​ដែល តែងតែ​អួត​ពី​ការ​គាំទ្រ​របស់​អា​មេ​រិ​ក​រូប​នេះ​នឹង​ស្នើ​សុំ​ការ​ជួយ​ពី​រដ្ឋបាល​របស់​លោក Donald Trump យ៉ាងណា​ទៀត​ទៅ ។ នៅ​លើ​បណ្តាញ​សង្គម នា​រាត្រី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បង្ហោះ​នូវ​វី​ដេ​អូ​របស់​ទណ្ឌិត សម រង្សី ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ The Cambodia Daily កាលពី​ថ្ងៃ​១២ កញ្ញា ២០២៤ ដែល​ក្នុង​វី​ដេ​អូ​នេះ​ទៀត​សោត ទណ្ឌិត សម រង្សី បាន​ធ្វើការ​រិះគន់​ទៅ​លើ​បុគ្គលិកលក្ខណៈ​របស់​លោក Donald Trump ដែល​ពេល​នោះ ជា​បេក្ខជន​ប្រធានាធិបតី ។

ភ្ជាប់​មក​ជាមួយ​វី​ដេ​អូ​ខាងលើ​នេះ សម្តេច​មហា​បវរ​ធិ​បតី លើក​ឡើង​ថា​«​ឃើញ​វី​ដេ​អូ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ នៅ​ពេល​កន្លង​មក​ដែល​ខ្ញុំ​តែងតែ​ឃើញ​អ្នកនយោបាយ​ចាស់វស្សា និង​ជា​ជន​ឱកាសនិយម សម រ​ង្ស៊ី តែងតែ​យក​ខ្លួន​ទៅ​ភ្ជាប់​ជាមួយនឹង​អ្នក​ដែល​ឈ្នះ​ដូច​ជា លោកស្រី អ៊ុ​ង សាន​ស៊ូ​ជី នៅ​ភូមា កាលពី​លោកស្រី​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៥ ។ ហើយ​តែងតែ​ដាក់ខ្លួន​ឆ្ងាយ​ពី​បុគ្គល​ដែល​ចាញ់ ឬ​មាន​បញ្ហា​» ។

បន្ថែម​លើ​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី ថែម​ទាំង​បញ្ជាក់​ថា «​ការ​ដែល​លោក សម រ​ង្ស៊ី ហ៊ាន និយាយ​បែប​នេះ​នៅ​ក្នុង​រយៈពេល​ជាង​១​ខែ​មុន​ការ​បោះ​ឆ្នោត នៅ​សហរដ្ឋអាមេរិក ប្រហែលជា​គាត់​គិត​ថា ប្រធានាធិបតី Donald Trump នឹង​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែវិច្ឆិកា​នោះ​ទេ បើ​យោង​តាម​ការ​ស្ទង់​មតិ​ជា​ច្រើន​នា​ពេល​នោះ ។ តែ​ផ្ទុយ​ទៅ​វិញ​ប្រជាពលរដ្ឋ​អា​មេ​រិ​កបាន​បោះ​ឆ្នោត​ឲ្យ​លោក Donald Trump ឈ្នះ និង​ក្លាយជា​ប្រធានាធិបតី​ទី​៤៧ របស់​អា​មេ​រិ​ក​» ។

ជាមួយនឹង​ការ​រំលឹក​អំពី​បទ​សម្ភាសន៍​ទណ្ឌិត សម រង្សី ហើយ​នោះ​សម្តេច​ធិ​បតី ថែម​ទាំង​ចោទ​ជា​សំណួរ​ថា «​ខ្ញុំ​រង់ចាំ​មើល​ថា តើ​អ្នកនយោបាយ​ចាស់វស្សា និង​ជា​ជន​ឱកាសនិយម សម រង្សី ដែល​តែងតែ​អួត​ពី​ការ​គាំទ្រ​របស់​អា​មេ​រិ​ក​នឹង​ស្នើ​សុំ​ការ​ជួយ​ពី​រដ្ឋបាល​របស់​លោក Donald Trump យ៉ាងណា​ទៀត​ទៅ ។ តើ​គាត់​ត្រូវធ្វើ​មុខ​ក្រាស់ ឬ​ដាក់ខ្លួន​ហើយ​បែរមក​និយាយ​ល្អ​អំពី​លោក Donald Trump ដើម្បី​បានការ​ជួយ​ឬទេ0x017d7

បើ​ភស្តុ​តាង​ដែល​បង្ហាញ​អំពី​ការ​រិះគន់​វាយប្រហា​របស់​គាត់​លើ​បុគ្គលិកលក្ខណៈ​របស់​លោក Donald Trump មាន​ច្បាស់​យ៉ាងនេះ ។ សង្ឃឹមថា គាត់​មិន​ចោទ​ថា ការ​សម្ភាសន៍​នេះ​ក្លែងក្លាយ ហើយ​ជា​ការ​កាត់ត​តាម​ប្រព័ន្ធ AI ទៅ​ចុះ​» ។

សម្តេច​មហា​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ថា​៖«​ខ្ញុំ​ជឿ​ថា មាន​មនុស្ស​ជា​ច្រើន​ក៏​នឹង​កំពុង​រង់ចាំ​មើល​អាកប្បកិរិយា និង​សកម្មភាព​របស់​អ្នកនយោបាយ​ចាស់វស្សា​ឱកាសនិយម​ម្នាក់​នេះ ជាមួយ​រដ្ឋាភិបាល​លោក Donald Trump ទៅ​ជា​យ៉ាងណា?​» ។

យោង​តាម​វី​ដេ​អូ​ដែល​សម្តេច​មហា​បវរ​ធិ​បតី​បង្ហោះ​នោះ​ទណ្ឌិត សម រ​ង្ស៊ី​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​កត់សម្គាល់​ហើយ​មិនមែន​តែ​ខ្ញុំ​ទេ ថា លោក​ត្រាំ គាត់​មិនសូវ​និយាយ​ការ​ពិត​ទេ​! គាត់​និយាយ​បំ​ភ្លើ​ស​ហើយ​គាត់​ធ្វើ​ប្រជា​ភិ​ថុ​តយ​ក​រឿង​ដែល​បំប៉ោង ឬ​រឿងប្រឌិត​យក​មក​និយាយ រួច​ហើយ​អ្នក​ជឿ​គាត់​ងាយ​ពេក ។ បើ​ប្រជាពលរដ្ឋ​យក​មក​គិតពិចារណា​មែនទែន​ទៅ គួរតែ​ជ្រើសរើស​អ្នកដឹកនាំ​ដែល​និយាយ​អ្វី​ឈរ​លើ​ការ​ពិត កុំ​បំ​ភ្លើ​ស កុំ​បំប៉ោង ដូច​លោក​ត្រាំ​ដែល​ជា​ទម្លាប់​របស់​គាត់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ