ខេត្តកំពង់ស្ពឺ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិឡ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បុគ្គលដែលហ៊ានបើកល្បែងជល់មាន់ និងល្បែងផ្សេងៗទៀត ប្រហែលមានខ្នងបង្អែករឹងមាំនិងមានឥទ្ធិពលនៅពីក្រោយហើយទើបហ៊ានបើកឱ្យយពលរដ្ឋ ចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងដោយរលូនចំណែកអាជ្ញាធរនិងសមត្ថកិច្ចពាពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់គួរឱ្យសង្ស័យ ។
ប្រភពព័ត៌មានពីឃុំត្រែងត្រយឹង បានបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ម្សិលមិញម្ចាស់ទីតាំងបើកបនល្បែង និងមន្ត្រីនៅក្នុងមូលដ្ឋាន សម្ងំទទួលផលប្រយោជន៍ខ្លះៗជាថ្ងៃ ជាខែ ពីម្ចាស់ទីតាំង មួយកន្លែងនេះទើបបើកល្បែងស៊ីសងបានដោយរលូនជល់មាន់ បៀរ និង អាប៉ោង ឱ្យក្រុមអ្នកញៀនល្បែងបានយ៉ាងរលូន ហើយអស់លោកសមត្ថកិច្ច មិនមានវិធានការទប់ស្កាត់និងបង្ក្រាបនោះទេ ហើយការភ្នាល់លុយក្នុងមួយគូរៗ រាប់ពាន់ដុល្លារថែមទៀតផង។
មហាជនក៏ដូចប្រជាពលរដ្ឋរស់នៅក្បែរបនល្បែងជល់មាន់ និងអាប៉ោងនោះបាន រិះគន់ចំៗទៅលើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយមានខ្នងបង្អែករឹងមាំនោះទេ ម្ចាស់ទីតាំង និងបក្ខពួករបស់ខ្លួនមិនអាចសាងភាពល្បីល្បាញខាងបើកល្បែង ស៊ីសងបង្កប់ជល់មាន់ បៀរ និងអាប៉ោង នៅក្នុងទឹកដី ភូមិឡ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឡើយ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដដែល បានឲ្យដឹងថា បុគ្គលដែលបើកល្បែងសុីសងជល់មាន់ បៀរ និងអាប៉ោង កំពុងបើកលេង និងខ្លះទៀតយ៉ាងអនាធិបតេយ្យបំផុត។ហេតុដូច្នេះហើយសូមអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គួរត្រួតពិនិត្យឡេីងវិញចំពោះអ្នកញៀន ល្បែងសុីសងនោះ ហើយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធបានរក្សាភាពស្ងៀមស្ងាត់។ដែលបញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិឡ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ បញ្ហា អសន្តិសុខ សង្គម ក្នុងមូលមូលដ្ឋាន ដូចជាករណីចោរ លួច ឆក់ ប្លន់ គាស់ផ្ទះគ្រឿងញៀននិងអំពើហិង្សាគ្រួសារជាដើមចមកើតចេញពីល្បែងសុីសងនេះឯង ។
ហេតុនេះហើយទើបប្រជាពលរដ្ឋមូលដ្ឋានភូមិឡ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្នើដល់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ រួមនិងលោក ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តកំពង់ស្ពឺ ជួយចាត់មន្ត្រីជំនាញក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាបបនល្បែងស៊ី សងជល់មាន់ បៀរ និងអាប៉ោង នៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងសន្តិសុខសង្គម៕
ចែករំលែកព័តមាននេះ