ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីយោធា១រូបជួបគ្រោះអកុសល នាថ្ងៃសែនចិន

1 ថ្ងៃ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖មន្ត្រីយោធាម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចគីឡូលេខ៣លើកំណត់ផ្លូវជាតិលេខ ៧ ភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងកាលពីវេលាម៉ោង១៦និង៥១នាទីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥…

ខេត្តស្ទឹងត្រែង៖មន្ត្រីយោធាម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចគីឡូលេខ៣លើកំណត់ផ្លូវជាតិលេខ ៧ ភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងកាលពីវេលាម៉ោង១៦និង៥១នាទីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ ចំថ្ងៃបុណ្យ
ប្រពៃណីចិន វៀតណាម។

ប្រភពព័ត៌មានឲ្យដឹងថាជនរងគ្រោះនៅវេលាកើតបានជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗនោះអ្នកឃើញហេតុការណ៍នឹងធ្វើដំណើរតាមដងផ្លូវខាងលើបានជួយសង្គ្រោះយកជនរងគ្រោះចេញពីក្នុងរថយន្តដាក់នៅលើចិញ្ចើមផ្លូវនិងបានទំនាក់ទំនងទៅរថយន្តសង្គ្រោះនិងសមត្ថកិច្ចតែជាអកុសលជនរងគ្រោះបានបាត់បង់ជីវិតបន្ទាប់ពីកើតហេតុ។

បើតាមប្រភពព័ត៌មានបន្តថារថយន្តជនរងគ្រោះមុនពេលកើតហេតុធ្វើដំណើរក្នុងទិសដៅពីរជើងទៅត្បូងក្នុងល្បឿនលឿនគោលបំណងឆ្ពោះចូលទីរួមខេត្តតែពុំដឹងមូលហេតុអ្វីទើបបណ្ដាលឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូលប្រឡាយ។ឯរថយន្តទៅកៀបជាប់ហ្នឹងដើមឈើ។

បើតាមលោករបាយការណ៍របស់ តាត សាវតី នាយប៉ុស្តិ៍សង្កាត់សាមគ្គីជនរងគ្រោះឈ្មោះ សៀន ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរយោធា នៅកងពលលេខ ១២៨ ។បើកបររថយន្តម៉ាកហាយលែនឌ័រពណ៌សពាក់ស្លាកលេខ ភ្នំពេញ២BJ-០៤៧៥ បានស្លាប់បន្ទាប់កើតហេតុនៅលើកំណត់ផ្លូវជាតិលេខ៧ សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង។

យោងតាមប្រភពព័ត៌មានមួយទៀតថាក្រោយពេលកើតហេតុរថយន្តសង្គ្រោះក៏បានកដល់តែជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ។ពេលនោះដែរមន្ត្រីនគរបាលសង្កាត់សាមគ្គីក៏បានចុះទៅដល់ទីកន្លែងកើតហេតុសម្រង់អត្តសញ្ញាណជនរងគ្រោះនិងទំនាក់ទំនងទៅក្រុមគ្រួសារនិងអង្គភាពឱ្យដឹងពីហេតុការណ៍ខាង។

បន្ទាប់មកមន្ត្រីនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានចុះវាស់វែងធ្វើកំណត់ហេតុនៅនឹងកន្លែង ។

ក្រោយមកដោយមានការឯកភាពពីរព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានប្រគល់សពទៅឲ្យក្រុមគ្រួសារនិងអង្គភាពនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ