ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារ៉ាប៊ី​សាអូឌីត​គ្រោង​វិនិយោគ​ទុន​៦០០​ពាន់​លា​ន​​ដុល្លារ​នៅ​អាមេរិក

5 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីន​តោន៖ នៅ​ទី​បំផុត​​ទំនាក់​ទំនង​រវាង​អាមេរិក​ និង​អារ៉ាប៊ី​សាអូឌីត​ដែល​ធ្លាប់​តែ​រយាល​ដៃ​ខ្លាំង​កាល​ពី​ជំនាន់​លោក​បៃដិន​ដឹក​នាំ​ប្រទេ​ស​នោះ​ ឥឡូវ​នេះ​បាន​វិល​ត្រឡប់​មក​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ​នៅ​ជំនាន់​លោក​ត្រាំ​។ មូល​ហេតុ​សំខាន់​ដោយ​សារ​លោក​ត្រាំ​មិន​សូវ​ប្រកាន់​ច្រើន​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ឬ​បញ្ហា​សិទ្ធិ​មនុស្ស​ដូច​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ទេ​​។​ កាល​ពី​ជំនាន់​លោក​បៃដិន លោក​ចង់​រក​យុត្តិ​ធម៌​ជូន​អ្នក​កាសែត​ប្រឆាំង​នឹង​ស្ដេច​អារ៉ាប៊ី​សាអូឌីត​ លោក​កាសូក​ជី​ ដូច​នេះ​ធ្វើ​ឱ្យ​រាជ​ទាយាទ​អារ៉ាប៊ី​សាអូឌីត​…

ទី​ក្រុង​វ៉ាស៊ីន​តោន៖ នៅ​ទី​បំផុត​​ទំនាក់​ទំនង​រវាង​អាមេរិក​ និង​អារ៉ាប៊ី​សាអូឌីត​ដែល​ធ្លាប់​តែ​រយាល​ដៃ​ខ្លាំង​កាល​ពី​ជំនាន់​លោក​បៃដិន​ដឹក​នាំ​ប្រទេ​ស​នោះ​ ឥឡូវ​នេះ​បាន​វិល​ត្រឡប់​មក​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ​នៅ​ជំនាន់​លោក​ត្រាំ​។ មូល​ហេតុ​សំខាន់​ដោយ​សារ​លោក​ត្រាំ​មិន​សូវ​ប្រកាន់​ច្រើន​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ឬ​បញ្ហា​សិទ្ធិ​មនុស្ស​ដូច​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ទេ​​។​

កាល​ពី​ជំនាន់​លោក​បៃដិន លោក​ចង់​រក​យុត្តិ​ធម៌​ជូន​អ្នក​កាសែត​ប្រឆាំង​នឹង​ស្ដេច​អារ៉ាប៊ី​សាអូឌីត​ លោក​កាសូក​ជី​ ដូច​នេះ​ធ្វើ​ឱ្យ​រាជ​ទាយាទ​អារ៉ាប៊ី​សាអូឌីត​ ព្រះ​អង្គ​ម្ចាស់​​ប៊ីន​សាល់​ម៉ាន់​ (Bin Salman) មាន​កំហឹង​យ៉ាង​ខ្លាំង​។ ​លោក​ត្រាំ និង​រាជ​ទាយាទ​អង្គ​នេះ​ទើប​តែ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ និង​បង្ហាញ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​នឹង​គ្នា​យ៉ាង​ខ្លាំង​។​ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​រាជ​ទាយា​ទ​អង្គ​នេះ​យល់​ព្រម​បោះ​ទុន​​វិនិយោគ​៦០០​ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​អាមេរិក​នា​រយៈ​ពេល​៤​ឆ្នាំ​គិត​ចាប់​ពី​ពេល​នេះ​ត​ទៅ​​។

ការ​ប្រកាស​អំពី​គម្រោង​វិនិយោគ​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​ត្រាំ​ប្រកាស​ថា​ទឹក​ដី​ដែល​លោក​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​មុន​គេ​គឺ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​។ ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អាមេរិក​បាន​កាត់​បន្ថយ​ការ​នាំ​ចូល​ប្រេង​ឆៅ​យ៉ាង​ច្រើន​ពី​អារ៉ាប៊ី​សាអូឌីត​​ ខណៈ​ដែល​​ប្រេង​ឆៅ​​​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ដែល​ជួយ​លើក​ស្ទួយ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​២​។ ​អារ៉ាប៊ី​សាអូឌីត​​ទិញ​ភាគ​ហ៊ុន​យ៉ាង​ច្រើន​​នៅ​ក្នុង​ក្រុម​ហ៊ុន​របស់​អាមេរិក​ ហើយ​ចង់​​វិនិយោគ​នៅ​ក្នុង​វិស័យ​កីឡា​ថែម​ទៀត​។

​អារ៉ាប៊ី​សាអូឌីត​​​នៅ​តែ​ជា​ម៉ូយដុំ​ខាង​ទិញ​អាវុធ​​ច្រើន​ៗ​ពី​អាមេរិក​​។ ដូច្នេះ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​គម្រោង​វិនិយោគ​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​ក្នុង​កញ្ចប់​វិនិយោគ​៦០០​ពាន់​លាន​ដុល្លារ​​នោះ​ផង​ដែរ​។ ​គេ​ដឹង​ថា​រាជ​ទាយាទ​អារ៉ាប៊ី​សាអូឌីត​ក៏​បាន​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ម៉ារ៉ា​កូ រូប៊ីយ៉ូ​ ​ដើម្បី​បញ្ជាក់​អំពី​នយោបាយ​ការ​បរទេស​ឡើង​វិញ​។

លោក​ត្រាំ​ថ្លែង​ថា​ទឹក​ដី​ដែល​លោក​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​មុន​គេ​មិន​មែន​អង់គ្លេស​ដូច​ប្រធានា​ធិបតី​អាមេរិក​ជំនាន់​មុន​ៗ​​ទៀត​ទេ​។ ប៉ុន្តែ​គឺ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ព្រោះ​ពួក​គេ​សន្យា​​ទិញ​ផលិត​ផល​របស់​អាមេរិក​ដែល​មាន​តម្លៃ​សរុប​៤៥០​​ពាន់​លាន​ដុល្លារ​។ បើ​ពួក​គេ​ចង់​ទិញ​ផលិត​ផល​របស់​យើង​តម្លៃ​​ចាប់​ពី​៤៥០​-​៥០០​ពាន់​លាន​ដុល្លារ​ថែម​ទៀត​​រឹត​តែ​ជា​ការ​ល្អ​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អារ៉ាប៊ី​សាអូឌីត​ ទំហំ​វិនិយោគ​៦០០​ពាន់​លាន​ដុល្លារ​នោះ​គ្រាន់​តែ​ជា​គោល​ចារឹក​នៃ​កិច្ច​ព្រម​ព្រៀង​បឋម​តែ​ប៉ុណ្ណោះ​។ មាន​ន័យ​ថា​ប្រទេស​នេះ​អាច​នឹង​បោះ​ទុន​វិនិយោគ​ច្រើន​ជាង​នេះ​​ទៀត​​ក៏​ថា​បាន​​។ ​​ទំហំ​សាច់​ប្រាក់​ប៉ុណ្ណេះ​ចាត់​ទុក​ថា​​ច្រើន​គួរ​សម​ហើយ​​ ហើយ​​​ច្រើន​​​ផលិត​ផល​សរុប ជីឌីភី (GDP) របស់​ប្រទេស​មួយ​ចំនួន​ផង​។​​

ជា​មួយ​គ្នា​នេះ រាជ​ទាយាទ​អារ៉ាប៊ី​សាអូឌីត​ក៏​នៅ​តែ​មិន​បោះ​​បង់​ចោល​ទេ​នូវ​ផែន​ការ​​ចំណាយ​ថវិកា​៥០០​ពាន់​លាន​ដុល្លារ​ដើម្បី​សាង​សង់​ទី​ក្រុង​​វៃ​​ឆ្លាត​នា​ពេល​អនា​គត​នៅ​តាម​បណ្ដោយ​សមុទ្រ​ក្រហម​។ ចំពោះ​គម្រោង​សាង​សង់​ពហុ​កីឡដ្ឋាន​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន​ដើម្បី​ត្រៀម​​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០៣៤​នោះ​ក៏​​ជា​កិច្ច​ការ​ដ៏​ធំ​មួយ​ដែល​ត្រូវ​ចំណាយ​ថវិកា​រហូត​ដល់​រាប់​រយ​ពាន់​លាន​ដុល្លារ​ផង​ដែរ​។ ប៉ុន្តែ​អារ៉ាប៊ី​សាអូឌីត​ប្ដេជ្ញា​ថា​នឹង​អនុវត្ត​គម្រោង​នេះ​ឱ្យ​បាន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ