ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អង្គភាព​​​ប្រឆាំង​អំពើ​ពុករលួយ​​​​​នាំ​អំណោយ​​ទៅ​​ឧបត្ថម្ភ​​​​ដល់​​កងទ័ព​

12 ឆ្នាំ មុន

​ខេត្ត​ព្រះវិហារ​​​ ៖ ​​នៅទីបញ្ជា​ការ​​​កង​ការ​ពារ​ព្រំដែន​​​គោកលេខ​​​៤០៤ នា​ព្រឹក​ថ្ងៃទី​​២៦ មិថុនា ​​ឆ្នាំ​២០១១ ​​លោកទេសរដ្ឋមន្ត្រី​​​ឱម យ៉ិន ទៀង ​​ប្រធានអង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​​ដឹកនាំប្រតិភូ​​នាំ​យកអំណោយ​​​ជា​ស្បៀង​អាហារ​ និង​ថវិកា​​ទៅចែកជូនកង​យោធ​ពល​ខេមរ​ភូមិន្ទ​​ដែលឈរ​ជើង​​ការពារ​នៅ​ព្រំដែន​​ព្រះវិហារ​

​ខេត្ត​ព្រះវិហារ​​​ ៖ ​​នៅទីបញ្ជា​ការ​​​កង​ការ​ពារ​ព្រំដែន​​​គោកលេខ​​​៤០៤ នា​ព្រឹក​ថ្ងៃទី​​២៦ មិថុនា ​​ឆ្នាំ​២០១១ ​​លោកទេសរដ្ឋមន្ត្រី​​​ឱម យ៉ិន ទៀង ​​ប្រធានអង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​​ដឹកនាំប្រតិភូ​​នាំ​យកអំណោយ​​​ជា​ស្បៀង​អាហារ​ និង​ថវិកា​​ទៅចែកជូនកង​យោធ​ពល​ខេមរ​ភូមិន្ទ​​ដែលឈរ​ជើង​​ការពារ​នៅ​ព្រំដែន​​ព្រះវិហារ​។​

អមដំណើរ​​ជាមួយ​ប្រតិភូ​ក្នុង​ឱកាស​​​​នោះ​ ​​រួមមាន ​​លោកបណ្ឌិត​​ជា ចំរើន ​តំណាង​រាស្ត្រ​​មណ្ឌល​កណ្តាល និង​ជា​សាកលវិទ្យា​ធិ​ការ​​​នៃ​សាកលវិទ្យា​ល័យ​​ចំរើន​ពហុបច្ចេក​វិទ្យា​​ លោក​ឧកញ៉ា​ខេង ​ច័ន្ថា​ ទីប្រឹក្សា​​សម្តេច​អគ្គមហា​ពញា​ចក្រីហេង សំរិន ​​ព្រមទាំង​​​មន្ត្រី​​អង្គភាពប្រឆាំង​ភេរវ​ក​ម្ម​​ និង​មន្ត្រី​​សិទ្ធិ​មនុស្ស​​កម្ពុជា​​ផងដែរ​។ ​​អំណោយដែល​​​ប្រតិភូ​​ ​នាំ​យក​ទៅ​ចែក​​​ជូន​ដល់​​ទីបញ្ជា​ការ​​កង​ការពារ​ព្រំដែន​​​គោក​លេខ​​៤០៤​នោះ រួមមាន​​អង្ករ​​១៧តោន ​​បារី​​១ប៊ិច និង​​១០​សុង ​ក្រមា​​១.៥០០​​ ត្រីខ និង​​ម្ហូប​អាហារ​​ផ្សេងៗ​ចំនួន​​​១២០កេស មី​​៥២៤​កេស ​អំបិល​២០​តោន ទឹក​បរិសុទ្ធ​​១៥កេស ​​សារុង​​៥០០ ថ្នាំពេទ្យ​៥​កេស អាវ​ចម្រុះ​​២.២០០​អាវ និង​ថវិកា​​​មួយ​ចំនួន​ធំ ។​

ក្នុង​ឱកាស​នោះ​ ​​លោកប្រធាន​​​វរ​សេនា​តូច​​​លេខ​៣៧៥ អតីត​​លេខ​​៤០៤ បានមាន​ប្រសាសន៍​​​​ថ្លែង​អំណរគុណ​​ដល់​ប្រតិភូ​​​ជាន់ខ្ពស់​​​ខាងលើ​​ដែល​បានចំណាយ​​​ពេលវេលា​ចុះ​​​​សួរ​សុខទុក្ខ​​​​កងទ័ព​ដល់​សមរភូមិ​​ និងបាន​​​នាំយក​​អំណោយ​​ដ៏ច្រើនសន្ធឹកសន្ធាប់​​​ម​កចែក​ជូន​ដល់​កងទ័ព​ដោយ​​​ផ្ទាល់ដៃ ។ ​ចំពោះ​សកម្ម​ភាព​នេះ​ធ្វើ​​​​ឱ្យ​កងទ័ព​ការពាររឹត​តែ​​មាន​ទឹក​​ចិត្ត​​មុះមុត​​ក្នុង​ការការពារ​បូរណ​ភាព​​ព្រំដែន​ព្រះវិហារ​។​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​លោកទេស រដ្ឋមន្ត្រី​​​​ឱម យ៉ិនទៀង ​​បានមានប្រសាសន៍​​​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​​សាកសួរ​​សុខទុក្ខ​ចំពោះ​នាយ​ទាហាន​​​ ពល​ទាហានទាំង​អស់​ ពីសំណាក់​សម្តេច​អគ្គមហា​សេនា​បតីតេជោ​ហ៊ុន​ សែន ​​នាយករដ្ឋមន្ត្រី​​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ។ លោកទេសរដ្ឋមន្ត្រី​​បាន​មាន​ប្រសាសន៍​​​បន្ត​ថា ​​ការនាំ​យក​​​អំណោយជា​​​គ្រឿង​​ឧបភោគ​​បរិភោគមក​ចែ​ក​ជូនដល់​កង​ទ័ព​កង​វរ​សេនាតូច​​​លេខ​​៣៧៥ ​នា​ឱកាស​​​​នេះគឺ​​​ជា​ការ​​​ចូលរួម​អបអរសាទរ​​​​ចំពោះ​ខួប​​​៦០​ឆ្នាំ​​នៃ​ការ​បង្កើត​​​គណបក្ស​​ប្រជាជន​កម្ពុជា​​។ ​​ម្យ៉ាង​ទៀត​​ដោយ​សារ​​គណបក្សប្រជា​ជន​កម្ពុជា​​ប្រកាន់​ខ្ជាប់​​​នូវ​​​អំពើ​ល្អ​ ស្រឡាញ់​​បក្ស ស្រឡាញ់ជាតិ ​ស្រឡាញ់ប្រជាជន​ និងដឹងគុណ​​ចំពោះ​បង​ប្អូន​​​ ​កង​​​​យោធពល​​ខេមរ​ភូមិន្ទ ។ ​​ការនាំ​យក​នូវ​អំណោយ​​​មក​​ឧបត្ថម្ភ​​​​ដល់​បង​ប្អូន​​​កង​​​វរសេនា​តូច​​លេខ​​៣៧៥​​នាពេលនេះ​គឺជា​វប្បធម៌​ចែក​រំលែក និង​​​វប្បធម៌ដឹង​គុណ​​ចំពោះ​បង​ប្អូន​​​ដែលបាន​​លះ​បង់​​កម្លាំង​កាយចិត្ត​​មកឈរជើង​​​ការពារ​ព្រំដែន​​ព្រះ​វិហារ​ ដែលកំពុងត្រូវ​​​បានឈ្លានពាន​​​​ដោយ​ទ័ព​សៀម ។

នា​ឱកាសនោះ​​លោកទេសរដ្ឋ​មន្ត្រី​ ក៏​​បាន​​​ធ្វើ​ការ​​បែងចែក​​អំណោយដល់​​ពលទាហាន​​​​ ក្នុង​​​ម្នាក់​​៥០​ដុល្លារ ​នាយទាហាន​​ នាយ​ទាហាន​រង​ ម្នាក់​ៗ​ចាប់ពី​​៤០ម៉ឺន ដល់​​​៤​លាន​រៀល សម្រាប់​ដាក់​​ហោប៉ៅផ្ទាល់ខ្លួន ។ ​​ក្រៅ​ពី​នេះ ក៏​បាន​​​ប្រគល់​​ជូន​កង​វរសេនាតូច​​​​លេខ​​​​៣៧៥ ទាំង​មូល​​សម្រាប់ផ្គត់​ផ្គង់​​ក្នុង​​អង្គភាព​​​ទាំង​មូល​ផង​ដែរ​​​។ លើសពីនេះ​​​ទៅទៀត ​​លោកទេសរដ្ឋមន្ត្រី​​​​ឱម យ៉ិនទៀង ​ក៏បាន​​​ឧបត្ថ​ម្ភ​​​​ប្រេង​សាំង​​១ម៉ឺន​លីត្រ និង​​ស័ង្កសី​​​​ដល់​​កង​វរ​សេនាតូច​​សម្រាប់​ប្រើប្រាស់​​​​តាម​តម្រូវការ​។​

ឆ្លៀត​ឱកាស​​​នោះ ​​លោកទេស​រដ្ឋ​មន្ត្រី​​​​ឱម យ៉ិនទៀង ​​​ក៏បាន​ថ្លែង​អំណរ​គុណ​​ចំពោះ​​​ប្រតិភូ​​​គ្រប់​រូប​​​​​​សរុប​ជាង​​​៣០០នាក់ ដែលបាន​​ចូល​រួម​ក្នុង​​ដំណើរ​​ចុះ​សួរ​សុខទុក្ខ​​​កង​ទ័ព​នា​ឱកាស​​​​ខាង​លើនេះ ​​និង​​​ថ្លែង​អំណរគុណ​​​ដល់សប្បុរសជន​​​​​ដែល​បាន​ជួយ​ឧបត្ថម្ភ​​​ថវិកា​​ និង​ស្បៀង​អាហារ​​ជូនដល់​​កង​វរសេនាតូច​​​លេខ​​​៣៧៥ តាម​រយៈ​​រូប​លោក​ផ្ទាល់​​​ក៏ដូចជា​​​តាម​រយៈ​ប្រតិភូ​​​​ផ្សេងៗ​ទៀត​។​ ក្នុង​​ឱកាស​ខាងលើនេះផងដែរ ​​លោក​​ឧកញ៉ា​​ខេង ច័ន្ថា ​និង​លោកប៊ុន ​​បារាំង ​ក៏​បានចុះ​​​ចែក​ថវិកា​​ដល់​កង​​​ទ័ព​​កំពុងឈរ​ជើង​​​ការពារ​​លើ​កំពូល​​​​​ភ្នំប្រាសាទព្រះវិហារ​​ ខណៈ​​​ពេលអញ្ជើញ​​ទៅ​ពិនិត្យ​​​​ប្រាង្គប្រាសាទ​​នៅលើកំពូលភ្នំ ៕​