រាជធានីភ្នំពេញ ៖ បុរសជាជនអនាថាម្នាក់ដែលអត់មានអ្នកស្គាល់អត្តសញ្ញាណ សង្ស័យបានធ្វើសកម្មភាពដុ.,តខ្លួនឯងនៅក្រោមដើមត្នោត ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូរឡាំពិក ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥នឹង១០នាទីព្រឹកថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៥ តែមកដល់ពេលនេះ ជនរងគ្រោះស្ថិតក្នុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
ហេតុការណ៍ខាងលើនោះត្រូវបានសមត្តកិច្ចមូលដ្ឋានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានប្រជាពលរដ្ឋដើរហាត់ប្រាណពេលព្រឹក ក៏បានឃើញជនអនាថាដេកលើស្មៅក្រោមដើមត្នោត ដោយមានសភាពឆេះរោលខ្លោចពេញខ្លួន ។ បន្ទាប់ពីឃើញហេតុការណ៍ដូច្នោះ អ្នកដើរហាត់ប្រាណបានរាយការប្រាប់សមត្តកិច្ចកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌ៧មករា ដែលស្ថិតមិនឆ្ងាយពីកន្លែងកើតហេតុ ឱ្យចុះមកពិនិត្យ ។
សមត្តកិច្ចកងរាជអាវុធហត្ថ បានចេញទៅមើលឃើញជនរងគ្រោះមានស្ថានភាពដូចគេរាយការប្រាកដមែន ហើយបានពិនិត្យឃើញថា ជនរងគ្រោះនៅមានជីវិតរស់រាននៅឡើយទេ សមត្តកិច្ចកងរាជអាវុធហត្ថក៏បានទាក់ទងរថយន្តសាមុយ មកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
ខណៈរថយន្តក្រុមគ្រូពេញសង្គ្រោះមកដល់ ទើបបានពិនិត្យដឹងថា ជនរងគ្រោះពិតជាឆេះរោលពេញខ្លួនដោយភ្លើង ដែលនៅក្បែរនោះក៏មានកំប៉ុងថ្នាំលាបបេតុងមួយធុំក្លិនសាំង ដូច្នោះការសន្និដ្នានបឋមអាចជនរងគ្រោះយកថ្នាំលាបលើខោអាវពាក់នៅខ្លួនដែលមានជាតិសាំង បណ្តាលឲ្យឆេះ ហើយនៅពេលឆេះសម្លៀកបំពាក់ជាប់ខ្លួនរលាត់ទៅ ជនរងគ្រោះក៏រលាកបាត់បង់ស្មាតីតែម្តងទៅ ៕
ចែករំលែកព័តមាននេះ