ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​មិន​ទាន់​ចង់​និយាយ​ថា​ខ្លួនត្រូវ​ការ​កង​រក្សា​សន្តិ​ភាព​ប៉ុន្មាន​នាក់​ទេ

5 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ​សម្រាប់​ពេល​នេះ​គ្មាន​​ការ​ចាំ​បាច់​ខ្លាំង​ពេក​ទេ​ដែល​ត្រូវ​និយាយ​អំពី​ចំនួន​កង​ទ័ព​ថែ​រក្សា​សន្តិ​ភាព​ប៉ុន្មាន​នាក់​ត្រូវ​ទៅ​ឈរ​ជើង​នៅ​អ៊ុយ​ក្រែន​ដើម្បី​ធានា​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដែល​អាច​នឹងកើត​​មាន​នា​ពេល​អនា​គត​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​ក្រសួង​ការ​បរទេស​អ៊ុយ​ក្រែន​​ដែល​ចាត់​ទុក​ថា​បញ្ហា​នេះ​នៅ​មាន​ដំណើរ​ការ​វែង​ឆ្ងាយ​ត​ទៅ​មុខ​ទៀត​។ ឥឡូវ​នេះ អ្វី​ដែល​សំខាន់​នៅ​ចំពោះ​មុខ​គឺ​ការ​ចរ​ចា​គ្នា​ជា​មុន​សិន​។ ​ការ​ថ្លែង​ដូច្នេះ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​យល់​ថា​នៅ​ក្នុង​កិច្ច​​​ព្រម​ព្រៀង​សន្តិ​ភាពត្រូវ​តែ​​សរ​សេរ​​ឱ្យ​បាន​ច្បាស់​ៗ​អំពី​ការ​ដាក់​កង​ទ័ព​បរទេស​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​ដើម្បី​បង្កើត​ជា​​​លក្ខ​ខណ្ឌ​ចង​ជើង​​ទុក​ជា​មុន និង​ដើម្បី​ធានា​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​។​ ថ្មី​ៗ​នេះ លោក​ហ្សេ​ឡិន​ស្គី​អះអាង​ថា​អ៊ុយ​ក្រែន​ត្រូវ​ការ​កង​ទ័ព​បរទេស​យ៉ាងហោច​ណាស់​ក៏​ម្ភៃ​ម៉ឺន​នាក់​ដែរ​ទើប​លោក​ស្ងប់​ចិត្ត​។ ​លោក​បញ្ជាក់​ថា​នេះ​​គ្រាន់​តែ​ជា​ចំនួន​អប្ប​បរមា​តែ​ប៉ុណ្ណោះ​​។…

ទី​ក្រុង​កៀវ៖ ​សម្រាប់​ពេល​នេះ​គ្មាន​​ការ​ចាំ​បាច់​ខ្លាំង​ពេក​ទេ​ដែល​ត្រូវ​និយាយ​អំពី​ចំនួន​កង​ទ័ព​ថែ​រក្សា​សន្តិ​ភាព​ប៉ុន្មាន​នាក់​ត្រូវ​ទៅ​ឈរ​ជើង​នៅ​អ៊ុយ​ក្រែន​ដើម្បី​ធានា​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដែល​អាច​នឹងកើត​​មាន​នា​ពេល​អនា​គត​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​ក្រសួង​ការ​បរទេស​អ៊ុយ​ក្រែន​​ដែល​ចាត់​ទុក​ថា​បញ្ហា​នេះ​នៅ​មាន​ដំណើរ​ការ​វែង​ឆ្ងាយ​ត​ទៅ​មុខ​ទៀត​។

ឥឡូវ​នេះ អ្វី​ដែល​សំខាន់​នៅ​ចំពោះ​មុខ​គឺ​ការ​ចរ​ចា​គ្នា​ជា​មុន​សិន​។ ​ការ​ថ្លែង​ដូច្នេះ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​យល់​ថា​នៅ​ក្នុង​កិច្ច​​​ព្រម​ព្រៀង​សន្តិ​ភាពត្រូវ​តែ​​សរ​សេរ​​ឱ្យ​បាន​ច្បាស់​ៗ​អំពី​ការ​ដាក់​កង​ទ័ព​បរទេស​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​ដើម្បី​បង្កើត​ជា​​​លក្ខ​ខណ្ឌ​ចង​ជើង​​ទុក​ជា​មុន និង​ដើម្បី​ធានា​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​។​ ថ្មី​ៗ​នេះ លោក​ហ្សេ​ឡិន​ស្គី​អះអាង​ថា​អ៊ុយ​ក្រែន​ត្រូវ​ការ​កង​ទ័ព​បរទេស​យ៉ាងហោច​ណាស់​ក៏​ម្ភៃ​ម៉ឺន​នាក់​ដែរ​ទើប​លោក​ស្ងប់​ចិត្ត​។

​លោក​បញ្ជាក់​ថា​នេះ​​គ្រាន់​តែ​ជា​ចំនួន​អប្ប​បរមា​តែ​ប៉ុណ្ណោះ​​។ មាន​ន័យ​ថា​តាម​ចិត្ត​របស់​លោក​ លោក​ចង់​បាន​ច្រើន​ជាង​នេះ​ផង​ដើម្បី​ទប់​ទល់​ជា​មួយ​រុស្ស៊ី​ដែល​មាន​កង​ទ័ព​រហូត​ដល់​ទៅ​ជាង​​១,​៥​លាន​នាក់​។​ ​ចំណុច​មួយ​ទៀត​ លោក​ហ្សេឡិន​ស្គី​ចង់​ឱ្យ​អាមេរិក​ក៏​ត្រូវ​តែ​ចូល​រួម​ធានា​សន្តិ​សុខ​ជាតិ​នេះ​ផង​ដែរ​។ បើ​រំ​ពឹង​តែ​កម្លាំង​អឺរ៉ុប​មិន​អាច​ទប់​ទល់​ជា​មួយ​រុស្ស៊ី​បាន​ឡើយ​។

​ក្រោយ​មក​ នៅ​ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទូរទស្សន៍​ប៊្លូម​បឺក​ (Bloomberg) ​​លោក​ថ្លែង​បន្ថែម​ទៀត​​កង​ទ័ព​ថែ​រក្សា​សន្តិ​ភាព​​ចំនួន​ប៉ុន្មាន​ដែល​ត្រូវ​ដាក់​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​​អា​ស្រ័យ​ទៅ​លើ​ចំនួន​កង​ទ័ព​អ៊ុយ​ក្រែន​ជាក់​ស្ដែង​។​ ​មាន​ន័យ​ថា​បើ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​​​នោះ​តម្រូវ​ឱ្យ​អ៊ុយ​ក្រែន​កាត់​បន្ថយ​​​កង​ទ័ព​​ ពេល​នោះ​អ៊ុយ​ក្រែន​ត្រូវ​ការ​កង​ទ័ព​ថែ​រក្សា​សន្តិ​ភាព​កាន់​តែ​ច្រើន​។

ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​រុស្ស៊ី​ទាម​ទារ​ឱ្យ​អ៊ុយ​ក្រែន​កាត់​បន្ថយ​កង​ទ័ព​មក​នៅ​ត្រឹម​២០%​ ខណៈ​ដែល​សព្វ​ថ្ងៃ​អ៊ុយ​ក្រែន​មាន​កង​ទ័ព​សរុប​ប្រហែល​៨០​ម៉ឺន​នាក់​។​ ​​អ្ន​កនាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ៊ុយ​ក្រែន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ទី​ក្រុង​កៀវ​ថា​រដ្ឋា​ភិបាល​របស់​លោក​​កំពុង​ជជែក​គ្នា​ជា​បណ្ដើរ​ៗ​​ហើយ​ជា​មួយ​រដ្ឋ​បរទេស​ដែល​អាច​នឹង​បញ្ជូន​កង​ទ័ព​របស់​ខ្លួន​ទៅ​អ៊ុយ​ក្រែន​​។

ប៉ុន្តែ​វា​គ្រាន់​តែ​ជា​កិច្ច​ពិភាក្សា​សើ​ៗ​​លំ​ៗ​តែ​ប៉ុណ្ណោះ​។ ហេតុ​នេះ លោក​យល់​ថា​មិន​ទាន់​និយាយ​អំពី​ចំនួន​កង​ទ័ព​ប៉ុន្មាន​ដែល​ត្រូវ​បញ្ជូន​ទៅ​ទេ​។ លោក​សូម​បញ្ជាក់​ឡើង​វិញ​ថា​ការ​ដាក់​ពង្រាយ​​កង​រក្សា​សន្តិ​ភាព​នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​​នៃ​លក្ខ​ខណ្ឌ​ដទៃ​ទៀត​ដែល​នឹង​ស្នើ​ឡើង​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​។​ ​តាម​មើល​ទៅ​ អ៊ុយ​ក្រែន​មិន​សង្ឃឹម​ថា​វាយ​យក​បាន​មក​វិញ​នូវ​ទឹក​ដី​ដែល​ខ្លួន​បាន​បាត់​បង់​នោះ​ទេ​រួម​ទាំង​តំបន់​គ្រីម៉េ​ដែល​រុស្ស៊ី​ដាក់​បញ្ចូល​ជា​ទឹក​ដី​របស់​ខ្លួន​តាំង​​ពី​ឆ្នាំ​២០១៤​ផង​ដែរ​។

ម៉្លោះ​ហើយ​ គេ​ឃើញ​ថា​ឥឡូវ​នេះ លោក​ហ្សេឡិន​ស្គី​លែង​និយាយ​អំពី​ការ​ទាម​ទារ​យក​ទឹក​ដី​មក​វិញ​ហើយ​។ លោក​ធ្លាប់​ព្រលយ​ពាក្យ​ថា​សុខ​ចិត្ត​បាត់​បង់​ទឹក​ដី​ខ្លះ​ក៏​បាន​ដែរ​ ធ្វើ​ម៉េច​ត្រូវ​តែ​ថែ​រក្សា​ទឹក​ដី​ដែល​នៅ​សេស​សល់​កុំ​ឱ្យ​បាត់​ជា​បន្ត​ទៀត​។ នេះ​ជា​ចំណុច​ទី​មួយ​។ រី​ឯ​ចំណុច​មួយ​ទៀត​លោក​ចង់​ឱ្យ​ប្រទេស​មហា​អំណាច​ធានា​ឱ្យ​បាន​ថា​អ៊ុយ​ក្រែន​នឹង​មិន​រង​ការ​វាយ​ប្រហារ​ជា​ថ្មី​ទៀត​ពី​ប្រទេស​រុស្ស៊ី​​ ហើយ​លោក​​​ចង់​ធានា​ថា​អ៊ុយ​ក្រែន​អាច​រស់​នៅ​ដោយ​សុខ​សន្តិ​ភាព​​ជា​និច្ច​និរន្តរ៍​ត​រៀង​ទៅ​។​

ម៉្យាង​ទៀត ការ​ចង់​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ក៏​ប្រហែល​ជា​​អាច​ចូល​​បាន​ដែរ​មើល​ទៅ​​ព្រោះ​លោក​ត្រាំ​ទើប​តែ​និយាយ​ហើយ​ថ្មី​ៗ​ថា​ដោយ​សារ​លោក​បៃដិន​ត្រៀម​ទទួលយក​អ៊ុយ​ក្រែន​ជា​សមាជិក​ណាតូ​ហ្នឹង​ហើយ​ទើប​បាន​ជា​លោក​ពូទីន​ផ្ទុះ​សង្គ្រាម​កាល​ពី​ដើម​ឆ្នាំ​២០២២​។ ​ប្រមុខ​ការ​ទូត​អ៊ុយ​ក្រែន​យល់​ថា​វា​ជា​រឿង​សំខាន់​ណាស់​ដែល​​​អ៊ុយ​ក្រែន​ត្រូវ​ការ​ការ​ធានា​សន្តិ​សុខ​ជា​អចិន្ត្រៃយ៍​ និង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​​​។ ហេតុ​នេះ​លោក​យល់​ថា​មិន​អាច​ខ្វះ​វត្ត​មាន​របស់​អឺរ៉ុប និង​អាមេរិក​បាន​ឡើយ​។

បើ​គេ​ស្ដាប់​ជំហរ​របស់​រុស្ស៊ី​វិញ​ម្ដង​ ថ្មី​ៗ​នេះ​មាន​ការ​លើក​ឡើង​ថា​អង្គ​ការ​ណាតូ​គួរ​បញ្ជូន​កង​ទ័ព​ទៅ​ឈរ​ជើង​នៅ​រុស្ស៊ី​។ ចំណុច​នេះ​ត្រូវ​រុស្ស៊ីច្រាន​ចោល​ជា​ដាច់​ខាត​។ ​រុស្ស៊ី​យល់​ថា​ការ​ធ្វើ​បែ​បនេះ​មិន​មែន​ជា​ការ​ថែ​រក្សា​សន្តិ​ភាព​ទេ​ ប៉ុន្តែ​ជា​ការ​បង្ក​បញ្ហា​ទៅ​វិញ​ទេ​។ ការ​បញ្ជូន​កង​ទ័ព​របស់​ណាតូ​ទៅ​កៀក​នឹង​របង​ផ្ទះ​របស់​រុស្ស៊ី​នឹងធ្វើ​ឱ្យ​សភាព​ការណ៍​តាន​តឹង​ដល់​ដំណាក់​កាល​គ្រប់​គ្រង​លែង​បាន​​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ