ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រាំ​បញ្ជា​ឱ្យ​ចេញ​ឯក​សារ​សម្ងាត់​ពា​ក់​ព័ន្ធ​នឹង​សំណុំ​រឿង​ធ្វើ​​ឃា.ត​កេណ្ណឺ​ឌី

8 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​បាន​ចុះ​ហត្ថ​លេខា​លើ​បទ​បញ្ជា​ថ្មី​មួយ​ដើម្បី​បញ្ចេញ​ឯក​សារ​សម្ងាត់​ និង​រឿង​រ៉ាវ​អាថ៌​កំបាំង​ផ្សេង​ៗ​នៅ​ពី​ក្រោយ​សំណុំ​រឿង​ធ្វើ​ឃាត​អតី​តប្រធានា​ធិបតី​អាមេរិក​ លោក​កេណ្ណឺ​ឌី​ កាល​ពី​ឆ្នាំ​​១៩៦៣​។ សំណុំ​រឿង​​នេះ​មាន​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​។ ​អ្នក​ខ្លះ​សន្និ​ដ្ឋាន​បែប​នេះ​​ និង​ខ្លះ​ទៀត​សន្និ​ដ្ឋាន​បែប​នោះ​។ បទ​បញ្ជា​នោះ​ក៏​នឹង​លាត​ត្រដាង​អាថ៌​កំបាំង​នៅ​ពី​ក្រោយ​ការ​ធ្វើ​ឃាត​បុគ្គល​ល្បី​ៗ​២​រូប​ទៀត​​គឺ​​ប្អូន​ប្រុស​របស់​កេណ្ណឺឌី  និង​លោក​​ម៉ាទីន…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​បាន​ចុះ​ហត្ថ​លេខា​លើ​បទ​បញ្ជា​ថ្មី​មួយ​ដើម្បី​បញ្ចេញ​ឯក​សារ​សម្ងាត់​ និង​រឿង​រ៉ាវ​អាថ៌​កំបាំង​ផ្សេង​ៗ​នៅ​ពី​ក្រោយ​សំណុំ​រឿង​ធ្វើ​ឃាត​អតី​តប្រធានា​ធិបតី​អាមេរិក​ លោក​កេណ្ណឺ​ឌី​ កាល​ពី​ឆ្នាំ​​១៩៦៣​។ សំណុំ​រឿង​​នេះ​មាន​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​។ ​អ្នក​ខ្លះ​សន្និ​ដ្ឋាន​បែប​នេះ​​ និង​ខ្លះ​ទៀត​សន្និ​ដ្ឋាន​បែប​នោះ​។ បទ​បញ្ជា​នោះ​ក៏​នឹង​លាត​ត្រដាង​អាថ៌​កំបាំង​នៅ​ពី​ក្រោយ​ការ​ធ្វើ​ឃាត​បុគ្គល​ល្បី​ៗ​២​រូប​ទៀត​​គឺ​​ប្អូន​ប្រុស​របស់​កេណ្ណឺឌី  និង​លោក​​ម៉ាទីន លូថឺឃីង​។​

លោក​ត្រាំ​ថ្លែង​ថា​អ្វី​ៗ​គ្រប់​យ៉ាង​នឹង​ត្រូវ​លាត​ត្រដាង​ទាំង​អស់​។ ​កាល​ពី​ពេល​ឃោសនា​បោះ​ឆ្នោត​ លោក​សន្យា​ថា​នឹង​ទម្លាយ​អាថ៌​កំបាំង​នៅ​ពី​ក្រោយ​​​ការ​ធ្វើ​ឃាត​លោក​កេណ្ណឺឌី​​នៅ​ទី​ក្រុង​ដាឡាស់​​ដែល​លាក់​ទុក​រយៈពេល​ជាង​កន្លះ​សត​វត្ស​មក​ហើយ​។ លោក​ចង់​ធ្វើ​បែប​នេះ​តាំង​ពី​អាណត្តិ​ទី​មួយ​មក​ម៉្លេះ​ ប៉ុន្តែ​ខាង​អែហ្វ​ប៊ី​អាយ និង​ស៊ី​អាយ​អេ​ស្នើ​សុំ​រក្សា​ទុក​រឿង​នេះ​ជា​ការ​សម្ងាត់​ជា​បន្ត​ទៀត​សិន​។​

​រហូត​មក​ដល់​​សព្វ​ថ្ងៃ​នេះ ក្មួយ​ប្រុស​របស់​លោក​កេណ្ណឺឌី​នៅ​តែ​មិន​ជឿ​ថា​ករណី​ធ្វើ​ឃាត​នេះ​ប្រព្រឹត្ត​ឡើង​ដោយ​មនុស្ស​តែ​ម្នាក់​ឈ្មោះ​អូស​ស្វាល់​ (Oswald) ដែល​ត្រូវ​សមត្ថ​កិច្ច​ចាប់​បាន ហើយ​ក្រោយ​មក​ត្រូវ​ក្រុម​ម៉ាស់​ផ្ចា​បាញ់​សម្លាប់​នៅ​នឹង​មុខ​សមត្ថ​កិច្ច​តែ​ម្ដង​​ហាក់​ដូច​ជា​របៀប​តាម​សង​សឹក​ឱ្យ​គ្រួសារ​កេណ្ណឺ​ឌី​។ ក្មួយ​ប្រុស​កេណ្ណឺឌី​ជឿ​ជាក់​ថា​សំណុំ​រឿង​នេះ​ប្រាកដ​ជា​មាន​ការ​ឃុប​ឃិត​គ្នា​​ជា​ប្រព័ន្ធ​។ ដោយ​សារ​មិន​អស់​ចិត្ត​​នឹង​រឿង​នេះ គាត់​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ការណ៍​សម្ងាត់​ទាំង​អស់​។​​

លោក​ត្រាំ​បាន​តែង​តាំង​ក្មួយ​ប្រុស​របស់​កេណ្ណឺឌី​ជា​រដ្ឋ​មន្ត្រី​សុខា​ភិបាល​។ ឪ​ពុក​​ក៏​ត្រូវ​​​​គេ​ធ្វើ​ឃាត​ដូច​អ៊ំ​របស់​គាត់​​ដែរ​កាល​ពី​ឆ្នាំ​១៩៦៨​នៅ​ពេល​គាត់ត្រៀម​​ប្រកួត​ប្រជែង​​ជា​បេក្ខ​ភាព​ប្រធានា​ធិបតី​​។ យោង​តាម​បទ​បញ្ចា​នេះ នាយក​ផ្នែក​ស៊ើប​ការ​ណ៍​សម្ងាត់ និង​អគ្គ​រដ្ឋ​អាជ្ញា​ត្រូវ​ត្រៀម​​​​បញ្ចេញ​ឯក​សារ​សម្ងាត់​នៃ​ការ​ធ្វើ​ឃាត​នោះ​នៅ​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​សម្រាប់​ករណី​ធ្វើ​ឃាត​លោក​កេណ្ណឺឌី និង​នៅ​​ក្នុង​រយៈ​ពេល​៤៥​ថ្ងៃ​សម្រាប់​ករណី​ធ្វើ​ឃាត​ប្អូន​ប្រុស​របស់​កេណ្ណឺឌី និង​លោក​ម៉ាទីន​លូត​ថឺ​ឃីង​។

នៅ​ក្នុង​ចំណោម​ឯក​សារ​រាប់​លាន​ដែល​កត់​ត្រា​ទុក​នោះ​មាន​តែ​ពីរ​បី​ពាន់​ឯក​សារ​ប៉ុណ្ណោះ​ដែល​គេ​ទម្លាយ​ឱ្យ​ដឹង​​កាល​ពី​ពេល​កន្លង​មក​។ គេ​គិត​ថា​បើ​ទុក​ជា​លោក​ត្រាំ​ចេញ​បទ​​បញ្ជា​នេះ​ក៏​ដោយ​ក៏​រឿង​រ៉ាវ​អាថ៌​កំបាំង​ស៊ី​ជម្រៅ​នៅ​ពី​ក្រោយ​ការ​ធ្វើ​ឃាត​នេះ​នៅ​​តែ​រក្សា​ទុក​ជា​​ការ​ណ៍​សម្ងាត់​ដដែល​។ មាន​ន័យ​ថា​គេ​មិន​ទម្លាយ​ឱ្យ​ដឹង​ទាំង​អស់​ទេ​។ មនុស្ស​ទូទាំង​ពិភព​លោក​នៅ​តែ​មាន​ចម្ងល់​រាប់​មិន​អស់​ទេ​ពាក់​ព័ន្ធ​ករណី​ធ្វើ​ឃាត និង​បញ្ហា​ដ៏​ស្មុគ​ស្មាញ​ប្រទាក់​ក្រឡា​គ្នា​នៅ​ពី​ក្រោយ​រឿង​នេះ​។​

អតីត​ប្រធានា​ធិប​តី​អាមេរិក លោក​កេណ្ណឺឌី​ ត្រូវ​បុរស​ឈ្មោះ​អូស​ស្វាល់​ធ្វើ​ឃាត​​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៦៣​ ដោយ​បាញ់​នឹង​កាំ​ភ្លើង​ពី​លើ​ជាន់​ទី​៦​នៃ​​អគារ​នៅ​ពេល​កេណ្ណឺឌី​ជិះ​ឡាន​បើក​ដំបូល​ជា​មួយ​ភរិយា​នៅ​តាម​ផ្លូវ​នៃ​រដ្ឋ​តិច​សាសន៍​។ ២​ថ្ងៃ​ក្រោយ​ហេតុ​ការណ៍​ធ្វើ​ឃាត​នោះ ថៅ​កែ​ក្លិប​កម្សាន្ត​ម្នាក់​ឈ្មោះ​ជេក​រូប៊ី (Jack Ruby) បាន​ដក​កាំ​ភ្លើង​បាញ់​សម្លាប់​អូស​ស្វាល់​។

​ដូច្នេះ មិន​ទាន់​បាន​សួរ​ចម្លើយ និង​កាត់​ទោស​ឱ្យ​បាន​ត្រឹម​ត្រូវ​ផង​ ជន​សង្ស័យ​ឈ្មោះ​អូស​ស្វាល់​ក៏​បាន​ស្លាប់​ទៅ។ កាល​ពី​ដើម​ទស​វត្ស​ទី​៩០ រដ្ឋាភិបាល​អាមេរិក​តម្រូវ​ឱ្យ​ប្រមូល​ឯក​សារ​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​នេះ​​ទៅ​ដាក់​ជុំ​គ្នា​នៅ​ក្នុង​បណ្ណា​ល័យ​ឯក​សារ​ជាតិ​តែ​មួយ​។ ក្រោយ​​មក​នៅ​ឆ្នាំ​២០១៧ ឯក​សារ​សរុប​ជាង​៥​លាន​ត្រូវ​រដ្ឋា​ភិបាល​តម្រូវ​ឱ្យ​បញ្ចេញ​​ជា​សាធារណៈ​​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ