ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​បញ្ចៀស​ចរាចរ រយៈពេល​២​ថ្ងៃ កំណាត់​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​ស្តុ​ប​ជលផល ដល់​ស្ពាន​អាកាស​ក្បាលថ្នល់ ដើម្បី​ប្រារព្ធ​ពិធី​សន្និបាត ​គណបក្ស​ប្រជាជន

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ និង​ទី​២៦ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៧:០០​នាទី គណៈ​អចិន្ត្រៃយ៍…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ និង​ទី​២៦ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៧:០០​នាទី គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​ប្រារព្ធ​ពិធី​សន្និបាត​គណៈកម្មាធិការ​កណ្តាល លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​វិមាន​៧​មក​រា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។

ដើម្បី​ឱ្យ​ការ​ប្រារព្ធ​ពិធី​សន្និបាត​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម (​ចាប់ពី​ស្តុ​ប​ជលផល ដល់​ស្ពាន​អាកាស ក្បាលថ្នល់ និង​បរិវេណ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​) នៅ​ថ្ងៃ​ទី​២៥ និង​ទី​២៦ ខែមករា ឆ្នាំ​២០២៥ ចាប់ពី​វេលា​ម៉ោង ០៥:០០​នាទី​ព្រឹក រហូត​ដល់​បញ្ចប់​កម្មវិធី ។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាងលើ តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាប​ជូន​ដោយ​អនុគ្រោះ​។ ផុត​រយៈពេល ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឱ្យធ្វើ​ចរាចរ​ជា​ធម្មតា​វិញ ។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌចំការមន និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន ទូលំទូលាយ និង​សហការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ