ទោះអាកាសធាតុត្រជាក់ក៏ដោយក៏តម្រូវការទឹកកកនៅប៉ុន្មានថ្ងៃនេះនៅតែមាន ជាពិសេស គឺនៅក្នុងអំឡុងថ្ងៃនៃបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាម ប៉ុន្តែកុំភ្លេចថា ទឹកកកក៏មានការគំរា.មកំហែង ហើយប៉ះពាល់ដល់សុខភាពដែរ ។
តាមសារព័ត៌មាន the Nation បានឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញផ្នែកវេជ្ជសាស្ដ្រថៃបានព្រមានថា ការទទួលទានទឹកកកច្រើនអាចជាសញ្ញានៃជំងឺមូលដ្ឋានដូចជា ភាពស្លេកស្លាំង កង្វះជាតិដែក ឬជំងឺនៃការញ៉ាំ ។ អត្ថបទនេះបានព្រមានថា ប្រសិនបើរោគសញ្ញាបែបនេះកើតមានគួរតែប្រញាប់ទៅជួបគ្រូពេទ្យ ព្រោះពួកគេអាចមានជំងឺ ។
វេជ្ជបណ្ឌិត វិរ៉ាសាក់ ឆារ៉ាឆៃស្រ៊ី ( Werasak Charaschaisri) សាស្ត្រាចារ្យនៅសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស្រ៊ីណាខារិនវីរ័ត្ន ( Srinakharinwirot )បាននិយាយថា បុគ្គលដែលមានអារម្មណ៍ចង់ទទួលទឹកកកពេញមួយថ្ងៃជារៀងរាល់ថ្ងៃអាចនឹងត្រូវបានជំរុញឱ្យធ្វើ ដូច្នេះដោយខួរក្បាលរបស់ពួកគេមានបញ្ហា ។
លោក វេជ្ជបណ្ឌិតបានពន្យល់ថា ការកន្ត្រាក់អារម្មណ៍ និងរំញោចឲ្យមនុស្សចង់ញ៉ាំទឹកកកច្រើន ត្រូវបានគេហៅថា ជាជំងឺនៃការញ៉ាំដែលភាសាវិទ្យាសាស្ត្រគេហៅថា pica ។
Pica គឺជាជំងឺនៃការញ៉ាំដែលកំណត់ដោយការប្រើប្រាស់សារធាតុដែលមិនមានសារធាតុចិញ្ចឹម ហើយជាទូទៅសារធាតុនេះកកើតឡើងដោយសារតែភាព កខ្វក់ ដីឥដ្ឋ ថ្នាំលាបសក់ ក្រណាត់ និងសាប៊ូ ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការនិយមទទួលទានទឹកកកចន្លោះពី២ ទៅ ១១កែវជារៀងរាល់ថ្ងៃ អស់រយៈពេលជាង២ខែ គួរតែត្រូវបានគេធ្វើរោគវិនិច្ឆ័យរកជំងឺដែលបណ្តាលមកពីកាញ៉ាំនេះ ។
លោកបានបន្ថែមថា ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រមួយចំនួនបានភ្ជាប់ជំងឺនេះទៅនឹងភាពស្លេកស្លាំង កង្វះជាតិដែក ភាពតានតឹង ភាពវង្វេងស្មារតី និងការអភិវឌ្ឍកុមារមិនប្រក្រតី ៕
ចែករំលែកព័តមាននេះ