ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រាលរានទស្សនាថ្មី នៅស្រះទឹកអង្គរខាងត្បូង អាចឱ្យអ្នកទេសចរឈរថតរូបអនុស្សាវរីយ៍ ជាប់ស្រមោលប្រាសាទអង្គរ

7 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បន្ទាប់ពីចំណាយពេលវេលាមួយរយៈ ដើម្បីរៀបចំកម្រាលរានទស្សនា នៅស្រះទឹកអង្គរខាងត្បូងនៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការហើយ នូវកម្រាលរានទស្សនាថ្មីនេះ ក៏មានការសាទរពីក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ និងទេសចរទាំងឡាយ។…

ខេត្តសៀមរាប ៖ បន្ទាប់ពីចំណាយពេលវេលាមួយរយៈ ដើម្បីរៀបចំកម្រាលរានទស្សនា នៅស្រះទឹកអង្គរខាងត្បូងនៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការហើយ នូវកម្រាលរានទស្សនាថ្មីនេះ ក៏មានការសាទរពីក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ និងទេសចរទាំងឡាយ។

លោក យ៉ា ណុប ជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស បានឱ្យដឹងថា ការរៀបចំបែបនេះ ពិតជាល្អប្រសើរយ៉ាងខ្លាំង អាចជួយសម្រួលឱ្យទេសចរថតរូបភាពស្អាតៗនៅស្រះទឹកខាងត្បួងប្រាសាទ អង្គរវត្ត។ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាប្រាសាទអង្គរ វត្តកាន់តែច្រើន។

សូមបញ្ជាក់ថា កម្រាលរានទស្សនា នៅមាត់ស្រះទឹកអង្គរខាងត្បូង មានទំហំ ៦ម៉ែត្រ គុណនិង១២​ម៉ែត្រ ដោយមានការសហការពីភ្នាក់ងារបេតិកភណ្ឌ វប្បធម៌កូរ៉េ (KHA)។ សូមបញ្ជាក់ទៀតថា កន្លង មកនៅរដូវវស្សា ស្រះមានទឹកច្រើន បែក សាចចេញពីស្រះ ធ្វើឱ្យមានការលំបាកការផ្តិតយករូបភាពស្អាតៗ និងស្រស់ស្អាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ