ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឆ្នាំ​២០២៥ កងរាជអាវុធហត្ថបំបែក​ករណី​ឆបោក និង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់នៅខេត្តស្ទឹងត្រែង

15 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ ចុង​ស​ប្តា​ហ៍​ទី​៣ ក្នុង​ខែមករា ដើមឆ្នាំ​២០២៥ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​បញ្ជូន​សំណុំរឿង​ករណី​ប្រព្រឹត្ត​ល្បែងស៊ីសង ទៅ​កាន់​តុលាការ ក្រោយ​បញ្ចប់​នីតិវិធី នៃ​ការ​បង្ក្រាប​បន្តបន្ទាប់…

ខេត្តស្ទឹងត្រែង ៖ ចុង​ស​ប្តា​ហ៍​ទី​៣ ក្នុង​ខែមករា ដើមឆ្នាំ​២០២៥ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​បញ្ជូន​សំណុំរឿង​ករណី​ប្រព្រឹត្ត​ល្បែងស៊ីសង ទៅ​កាន់​តុលាការ ក្រោយ​បញ្ចប់​នីតិវិធី នៃ​ការ​បង្ក្រាប​បន្តបន្ទាប់ ព្រមទាំង​រឹបអូស​វត្ថុ​តាង​មួយ​ចំនួន​ធំ ។

យោង​តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៥ កម្លាំង​កងរាជអាវុធហត្ថ បាន​ធ្វើការ​បង្ក្រាប​ករណី​ឆបោក និង​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់​បន្តបន្ទាប់ ។

ករណី​ទី​១ ៖ ដោយ​ទទួល​បាន​បណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ហែម ផា​ន់​ណា ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​លក់​ត្រី ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង អំពី​ករណី​ឆបោក​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ។

ក្រោយ​ការ​ស៊ើបអង្កេត​ដឹក​ពី​ជម្រក​លាក់ខ្លួន​ជនសង្ស័យ និង​មានការ​អនុញ្ញាត​ពី​លោក កែវ សុធា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង និង​លោក គុ​ជ គី​ម​ឡុ​ង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង កម្លាំង​កង​រាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ធ្វើការ​ពន្លាត​សម្ថ​កិច្ច​ដែនដី សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​កំណត់​មុខសញ្ញា​ឆបោក រហូត​ឈាន​ដល់​ការ​បង្ក្រាប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ គ្រួ​ច សឹង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្ថិត​នៅ​ភូមិ​តារ​ហ៊េ​ល​(​ខ​) ឃុំ​ចារ​ធរ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

ក្រោយ​ការ​ឃាត់ខ្លួន​កម្លាំង​កងរាជអាវុធហត្ថ បាន​ដកហូត​វត្ថុ​តាង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ សេរី​ឆ្នាំ​២០១៣ គ្មាន​ស្លាក​លេខ​០១​គ្រឿង ។ ទូរ​សព្ទ​ដៃ ម៉ាក NOKIA ពណ៌​ខ្មៅ​ចំនួន ០១​គ្រឿង ។ បញ្ជូន​មក​ការិយាល័យ​ជំនាញ​កង​រាជ​អាវុធ​ខេត្តស្ទឹងត្រែង ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

ករណី​ទី​២ ៖ នា​ថ្ងៃ​ទី​១៨ និង​១៩ ខែមករា ឆ្នាំ​២០២៥ កម្លាំង​កងរាជអាវុធហត្ថ បាន​ចុះ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់​ជល់​មាន់ និង​អាប៉ោង ចំនួន​២​ទីតាំង​ផ្សេង​គ្នា ។ ទីតាំង​ទី​១. ប្រព្រឹត្ត​នៅ​ចំណុច​អូរ​ដក់ពរ​ញើ​ន ភូមិ​ស្តៅ​២ ឃុំ​ស្តៅ ស្រុក​សេ​សាន និង​ទីតាំង​ទី​២. នៅ​ចំណុច​អូរ​យឿ​ន ភូមិ​អូរ​យឿ​ន ឃុំ​អូរ​ឬ​ស្សី​កណ្តាល ស្រុក​សៀម​បូក ។

ដោយ​បាន​រឹបអូស​វត្ថុ​តាង​បាន​មួយ​ចំនួន សរុប​រួម​មាន ៖
-​ម៉ូតូ​វ៉េវ គ្មាន​ស្លាក​លេខ​ចំនួន ០៩​គ្រឿង
-​កង់ ០១​គ្រឿង
-​មាន់​ជល់ ចំនួន ០២​ក្បាល
-​កន្ត្រក ០២
-​ស៊ុំមាន់ ចំនួន​០៤
-​ចាន​អាប៉ោង គំរប ០១​ឆុត
-​ស្កុ​តរុំ​ខ្នាយ​មាន់ មួយ​ចំនួន
និង​ទូរ​សព្ទ​ដៃ​ម៉ាក oppo ពណ៌​ខ្មៅ ចំនួន ០១​គ្រឿង ។

ដោយឡែក​ជនសង្ស័យ​ក្នុង​សកម្មភាព​បាន​រត់គេច​ខ្លួន ចំណែក​ម៉ូតូ និង​វត្ថុ​តាង​ខាងលើ លោក​អភិបាលស្រុក​សេ​សាន បាន​ប្រគល់​ឲ្យ​ការិយាល័យ​ជំនាញ កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ដើម្បី​រក្សា​ទុក និង​ធ្វើការ​ស៊ើបអង្កេត​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ